26/04/2015 14:52 GMT+7 Email Print Like 0

សេដ្ឋកិច្ចសង្គមមានសញ្ញាប្រែប្រួលសកម្មក្នុងខែមេសានិង៤ខែដើមឆ្នាំ២០១៥

នាថ្ងៃទី២៥ខែមេសាឆ្នាំ​២០១៥​ នៅទីស្តីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម​ លោក Nguyen Tan Dung បានធ្វើជាអធិបតីសម័យប្រជុំរដ្ឋាភិបាល ប្រចាំខែ​មេ​សា។ នៅទី​នេះ សមាជិក​រដ្ឋាភិបាល​បានវាយតម្លៃ និង​ផ្តល់​មតិអំពីស្ថានភាព សេដ្ឋកិច្ចសង្គមនា​ខែមេសានិង​៤ខែដើមឆ្នាំ២០១៥នេះ ព្រម​ទាំងពិភាក្សា​និងព្រម ព្រៀង​​លើវិធាន​ការ​ជាក់​ស្តែងសំ​ដៅ ដោះ​ស្រាយ​បញ្ហា​កើត​មាន​​ឡើង​ក្នុង​​ការ​​អនុវត្ត។


ទិដ្ឋភាពនៃសម័យប្រជុំប្រចាំខែមេសាឆ្នាំ២០១៤

ក្នុងការពិភាក្សា​ នាព្រឹកថ្ងៃទី២៥ខែមេសាឆ្នាំ​២០១៥​ សមាជិកនានាបាន​វាយតម្លៃ​ថា​ ក្នុងរយៈ​ពេល​៤ខែ​ដើម​ឆ្នាំ​២០១៥​នេះ ម៉ាក្រូសេដ្ឋកិច្ច​នៅតែស្ថិរ​ភាព សន្ទស្សន៍ ប្រើ​ប្រាស់កើ​ន០,១៤%ប្រៀប នឹងខែមុននេះ។ រួម​ជា​មួយ​គ្នានោះ​ វិស័យ​ឧស្សា​ហកម្ម រក្សា​បានសន្ទះ​កំណើន។ សុខុមាល​ភាព​សង្គម​បន្តបាន​ធានា សន្តិ​សុខ សណ្តាប់​ធ្នាប់​សង្គម​នៅបាន​រក្សា។

ក្នុងសម័យប្រជុំនេះ បណ្តាសមាជិករដ្ឋាភិបាល បានផ្តល់​មតិទៅលើបញ្ហា​សំខាន់ៗជាច្រើនទៀត ទាក់​ទិន​ដល់​ការ​ផ្សាយ​ប័ណ្ឌរដ្ឋាភិបាល ទៅកាន់​ទីផ្សារ​ទុនអន្តរជាតិ និង​កម្មវិធីជាតិកាត់​បន្ថយភាពក្រីក្រជាដើម៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ