05/09/2019 11:01 GMT+7 Email Print Like 0

សេដ្ឋកិច្ចវៀតណាមរក្សាល្បឿនកំណើនលើគ្រប់វិស័យ


 នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ chinhphu.vn) 
 

 នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ​២០១៩ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុងសម័យប្រជុំរដ្ឋាភិបាលប្រចាំខែសីហា ឆ្នាំ២០១៩។ កិច្ច​ប្រជុំនេះ​បាន​ផ្ដោត​សំ​ខាន់​លើការវាយតម្លៃអំពីស្ថានភាពក្នុងខែសីហា រយៈពេល ៨ ខែកន្លងទៅ និងវាយ​តម្លៃ​អំពី​ស្ថាន​ភាព​ពេញ​មួយ​ឆ្នាំ ព្រមទាំងដាក់ជូនរដ្ឋាភិបាលនូវ ផែនការរដ្ឋឆ្នាំ ២០២០ សេចក្ដីព្រៀងថរិការដ្ឋឆ្នាំ២០២០ ដើម្បី​ត្រៀម​រៀប​ចំ​ដាក់ជូនការិយាល័យនយោបាយ គណកម្មាធិការមជ្ឈឹម និងដាក់ជូន​រដ្ឋ​សភា​នៅក្នុង​សម័យ​ប្រជុំ​នាខែ​តុលា​ខាង​មុខ។
 
អញ្ជើញ​ថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បើទោះ​បីជានា​បច្ចុប្បន្ន​នេះ ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងមានសញ្ញាធ្លាក់ចុះយ៉ាងច្បាស់ប្រឡែកនោះក៏ដោយ ប៉ុន្តែ​សេដ្ឋកិច្ចវៀតណាមបានរក្សាអត្រាកំណើនលើគ្រប់វិស័យ។ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព អត្រា​អតិផរណា​ទាប​បំផុត​ក្នុងរយៈពេល ៣ ឆ្នាំ ពោលគឺតាមការព្យាករណ៍ថានឹងស្រូបយកតែ ២,៥% ប៉ុណ្ណោះនៅទូទាំងឆ្នាំ។ ទន្ទឹមនឹង​នេះ ក្រោយរយៈពេល ៨ ខែ ការនាំចេញហួសកម្រិតរបស់រៀតណាមទទួលបានជាង ៣,៤ ពាន់លាន​ដុល្លារ​អាមេរិក។
 
លើស​ពី​នេះទៅទៀត វិស័យវប្បធម៌ក៏មានការផ្លាស់ប្តូរគួរឲ្យសប្បាយរីយរាយ ជាពិសេសគឺវិស័យសុខាភិបាល អប់រំ ​និងគោលនយោបាយចំពោះអ្នកមានគុណូបការៈ។ កិច្ចការធានារការពារជាតិ សន្តិសុខត្រូវបានធានា។ កិច្ច​ការ​បរទេស និងកិត្យានុភាពរបស់វៀតណាមត្រូវបានអះអាង ហើយកាន់តែ​ត្រូវបាន​លើក​កម្ពស់លើ​ឆាក​អន្តរ​ជាតិ​៕

 

តាម​ ​VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ