05/08/2015 09:51 GMT+7 Email Print Like 0

សេដ្ឋកិច្ចវៀតណាមរក្សារឹងមាំស្ថិរភាព

គណៈកម្មាធិការឃ្លាំមើលហិរញ្ញវត្ថុជាតិរបស់វៀតណាមនាថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥បានប្រកាសថា៖ សេដ្ឋកិច្ចវៀតណាមក្នុងខែមិថុនានិងក្នុងរយៈពេល ៧ ខែដើមឆ្នាំ២០១៥មានស្ថិរភាពដ៏រឹងមាំ។ អតិផរណាទាបទីផ្សារហិរញ្ញវត្ថុមានស្ថិរភាពការទូទាត់ល្អ ឥណទានកើនឡើង និងកាត់បន្ថយការពឹងផ្អែកទៅលើទីផ្សារអន្តរៈធនាគារ។ អតិផរណាសន្ទស្សន៍ប្រើប្រាស់ (CPI) ក្នុងខែកក្កដាកើនជិត០,៧%បើប្រៀបនឹងចុងឆ្នាំ២០១៤និងតាមការព្យាករណ៍ថា អតិផរណជាសារវ័ន្តក្នុងឆ្នាំ២០១៥ គឺប្រហែល៣%។ គណៈកម្មាធិការឃ្លាំមើលហិរញ្ញវត្ថុជាតិក៏បានឲ្យដឹងថែមទៀតថា តំលៃរូបីយប័ណ្ណក្នុងឆ្នាំ២០១៥គ្រោងកើនឡើងកំរិត១៣-១៤ពាន់លានដុល្លារ អាមេ​រិក​​និងតំលៃរំដោះទុន FDI ក្នុងឆមាសទីមួយឆ្នាំ២០១៥ទទួលបាន ៦ ពាន់លានដុល្លាអាមេរិក កើនឡើង​៩,៦% បើ​ប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំនៅមិញ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ