20/12/2017 10:16 GMT+7 Email Print Like 0

ស្ករត្នោត - ចំណីមានតំលៃរបស់ប្រជាជនដែលរស់នៅខេត្តអានយ៉ាង (An Giang)

តាំង​ពី​យូរ​លង់​មក​នេះ​ហើយ បងប្អូនជនជាតិ​ខ្មែរ​រស់​នៅ​ ខេត្តអាន​យ៉ាង (An Giang) ចាត់​ទុក​​ស្ករ​ត្នោត​ជា​ចំណី​មាន​តំលៃនិង​ល្បីឈ្មោះ​ ទូទាំង​​តំបន់​ខាង​លិច​នៃភាគ​ខាង​ត្បូង​។ នា​សព្វ​ថ្ងៃនេះ​ គ្រួសារ​មួយ​ចំនួន​រស់​នៅ ​​ខេត្ត​អាន​យ៉ាង (An Giang) ​កំពុង​ប្រកបមុខរបរផលិតស្ករ​ត្នោត ដោយ​វិធានការហត្ថកម្ម​ប្រពៃណី។ ជា​រៀង​រាល់​ឆ្នាំ ​ស្ករ​ត្នោតប្រមាណ ៦.០០០ តោន ​បាន​នាំចេញ​ទៅ​កាន់​ទីផ្សារបរទេស និង​ផ្ទុក​សារជាតិ​​ពិសេសនៃ​តំបន់​និរតី​នៃ​មាតុភូមិ​យើង។
 

ដើមត្នោតមានឈ្មោះវិទ្យាសាស្ត្រ Borassus Flabellifer ដុះឡើង នៅតំបន់ជាច្រើន ដែលស្ថិតក្នុងតំបន់ខាងត្បូងទ្វីបអាស៊ី និងតំបន់អាស៊ីអាគ្នេយ៍ ដូចជា៖ប្រទេស​ឥណ្ឌា ប្រទេសស្រីលង្កាប្រទេសថៃ ប្រទេសកម្ពុជា ប្រទេសវៀតណាម ប្រទេស​​ម៉ាឡេស៊ី ប្រទេស New Guinea...

គេ​មាន​រឿង​រ៉ាវ​មួយ​អំពី​ដើម​ត្នោតនេះ ដែល​ប្រជាជន​រស់​នៅខេត្ត​អាន​យ៉ាង (An Giang) នៅតែ​និទាន ​រហូតដល់​បច្ចុប្បន្ននេះ កសិករម្នាក់​ឃ្វាលគោ​ និង​ដេក​ក្រោម​ដើម​ត្នោត ​ស្រាប់តែ​ភ្ញាក់​ពីគេង ពីព្រោះ​ដំណក់​ទឹក​ហូរ​ពី​​ត្រួយ​​ដើម​ត្នោត និង​ធ្លាក់​ចំនៅ​មាត់គាត់។ បន្ទាប់ពី លោក​ឆ្ងល់​និង​ឡើង​ដើម​ឈើនេះ ​និងឃើញទឹក​​ហូរ​ពីត្រួយ​​ដើម​ត្នោតដែលបាក់។ លោកបាន​យកបំពង់​ឫស្សី​ និង​ត្រង់​ទឹក​នោះ​ ហើយ​យក​ទៅ​ផ្ទះ។ ទឹក​ត្នោត​មិនអាចទុក​យូរ​បាន​ទេ ពីព្រោះទឹក​នេះ​ដុះ​ផ្សិត​នឹង​​មិន​ពិសា​បាន ដូច្នេះ​ជនជាតិ​ខ្មែរស់​នៅខេត្តអាន​យ៉ាង (An Giang) ទើប​កែ​​ច្នៃ​ស្រា​ត្នោត​និង​​ស្ករ​ត្នោត​ ដូចបច្ចុប្បន្ន​នេះ។

ប្រហែល​ហេតុនេះ នា​បច្ចុប្បន្ននេះ​ តំបន់​ព្រំដែន​នៃ​ស្រុក​ទ្រី​តុន (Tri Ton) និង​ស្រុក​ទិញ​បៀន (Tinh Bien) របស់​ខេត្ត​អាន​យ៉ាង (An  Giang)  មានរូបភាព​ដើម​ត្នោត​ខ្ពស់ៗ និងម្លប់ត្នោត​ឆ្លុះ​ស្រមោល​​ លើ​វាល​ស្រែ​​ស្រូវ​ទុំ​ពណ៌​លឿង​ ដូច​ជាការ​ជូន​សញ្ញាមួយ​អំពី តំបន់​ព្រំដែន​​នឹង​មាន​ជីវភាព​សុខដុមរមនា។

​រដូវ​ប្រមូលទឹក​​​ត្នោត និង​ផលិតស្ករ​ត្នោត​អូសបន្លាយ ​ក្នុងរយៈពេល ៦ ខែ ចាប់ពី​ខែអស្សុជ​រហូតដល់​រដូវ​ភ្លៀង​នៃឆ្នាំក្រោយ។ ​នា​ពេល​ព្រឹក​ព្រលឹម ​កសិករ​បាន​ឡើង​ដល់​ចុង​ដើម​ត្នោត និង​កាត់​ផ្កា​ត្នោត។ បន្ទាប់ពី​ ផ្ទុក​ទឹក​ហូរ​​ចេញក្នុង​ជ័រមួយ។ ដល់ពេល​ណា​ ទឹក​​ហូរ​ចូល​ក្នុង​បំពង់នេះ​​ពេញ កសិករ​នឹង​យកនិង​​ត្រឡប់​មូលដ្ឋាន​ផលិត​ស្ករ​ត្នោត​។ ​ដើម​ត្នោត​ណាកាន់តែធំ គុណភាព​ស្ករត្នោត​កាន់តែឆ្ងាញ់ដែរ។


កសិករឡើងដើមត្នោតនិងប្រមូលទឹកត្នោត។ ដើមត្នោតបានដាំតាមជួរ នៅតំបន់បាវនុយ (Bay Nui) -
ខេត្តអានយ៉ាង (An Giang) ប្រភេទឈើនេះអាចយកទាំងផ្លែនិងទាំងទឹកផង សំរាប់ការកែច្នៃស្ករ
ត្នោត ដែលល្បីឈ្មោះ ក្នុងតំបន់ខាងលិខនៃភូមិភាគខាងត្បូង។


 បច្ចេកវិទ្យាយកទឹកត្នោតពិតជាស្មុគស្មាញនិងតាមជំនាញរបស់កសិករ
ដូច្នេះគុណភាពស្ករត្នោតនឹងខុសគ្នា។


ទងធ្លាយផ្លែត្នោតនឹងចេញទឹកដែលមានរសជាតិផ្អែម។

ប្រហែលនាដើមខែអស្សុជ រហូតដល់ដើមខែចេត្រនៃឆ្នាំក្រោយ ប្រជាជនរស់នៅតំបន់ បាវនុយ
(Bay Nui) - ខេត្តអានយ៉ាង (An Giang) ចាប់ផ្តើមរដូវប្រមូលផលត្នោត។ ទឹកចេញពីទងធ្លាយធ្វើជាស្ករ
និងផ្លែត្នោតធ្វើជាភេសជ្ជៈ ដើមត្នោតចាស់ធ្វើវត្ថុវិចិត្រសិល្បៈ។

ដើមត្នោតដុះឡើង នៅខេត្តអានយ៉ាង (An Giang) មានតំលៃសេដ្ឋកិច្ចខ្ពស់។ ទឹកត្នោតត្រូវបានផលិតស្ករ ធ្វើនំ និងកែច្នៃក្នុងមុខម្ហូបមួយចំនួនផ្សេងទៀត​។ ដើមឈើត្នោតធ្វើជាវត្ថុវិចិត្រសិល្បៈ វត្ថុតុបតែង… រីឯ ស្ករត្នោតត្រូវបានប្រជាជនធ្វើដូចជាថ្នាំបុរាណ ដើម្បីព្យាបាលជំងឺមួយចំនួន ដូចជា៖ ក្អក ហឺត ត្រជាក់ខ្លួន ស្តារឡើងវិញប្រព័ន្ធរំលាយម្ហូបអាហារ…

គ្រួសារ​លោក ង្វៀន​វ៉ាន់​តួន (Nguyen Van Tuan) រស់នៅ​​ភូមិភូហៀប (Phu Hiep) ឃុំ​អាន​ភូ (An Phu) ​ស្រុក​ទិញ​បៀន (Tinh Bien) បាន​ប្រកបមុខ​របរ​ផលិត​ស្ករ​ត្នោត​ ក្នុង​អំឡុងពេល ២៧ ឆ្នាំកន្លង​មកនេះ។

លោក ង្វៀន​វ៉ាន់​តួន (Nguyen Van Tuan) បាន​ចែក​រំលែក​អំពី​​មុខ​របរ​ផលិត​ស្ករ​ត្នោត “​ទឹក​ត្នោត​ប្រហែល ៧ លីត្រ​ ផលិត​បានស្ករត្នោត​ ១ គីឡូក្រាម។ អ្នក​ប្រកបមុខ​របរ​ផលិត​ស្ករ​ត្នោតនេះ​​​តែ​ភ្លក់​ទឹក​ត្នោត ហើយ​​ដឹង​​​កំរិត​ផ្អែម​ក្នុង​ទឹក​ត្នោតនេះ។ ស្ករត្នោត​​មាន​គុណភាព​ល្អ​ ពឹង​ផ្អែក​ទៅ​លើ​បទពិសោធន៍​របស់​អ្នក​ផលិត។ តាំង​ពីដំណាក់កាល​យក​ទឹក​ត្នោត រហូតដល់​ដំណាក់កាល​ផលិតស្ករ ទឹកនេះ​​អាច​ទុក​ក្នុង​រយៈពេល​តែ ២៤ ម៉ោង បើយើង​ទុក​ទឹក​នេះ​យូរ ទឹក​នឹង​មាន​រសជាតិ​ជូរ​និង​មិន​ឈ្ងុយឆ្ងាញ​ទៀត​ទេ”។

ស្ករត្នោតមួយ​គីឡូក្រាម​មាន​តំលៃ​ ៣៥ ពាន់​លានដុង។ ក្នុង​មួយ​ថ្ងៃ លោក​តួន (Tuan) បាន​លក់​ស្ករត្នោត​ ប្រហែល ១០ គីឡូក្រាម។ ​ប៉ុន្តែ​នា​ខែ​​កុម្ភៈ​ ដល់​ខែ​មិនា គ្រួសារលោក​លក់​ស្ករត្នោត​​ពី ៣០ ដល់ ៣៥ គីឡូក្រាម។


ការផលិតស្ករត្នោតបានឆ្លងកាត់ដំណាក់កាលជាច្រើន។ ដំណាក់កាលកែច្នៃជាបឋម ពីទឹកត្នោត
អ្នកផលិតស្ករត្រូវដាំនិងកូរជាបន្តបន្ទាប់ ក្នុងរយៈពេលពី៣ ដល់ ៤ ម៉ោង
ដើម្បីទឹកត្នោតរម្ងាស់ក្លាយជាស្កររាវ។


 អ្នកផលិតអាចប្រើម៉ាស៊ីនកូរ ដើម្បីស្ករត្នោតមានភាពទន់និងពណ៌លឿងស្អាត។

ត្រួតពិនិត្យភាពម៉ូដ្តនិងខាប់ ក្នុងដំណើរការផលិត។

ស្ករត្នោតដាំជារួចរាល់ ទុកទឹកស្កររងកករ ដើម្បីទទួលស្ករត្នោតម៉ូដ្តនិងមានអនាម័យ។

ត្រួតពិនិត្យភាពទន់របស់ស្ករត្នោតដាក់ក្នុងកំប៉ុង។

 
តាមស្ថិតិ នាបច្ចុប្បន្ននេះ ខេត្តអានយ៉ាង (An Giang) មានដើមត្នោតប្រហែល ៣០.០០០ ដើម
ដូច្នេះ មួយឆ្នាំទទួលបានស្ករត្នោត ៦.០០០ តោន។


ស្ករត្នោតទុកឲ្យត្រជាក់ ហើយវេចខ្ចប់តាមសំណើរបស់អតិថិជន 
មូលដ្ឋានផលិតស្ករត្នោតជាច្រើន
បាននាំចេញស្ករត្នោតទៅកាន់ កោះតៃវ៉ាន់ ប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក…។

នា​សព្វ​ថ្ងៃនេះ ខេត្ត​អាន​យ៉ាង (An Giang) មាន​មូលដ្ឋាន​ផលិត​ស្ករត្នោត​ល្បីឈ្មោះ ដូចជា៖ ​ង៉ុក​ត្រាង (Ngoc Trang) ឡាន​ញី (Lan Nhi) រីឯ​ស្រុក​ទិញ​បៀន (Tinh Bien) វិញ មាន​មូលដ្ឋាន​ផលិត​ផល​ស្ករត្នោតវិធានការហត្ថកម្ម​ប្រពៃណីៗ ចំនួន ១០០០ ទីកន្លែង និង​ទទួល​បានបរិមាណផល​ស្ករត្នោត​​ជាង ២.០០០ តោន​ ក្នុង​មួយ​ឆ្នាំ។ ផលិតផល​ស្ករត្នោត​បាន​ពេញ​និយម ពីព្រោះ​រសជាតិ​ឈ្ងុយឆ្ងាញ់​និង​ពិសេស​នៃ​ខេត្ត​អាន​យ៉ាង (An Giang) ។ មូលដ្ឋាន​ផលិតស្ករត្នោត​ជា​ច្រើន​កោះ​តៃវ៉ាន់ ប្រទេសជប៉ុន ប្រទេសកូរ៉េខាង​ត្បូង សហរដ្ឋអាមេរិក…/.

អត្ថបទ៖ ង្វៀន​អាញ រូបថត៖ ថុង​ហាយ

បណ្តាអត្ថបទបានផ្សាយ