09/01/2016 09:48 GMT+7 Email Print Like 0

សេដ្ឋកិច្ចវៀតណាមនឹងមានកំណើនជារៀងរាល់ឆ្នាំចំនួន១០%មុនឆ្នាំ២០៣០ដោយ TPP


សេដ្ឋកិច្ចវៀតណាមនឹងត្រូវបានជំរុញយ៉ាងខ្លាំងក្លាបំផុតដោយ មានអត្រាកំណើនជារៀងរាល់ឆ្នាំចំនួន១០% ជាកំរិតខ្ពស់បំផុតក្នុងចំណោមប្រទេសជាសមាជិក TPP ទាំង១២

ក្រុមធនាគារពិភពលោក (WBG) ព្យាករណ៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) នឹងនាំមកនូវកម្លាំងចលករសេដ្ឋកិច្ច​សំខាន់សំរាប់វៀតណាម ជប៉ុននិងម៉ាឡេស៊ីមុនឆ្នាំ២០៣០។ តាម របាយ​ការណ៍​ “យថាទស្សន៍សេដ្ឋកិច្ចទូទាំងពិភពលោក” ដែល​ទើបនឹង​បាន WBG ប្រកាសថា​សេដ្ឋកិច្ច​វៀត​ណាម​នឹង​ត្រូវ​បាន​ជំរុញយ៉ាងខ្លាំង​ក្លាបំផុត ដោយ​មានអត្រាកំណើន​ជារៀងរាល់​ឆ្នាំចំនួន១០% ជា​កំរិត​ខ្ពស់​បំផុត​ក្នុង​ចំណោម​ប្រទេស ជាសមាជិក​TPP ទាំង១២ ដោយសារផលិតផលតម្បាញកាត់ដេរ និងផ្នែកឧស្សាហកម្មសម្លៀក​បំពាក់​វៀត​ណាម​ទទួល បានអាទិភាពនៅពេលជ្រៀតចូលទីផ្សារ អាមេរិកនិង​ទីផ្សារសំខាន់ផ្សេងៗទៀតផង។ កិច្ច​ព្រម​ព្រៀង TPP ដោយមានការចូលរួមរបស់អាមេរិក វៀតណាម រួមជាមួយ​ប្រទេស​ចំនួន១០ផ្សេង​ទៀត​ក្នុង​តំបន់​សមុទ្រ​ប៉ាស៊ីហ្វិក នៅពេលចូល​ជាធរមាន​ជាផ្លូវការ នឹងជួយលុបចោលប្រភេទពន្ធ និង​របាំង​មួយ​ចំនួន​សំរាប់​ទំនិញ សេវា​កម្មនាំចេញនាំចូលរវាងប្រទេសក្នុងប្លុក ដែលស្រូបយក​៤០%នៃផលិតផលសរុប​លើ​ពិភព​លោក​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ