08/10/2015 09:46 GMT+7 Email Print Like 0

ស្ថានទូតបណ្ដាប្រទេសអាស៊ានប្រចាំនៅរុស្ស៊ីរៀបចំពិធីរំលឹកខួបលើកទី៤៨ទិវាបង្កើត


ស្ថានទូតបណ្ដាប្រទេសអាស៊ានប្រចាំនៅរុស្ស៊ីរៀបចំពិធីរំលឹកខួបលើកទី៤៨ទិវាបង្កើត

ក្នុងឱកាសរំលឹកខួបលើកទី៤៨ទិវាបង្កើតអាស៊ាន (ទី៨ ខែសីហា) នាយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ នៅរដ្ឋធានីម៉ូស្គូឯកអគ្គរដ្ឋទូតបណ្ដាប្រទេសអាស៊ានប្រចាំនៅសហព័ន្ធរុស្ស៊ីបានសហការរៀបចំទិវាអាស៊ាននិងជួបប្រាស្រ័យវប្បធម៍។ នេះជា​សកម្មភាពជួបមុខដែលបានរក្សាប្រចាំឆ្នាំសំដៅពង្រឹងផែនសាមគ្គីភាពអាស៊ាន​និងដើម្បីមិត្តភក្តិយល់ប្ថែមអំពីសហគមន៍អាស៊ាន។ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីនិង​ជាប្រធានគណៈកម្មាធិការអាស៊ានប្រចាំនៅសហព័ន្ធរុស្ស៊ីលោក Djauhari Oratmangun ថ្លែងមតិនោពិធីបើកទិវាអាស៊ាននិងអះអាងនូវការផ្សាភ្ជាប់ជិតស្និទ្ធ​របស់សហគមន៍អាស៊ានក្នុងអំឡុង៤៨ឆ្នាំកន្លងទៅបានរួមចំណែកសំខាន់ដើម្បី​អាស៊ានក្លាយទៅជាសហគមន៍ឯកភាពមួយនាឆ្នាំ២០១៥នេះនិងកំពុងអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។

បន្ទាប់ពីសកម្មភាពនេះ​ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅសហព័ន្ធរុស្ស៊ីលោក​ថៃវណ្ណានឹងទទួលដំណែងប្រធានប្តូរ​វេណគណៈកម្មាធិការអាស៊ានប្រចាំនៅ​សហព័ន្ធរុស្ស៊ីក្នុងអាណត្តិ៦ខែជាបន្ត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ