01/10/2017 13:33 GMT+7 Email Print Like 0

សំណង់អាគារអនុស្សវរីយ៍លោកប្រធានហូជីមិញនៅមណ្ឌលកេរ្តិ៍ដំណែល Kim Lien បានបើកឲ្យដំណើរការជាផ្លូវការ

នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅមណ្ឌលកេរ្តិ៍ដំណែល Kim Lien ស្រុក Nam Dan ខេត្ត Nghe An រដ្ឋាភិបាលសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវបានរៀបចំពិធីបើកឲ្យ ដំណើរការនិងប្រគល់សំណង់អាគារអនុស្សវរីយ៍លោកប្រធានហូជីមិញ។ 


អាគារអនុស្សវរីយ៍ លោកប្រធានហូជីមិញ

សំណង់នេះ ជាអំណោយរបស់រដ្ឋាភិបាលឡាវជូនចំពោះរដ្ឋាភិបាលវៀតណាម ដែលស្ថិតនៅមណ្ឌលកេរ្តិ៍ដំណែល Kim Lien ស្រុក Nam Dan ខេត្ត Nghe An។ អាគារនេះត្រូវបានរចនាជាពីរជាន់ពោរពេញទៅដោយអត្តសញ្ញាវប្បធម៌ឡាវ។ ចំណុចពិសេសនៃសំណង់នេះគឺលំហតាំងបង្ហាញរូបភាពស្តីពីចំណងសាមគ្គីភាព ជិតស្និទ្ធ រវាងបក្សទាំងពីរ រដ្ឋាភិ បាលទាំងពីរ កងទ័ពនិងប្រជាជននៃប្រទេសទាំងពីរឡាវនិងវៀតណាម និងលំហតាំងបង្ហាញនូវវត្ថុអនុស្សវរីយ៍របស់លោកប្រធានហូជីមិញនិងប្រធាន Kaysone Phomvihane ផង​ដែរ​៕​

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាព័ត៌មានបានផ្សាយ