23/12/2015 21:07 GMT+7 Email Print Like 0

សំឡេងងំៗនៅវិហារព្រះម៉ែសាយហ្គន

សាលធំនៃវិហារព្រះម៉ែសាយហ្គនឆ្នាំនេះ ទើបតែមានអាយុ​គម្រប់១៣៥​ឆ្នាំ ស្រស់ឆើត​ឆាយ បូរាណ ដូច​ជាសាក្សី​ម្នាក់​​បញ្ចេញ​សំឡេង​ងំៗ​​ដែលមាន​ទីតាំង  ស្ថិត​នៅទីលាន​សហគម​បារីស ចំ​កណ្តាល​ទីក្រុង​ហូជីមិញ​។ ទីនេះ​ជា​ទីកន្លែង​មិន​ត្រឹម​តែ​សម្រាប់​សាស​និក​ជន​កាតូ​លិក​មក​ធ្វើ​ពិធី​កម្ម បួង​សួង​នៅជា​ទីកន្លែង​ទេសចរណ៍​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ពេល​មក​ទស្សនា​នៅទី​ក្រុង​ហូជី​មិញ​។

វិហារបានជនជាតិបារាំងដាក់ដុំថ្មកសាង ដំបូងបង្អស់នៅថ្ងៃទី៧ខែតុលាឆ្នាំ១៨៧៧ ហើយ​កសាងសម្រេចនៅឆ្នាំ១៨៨០ ផ្អែកទៅលើគម្រោង​រចនារបស់ស្ថាបត្យករ J. Bourad។ វិហារមាន​សណ្ឋានស្ថាបត្យកម្មតាម​បែប​រ៉ូម៉ាំង កា​ឡៃ លាយចម្រុះ​លក្ខណៈGothique ដែលមាន​បណ្តោយ៩៣ម៉ែត្រ ទទឹង៣៥​ម៉ែត្រ ដំបូល​កោង​ខ្ពស់២១​ម៉ែត្រ។

ឆ្នាំ១៨៩៥ វិហារកសាងបន្ថែមប៉ម​ដាក់​ជួងពីរ ប៉មនីមួយៗមាន​កម្ពស់៥៧,៦ម៉ែត្រ និងធ្វើ​ជួង​ស្ពាន់​ធំ​ប្រាំមួ​យ​មាន​ទម្ងន់​​២៨,៨៥​តោន។ មុខ​វិហារ​បែរ​ទៅទិសវិថីដុងខើយ ជាវិថី​មួយក្នុងចំណោម​វិថីបូរាណ​បំផុត និង​ស្តុក​ស្តម្ភ​បំផុត​របស់​ទីក្រុង​សាយ​ហ្គន។

ក្បឿង​សម្រាប់​ប្រើដើម្បីប្រក់ដំបូល​វិហាររួមមានបីប្រភេទ​ចម្បង៖ ក្បឿងញីឈ្មោល​សម្រាប់​ប្រក់​ទីដំបូល​ទាប ក្បឿង​ស្រកាត្រីប្រក់​នៅទីកណ្តាល​នៃដំបូល​និង ក្បឿង​បារាំង​ប្រក់​នៅដំបូល​ខាង​មុខ​វិហារ។ ប្រភេទ​ក្បឿង​សុទ្ធ​តែ​មាន​ភាព​ងាយ​ប្រក់ រឹងមាំ ទ្រាំបានភ្លៀងក្តៅ ប្រើប្រាស់យូរ។ ជញ្ជាំងវិហារ​រួមមាន​ពីរចំណែក ចំណែក​គ្រឹះ​កសាង​ដោយ​ថ្មភ្នំនិង​ចំណែកជញ្ជាំង​ខាង​លើសាង ពីថ្មដីឥដ្ឋដុត។ នេះគឺជា​ថ្មដី​ឥដ្ឋ​បាន​ផលិត​ផល​ក្នុង​ប្រទេស​នៅ​សតវត្សរ៍​ទី​១៩ រឹងមាំបង្គួរ ល្លែមិនតោងកាន់និងមិន​ផ្លាស់ប្តូរពណ៌​សម្បុរ តាមពេល​វេលា។ ជញ្ជាំង​វិហារ​មាន​កម្រាស់​៦៥សង់​ទី​ម៉ែត្រ បានរចនាឡើង​សំរាប់​ទប់​កម្តៅ ទប់​សូរ​សម្លេង បន្ថយ​ភាព​អ៊ូរ​អរ​ពីខាង​ក្រៅ​ចូល​ទៅក្នុង​វិហារ​។


វិហារព្រះម៉ែសាយហ្គនបូរាណដូចជាសាក្សីម្នាក់បញ្ចេញសំឡេងងំៗដែល ឈរស្ងៀមនៅចំពោះមុខគឺជីវភាពរស់រវើករបស់ទីក្រុង។
រូបថត៖ ង្វៀនឡឹន


រូបសំណាកព្រះម៉ែសន្តិភាពកម្ពស់៤,៦ម៉ែត្រ ធ្វើអំពីថ្មពពាលរបស់អ៊ីតាលីដាក់តម្កល់នៅពីមុខវិហារ ជាទីកន្លែងអធិដ្ឋានបួងសួងខាងវិញ្ញាណ របស់សាសនិកជនជាច្រើន។ រូបថត៖ ង្វៀនឡឹន

សាសនិកជនកាតូលិកអធិដ្ឋានបួងសួងក្រោមរូបសំណាកព្រះម៉ែសន្តិភាព នៅពីមុខវិហារព្រះម៉ែ។
រូបថត៖ ង្វៀនឡឹន


រូបសំណាកព្រះម៉ែសន្តិភាពផ្លេកៗពេលរាត្រីមកដល់។ រូបថត៖ ង្វៀនឡឹន

វិហារបើកទ្វារទទួលភ្ញៀវទេសចរណ៍រៀងរាល់ថ្ងៃ និងបណ្តាពិធីកម្មសាសនាបានរៀបចំច្រើនលើកច្រើនសាក្នុងមួយថ្ងៃ ពិសេសគឺថ្ងៃអាទិត្យមានទាំងពិធីកម្មពិសិដ្ឋ សូត្រធម៌ដោយភាសាវៀតណាមចម្រុះភាសាអង់គ្លេសទៀតផង។ រូបថត៖ ត្រុងចិញ

 
ម៉ាស៊ីននាឡិការបស់វិហារមានកម្ពស់ប្រហែល២,៥ម៉ែត្រ ប្រវែង៣ម៉ែត្រ។
រូបថត៖ ឯកសារកាសែតរូបភាពវៀតណាម

ប៉មជួងទាំងពីរព្យួរប្រាំមួយជួងធំ ដែលបានផលិតនៅបារាំង ហើយមានតែរាត្រីថ្ងៃព្រះប្រសូតទើបរួមបញ្ចេញសម្លេង។
រូបថត៖ ឯកសារកាសែតរូបភាពវៀតណាម


វិហារទាំងមូលមានទ្វារបង្អូចពណ៌ចំនួន៥៦ផ្ទាំង ផលិតដោយក្រុមហ៊ុនLorin របស់ខេត្តChartres ប្រទេសបារាំង។ រូបថត៖ ឯកសារកាសែតរូបភាពវៀតណាម


ស្ថាបត្យកម្មខាងក្នុងវិហារបង្កើតបានប្រព័ន្ធពន្លឺរស្មីឲ្យសង្ហារឹមនិងអារម្មណ៍មេត្តាចិត្តមួយ។ រូបថត៖ ឯកសារកាសែតរូបភាពវៀតណាម


ប្អូនៗចូលចិត្តពេលឲ្យសត្វព្រាបស៊ីនិងស្រទាបអង្អែលដោយផ្ទាល់ដៃ ហើយបញ្ចេញរាងថតរូបជាមួយសត្វព្រាបដ៏ជិតស្និទ្ធនេះ។
រូបថត៖ ង្វៀនឡឹន

គូស្រករវ័យក្មេងជាច្រើនបានជ្រើសរើសនៅទីលានសហគមបារីស ធ្វើជាទីកន្លែងរក្សាអនុស្សាវរីយ៍គឺថតរូបអាពាហ៍ពិពាហ៍របស់ខ្លួន។
រូបថត៖ ង្វៀនឡឹន


គូស្រករវ័យក្មេង ថតរូបអនុស្សាវរីយ៍នៅម្ខាងវិហារព្រះម៉ែ។ រូបថត៖ ង្វៀនឡឹន

រាត្រីមកដល់តំបន់ទីលានសហគមបារីសកាន់តែអ៊ូរអរណែនណានតាន់តាប់។ រូបថត៖ ង្វៀនឡឹន

ភ្ញៀវទេសចរណ៍បរទេសមកទស្សនាប្រៃសនីយ៍សាយហ្គន នៅម្ខាងនៃវិហារព្រះម៉ែ។ រូបថត៖ ង្វៀនឡឹន

ឧទ្យាន៣០មេសា នៅក្បែរម្ខាងវិហារព្រះម៉ែក្លាយជាទីកន្លែងធ្លាប់ធ្វើសកម្មភាពវប្បធម៌កីឡារបស់យុវវ័យ។
រូបថត៖ ង្វៀនឡឹន


វិហារព្រះម៉ែសាយហ្គន (ហៅកាត់ថាវិហារព្រះម៉ែ) ឆ្នាំនេះទើបមានអាយុគម្រប់ជា១៣៥ឆ្នាំ ជាស្ថាបត្យកម្មមួយក្នុងចំណោមស្ថាបត្យកម្មនិមិត្តរូបរបស់ទីក្រុងហូជីមិញ។ រូបថត៖ ត្រុញចិញ

គ្រឿងសង្ហារឹម​ខាងក្នុងបានរចនា​ជាល្វែង​កណ្តាល និងពីរល្វែងរណប បន្ទាប់​មក​គឺអគារ​បួង​សួង​ទាំង​ពីរ​ជួរ​មាន​លទ្ធភាព​សម្រាប់​មនុស្សមក​ចូលរួមបានចំនួន១២០០នាក់។ ខាងក្នុងវិហារមានបីល្វែង និង​របៀងព័ទ្ធ​ជុំវិញវិហារ​។ មាន​៥៦​កញ្ចក់ពណ៌ឌិត​ជាប់​ជុំវិញ​ជញ្ជាំង​ខាង​ក្នុង ពណ៌នាពីតួអង្គ​ឬព្រឹត្តិការណ៍​នៅក្នុង​ក្បូនអាទិទេព ដែល​ជា​លក្ខណៈ​មួយ​ក្នុងចំណោម​លក្ខណៈពិសេស​របស់វិហារ។
 

ប៉ានស្មាន​នៅចុង​ឆ្នាំ២០១៥ វិហារ​ព្រះម៉ែ​សាយ​​ហ្គន​នឹង​បាន​កែ​ឡើង​វិញ​នូវ​ផ្នែក​ជា​ច្រើន​ដែល​ទ្រុឌទ្រោម ខូច​ខាត​ដូច​ជា៖ ដំបូល​ក្បឿង កំ​ពូល​​ប៉ម​​ទាំងពីរ សសរ កែវ ផ្លាន ដៃរណែង កញ្ចក់ និង​ជញ្ជាំង​ដែល​ត្រូវ​​ប្រឡាក់​ខាង​ក្រៅ។​ល។

វិហារព្រះម៉ែសាយហ្គនគឺជាវិហារមួយក្នុងចំណោមវិហារនៅវៀតណាម បាន​ដំឡើង​ថ្នាក់​​ជាវិសាល​វិហារ​ នា​ឱកាស​ទិវា​បង្កើត​ឋានន្តរ​សក្តិ​សាស​នា​វៀត​ណាម​នៅឆ្នាំ​១៩៦០។ ចាប់នោះមក ឈ្មោះហៅជាផ្លូវការរបស់​វិហារ គឺ​វិសាល​វិហារ​ព្រះ​ម៉ែសាយ​ហ្គន​ ប៉ុន្តែឈ្មោះហៅ​វិហារព្រះម៉ែសាយ​ហ្គន​ បាន​ក្លាយ​ជា​ទំលាប់​របស់​ប្រជាជន​នៅទី​​នេះទៅ​​ហើយ។

បច្ចុប្បន្ន វិហារព្រះ​​ម៉ែសាយ​ហ្គនបាន​ក្លាយ​ជាមួយ ​ក្នុង​ចំណោម​និមិត្តរូប​ស្ថាបត្យ​កម្ម​គំរូ​​របស់​​ទីក្រុង​​ហូជីមិញ។ មិនគ្រាន់​តែជា​​ទីក​ន្លែង​សម្រាប់​​សាស​និក​ជន​​កាតូ​លិក​មក​ធ្វើ​ពិ​ធីកម្ម​បួង​សួងទេ ជា​ទីកន្លែង​ទេសចរណ៍​នៃភ្ញៀវ​ទេសចរណ៍​ដែល​មក​ទស្សនា​ទីក្រុង​ហូជីមិញ។ នៅពេលព្រឹកចុងសប្តាហ៍ បរិវេណ​តូច​នៅ​ខាង​មុខ​វិហារ​ដែល​មាន​រូប​សំណាក​ព្រះម៉ែសន្តិភាព​កម្ពស់៤,៦ម៉ែត្រ ធ្វើពីថ្មពពាល ជា​ទីកន្លែង​អធិដ្ឋាន​បួង​សួង​ខាង​វិញ្ញាណ​របស់​សាសនិក​ជនជាច្រើន។ រាប់​រយ​សត្វ​ព្រាប​ហើរ​ចុះ​ជុំវិញ​ព្រះ​បាទ​នៃ​រូបសំ​ណាក ដើម្បីរក​ចំណី ពីសប្បុរស​ជន​បាន​ចិញ្ចឹម​វាជាង​ដប់​ឆ្នាំ​មក​ហើយ​។ ពួក​យុវវ័យចូលចិត្តពេល​ឲ្យសត្វព្រាបស៊ី និងស្រទាបអង្អែល​ដោយផ្ទាល់​ដៃ ហើយ​បញ្ចេញ​រាងថត​រូប​ជាមួយសត្វព្រាបដ៏ជតិស្និទ្ធ​៕


អត្ថបទ៖ សើនងៀ   រូបថត៖ ង្វៀនឡឹន ត្រុញចិញនិងឯកសារកាសែតរូបភាពវៀតណាម
បណ្តាអត្ថបទបានផ្សាយ