10/02/2018 05:56 GMT+7 Email Print Like 0

ស្ថានទូតវៀតណាមនៅនូវែលសេឡង់រៀបចំអំណរទទួលនិទាឃរដូវឆ្នាំចសំរឹទ្ធស័ក ២០១៨

ក្នុងបរិយាកាសសប្បាយរីករាយអំណរទទួលចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំចសំរឹទ្ធស័ក ២០១៨ និងរំលឹកខួបលើក​ទី​៨៨ នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាមនោះ ស្ថានទូតវៀតណាមប្រចាំនៅនូវែលសេឡង់បានរៀបចំពិធី​ជួប​ជុំ​សហគមន៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅទីក្រុង Auckland។


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅនូវែលសេឡង់លោក Nguyen Viet Dung
អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ Khánh Linh/Vietnam+)

ក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅនូវែលសេឡង់លោក Nguyễn Viết Dũng មានបំណងថា សហគមន៍​ជន​វៀតណាមនៅនូវែលសេឡង់បន្តជាស្ពានសំខាន់ ដើម្បីរួមចំណែកជម្រុញការជួបប្រាស្រ័យប្រជាជន និងជម្រុញទំនាក់ទំនងមិត្តភាពកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងនូវែលសេឡង់ឲ្យកាន់តែល្អប្រសើរ នាពេល​ខាងមុខ។ លោកឯកអគ្គរដ្ឋទូតឲ្យដឹងថែមទៀតថា វៀតណាមនិងនូវែលសេឡ់បានដាក់ចេញគោលដៅទទួលបាន​ទំហំពាណិជ្ជកម្មទ្វេភាគីឲ្យឡើងកម្រិត១,៧ ដុល្លាអាមេរិក នាឆ្នាំ២០២០ នាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឲ្យក្លាយទៅជាវិស័យ ស្នូលនៃទំនាក់ទំនងទ្វេភាគី៕

  តាម VOV5 - វិទ្យុសម្លេងវៀតណាម  


បណ្តាព័ត៌មានបានផ្សាយ