03/02/2016 08:36 GMT+7 Email Print Like 0

ស្ថានទូតវៀតណាមជូនអំណោយបុណ្យចូលឆ្នាំថ្មីចំពោះអាណិកជនវៀតណាមនៅកម្ពុជា


ស្ថានទូតវៀតណាមជូនអំណោយបុណ្យចូលឆ្នាំថ្មីចំពោះអាណិកជនវៀតណាមនៅកម្ពុជា

នាព្រឹកថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០១៦ នៅខេត្តកំពង់ស្ពឺ (កម្ពុជា) ស្ថានទូតវៀតណាមប្រ​ចាំ នៅព្រះ​រាជា​ណាច​ក្រកម្ពុ​ជា បាន​ជូនអំណោយបុណ្យចូលឆ្នាំថ្មីប្រពៃណី​២០១៦ ជាង១០០​កញ្ចប់ ចំពោះ​អាណិក​ជន​វៀត​ណាម​ក្រី​ក្រ​នៅ​ក្នុង​តំបន់​។ នាថ្ងៃនេះ​ដែរ​ក្រុមហ៊ុនទូរ​ស័ព្ទ Metfone Campuchia រួមសហការ ជាមួយអគ្គសមាគមជនកម្ពុជា​មាន​ដើម​កំណើត​វៀត​ណាម ជូនអំណោយចំនួន​១៥០ចំ​ណែក ចំពោះ​អាណិកជន​វៀតណាម នៅរាជ​ធានីភ្នំពេញ​។ លោក Chau Van Chi ប្រធានអគ្គសមាគមជនកម្ពុ​ជា មានដើមកំណើត​វៀតណាម បានអោយដឹង​ថា៖ ច្រើន​ឆ្នាំមក អគ្គ​សមាគម​បាន​រួម​សហការ ជាមួយអង្គការ អង្គភាពអាជីវកម្ម រៀបចំទៅជូនអំណោយចំពោះអាណិក​ជន​វៀត​ណាម ជា​ពិសេសគឺ​ក្នុងឱកាសចូលឆ្នាំថ្មី​។ លោក Dan Van Son ជនមួយនាក់​ដែល​ បាន​ទទួល​បុណ្យ​ចូល​ឆ្នាំថ្មី​បាន​អោយ​ដឹង​ថា៖

​“ខ្ញុំមោទនភាពណាស់ ដោយបានក្រុមហ៊ុនយកចិត្តទុកដាក់ដល់ បងប្អូនអាណិក​ជននៅកម្ពុជា។ តាង​នាម​អោយ​គ្រួសារ និង​បងប្អូនអាណិក​ជននៅទីនេះ ខ្ញុំសូមថ្លែង​អំណរ​គុណ​ចំពោះ​ក្រុមហ៊ុន​ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជីវភាព​រស់​នៅខាង​ស្មារ​តី របស់បងប្អូន។ គ្រាន់តែឆ្នាំណា បងប្អូនយើងខ្ញុំក៏​ទទួល​បាន​អំណោយ​បុណ្យ​ចូល​ឆ្នាំ​ថ្មីពី​ក្រុម​ហ៊ុន Metfone ដែរ៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ