15/11/2017 10:11 GMT+7 Email Print Like 0

សេតវិមានចេញសេចក្តីប្រកាសគាំទ្រលទ្ធផលនៃដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីលោក D.Trump

នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ សេតវិមានបានចេញសេចក្តីប្រកាសគាំទ្រនូវលទ្ធផលនៃដំណើរទស្សនកិច្ច​វៀត​ណាម​របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងនោះមានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោក Trump បានអនុញ្ញត្តិឲ្យ ភាគីទាំងពីរ “អះអាងឡើងវិញនូវការសន្យាបង្កើនទំនាក់ទំនងដៃគូលើគ្រប់ជ្រុង ជ្រោយ អាមេរិក-វៀតណាម”។

 ប្រធានរដ្ឋលោក Tran Dai Quang និងប្រធានាធិបតីអាមេរិក លោក D.Trump នៅក្នុងសន្និសីទកាសែតបន្ទាប់ពីកិច្ចចរចារ (រូបថតៈ Nhan Sáng/TTXVN)

សេចក្តីប្រកាសនេះបានរំលឹកឡើងវិញនូវលទ្ធផលដែលប្រធានាធិបតីអាមេរិកទទួលនិងសម្រេចបាននៅ​វៀត​ណាម​ ក្នុងនោះមានការពង្រឹងទំនាក់ទំនងដៃគូ លើគ្រប់ជ្រុងជ្រោយអាមេរិក-វៀតណាមត្រូវបានចាត់ទុកជាកត្តាសំខាន់របស់ តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកសេរីភាព។


ស្តីពីបញ្ហាសមុទ្រខាងកើត សេចក្តីជូនដំណឹងរបស់សេតវិមានបានទទួលស្គាល់ចំពោះការដែលភាគីទាំងពីរបានអះអាងសារជាថ្មីនូវសារៈសំខាន់នៃសេរី ភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត រួមទាំងការសន្យា ដោះ ស្រាយជម្លោះនាវាចរណ៍ដោយឈរលើច្បាប់អន្តរជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ