19/12/2015 10:52 GMT+7 Email Print Like 0

សេដ្ឋកិច្ចវៀតណាមមានការលោតផ្លោះក្នុងកាលៈទេសៈដែលប្រទេសអាស៊ីមានការធ្លាក់ចុះ

មូលនីធិ Standers&Poor(S&P) ជាថ្មីៗនេះបានប្រកាសរបាយការណ៍​ដែលបានបញ្ជាក់ថា “សេដ្ឋកិច្ច​របស់វៀត​ណាម​កំពុង​មានការរីកចំរើន” ខណៈដែល​សេដ្ឋកិច្ចនៅប្រទេសអាស៊ីជា​ច្រើន​កំពុង​ធ្លាក់​ចុះ​។ យោង​តាម S&P ថា រហូតមក​ដល់ពេល​នេះ វៀត​ណាម​បាន​ទាក់​ទាញ​ការវិនិយោគ​បរទេស​កាន់​តែ​ច្រើន​ឡើង​។​ ជាទូទៅ ការវិនិយោគបរទេសមានការកើនទ្វេដងក្នុងដំណាក់កាល២០១២-២០១៤។​ S&P បាន​ចាត់​ទុក​ថា​ កម្លាំង​ពលករ​នៅវៀតណាមជាកាតាសំខាន់ មាន ទិន្នផល​ខ្ពស់ដោយសារបានបំពាក់សំភារៈទំនើប។ ទន្ទឹម​ជាមួយ​គ្នា​នោះ ស្ថាប័ន វិភាគការ​ធ្វើអាជីវកម្មរបស់សឹង្ហបុរី IMA Asia បានឲ្យដឹងថា វៀតណាមនឹងទទួល បានផល​ប្រយោជន៍​ច្រើន ជាងប្រទេសចំនួន១១ជាសមាជិកកិច្ចព្រមព្រៀងដៃគូ ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ TPP ផងដែរ។តាមការព្យាករណ៍របស់ IMA វៀតណាម​នឹងទទួល​បាន​កំណើន​ចំនួន​៦,២% ក្នុង​ឆ្នាំ​២០១៥ និង​៦,៤% ក្នុងឆ្នាំ២០១៦៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ