18/04/2018 10:19 GMT+7 Email Print Like 0

ស៊ីរីអំពាវនាវឲ្យស៊ើបអង្កេតប្រកបដោយតម្លាភាព យុត្តិធម៌ ​និង​ត្រឹម​ត្រូវ​ចំពោះ​ករណី​វាយ​ប្រហារ​


 ស៊ីរីអំពាវនាវឲ្យស៊ើបអង្កេតប្រកបដោយតម្លាភាព យុត្តិធម៌ និងត្រឹមត្រូវចំពោះករណីវាយប្រហារ

អនុរដ្ឋមន្រ្តីការបរទេសស៊ីរីលោក​ Faisal Mekdad នាថ្ងៃទី១៦ ខែមេសា ឆ្នាំ​​២០១៨​ បានប្រកាស​ថា៖ ប្រទេស​ខ្លួន​ត្រៀម​ខ្លួន​ជាស្រេចសហប្រតិបត្តិការជា​មួយអ្នក​ស៊ើបអង្កេតអាវុធគីមី នៃអ​ង្គការ​ហាម​ឃាត់អាវុធគីមី (OPCW)​​។ ទីភ្នាក់​ងារសារព័ត៌មាន​រដ្ឋ SANA របស់ស៊ីរី​ បានដកស្រង់ពាក្យសម្ដីរបស់​លោក​ Mekdad បាន​ឲ្យដឹង​ថា៖​ ក្រុមអ្នក​ស៊ើបអង្កេត OPCW បានទៅដល់ Damac​us ហើយបានជួបប្រជុំជាមួយភាគី​ស៊ីរី ក្នុង​នោះភាគីទាំង​ពីរបានពិភាក្សា​អំពីកិច្ចសហប្រតិ​បត្តិការ សំដៅ​អនុវត្តន៍​ការស៊ើប​អង្កេត​ប្រកបដោយ​តម្លាភាព​ យុត្តិ​ធម៌ និង​ត្រឹមត្រូវ​។ មន្ត្រីរូប​នេះបាន​សង្កត់ធ្ងន់ថា៖ រដ្ឋាភិបាល​ស៊ីរីត្រៀម​ខ្លួនជា​ស្រេច​សហប្រតិប្តិកា​រ និង​បង្កលក្ខណៈងាយស្រួលសម្រាប់​ក្រុម OPCW អនុវត្តន៍ការស៊ើ​បអង្កេត​ ថាតើអាវុធ​គីមីបាន​ប្រើប្រាស់​នៅ Douma និងទីក្រុង Damascus ប៉ែកខាងកើត ក្នុងក​រណីវាយប្រហានាថ្ងៃទី ៧ មេសា​ កន្លង​ទៅដែ​រ ឬទេ។​ នាថ្ងៃដដែ​ល រុស្ស៊ីបានប្រកាសថា៖ប្រទេសខ្លួ​ននឹងមិនធ្វើអន្តរគមន៍ចូល​ក្នុង​ការស៊ើបអង្កេត​រប​ស់ ​OPCW ​នៅស៊ីរី​ឡើយ​៕
 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ