24/06/2016 10:11 GMT+7 Email Print Like 0

សំណើររបស់កុមារបានដាក់ជូនក្រសួងស្ថាប័ននានានៃបណ្តាប្រទេសអាស៊ាន


សំណើររបស់កុមារបានដាក់ជូនក្រសួងស្ថាប័ននានានៃបណ្តាប្រទេសអាស៊ាន

នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ វេទិការកុមារអាស៊ាន​លើក​ទី៤បាន​បិទ​បញ្ចាប់​ប្រកប​ដោយ​ជោគជ័យ ក្រោយរយៈពេល៤ថ្ងៃធ្វើការ។ ក្នុង សម័យបិទ​នេះ តំណាង​កុមារមក​ពីប្រទេស​អាស៊ាននានា បានជួប​សន្ទនា​ជាមួយ តំណាង​មន្ទីជាន់​ខ្ពស់​ទទួល​បន្ទុក​សុខុ​មាល​ភាព​សង្គ​ម​និ​ង​អភិវឌ្ឍន៍​របស់​​អាស៊ានផងដែរ​។ កុមារនៃបណ្តាប្រទេសអាស៊ាន បាននាំចេញសំណើររបស់ខ្លួន​ ជាពិសេស​ប្អូនៗ ក៏បាន​ពិភាក្សា ចំពោះដំណោះស្រាយជាក់ស្តែងក្នុងការ​បង្ការ​ប្រ​ឆាំង អំពើរហឹង្សាទៅលើ​កុមារ។ លោក Dang Hoa Nam ប្រធាន​នាយកដ្ឋាន​ថែទាំ​និង​ការពារកុមារ (ក្រសួង ការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម) បាន​​ឲ្យដឹងថា៖

​“សំណើររបស់ប្អូនៗកុមារទាំងអស់នៅវេទិការនេះ សុទ្ធតែបានក្រសួងការងារ​យុទ្ធជន ពិការ​និង​សង្គម​កិច្ច​វៀត​ណាម ដាក់​ជូននាយក​រដ្ឋមន្ត្រី រដ្ឋាភិបាល ព្រម​ទាំងផ្ញើជូន​ក្រសួង​ស្ថាប័ន​ទាក់ទិន​នានា ដើម្បី​ដោះស្រាយ​សំណើរ​នេះ។ នៅក្នុង​វេទិការលើកទី៥ ក្រសួង ស្ថាប័ននានានឹងជូនដំណឹងទៅដ​ល់តំណាង​កុមារ ចំពោះ​រាល់​បញ្ហាដែល​ក្រសួង របស់ខ្លួន​សម្រេចបាន ហើយការងារ​មិនទាន់សម្រេចនឹង​បានបន្តអនុវត្ត ដើម្បីឆ្លើយ​តប ទៅនឹង​បំណងប្រាថ្នាស្របច្បាប់​របស់ប្អូនៗ”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ