04/04/2017 11:17 GMT+7 Email Print Like 0

សេដ្ឋកិច្ចវៀតណាមកំពុងមានសញ្ញាសកម្មជាច្រើន


កិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមិនាឆ្នាំ ២០១៧
 

នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក​ Nguyen Xuan Phuc បានអញ្ជើញជាអធិបតីកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមិនា ឆ្នាំ​២០១៧។ សេដ្ឋកិច្ចវៀតណាមក្នុងត្រីមាសទីមួយឆ្នាំ​២០១៧ មានសញ្ញាសកម្ម​ជាច្រើន ម៉ាក្រូសេដ្ឋកិច្ចស្ថិរភាព សន្ទស្សន៍ប្រើប្រាស់ (CPI) ក្នុងរយៈពេល ៣ ខែ​កើន ០,៩% ទាបជាងរយពេលដូចគ្នានាឆ្នាំទៅមិញ កំណើនឥណទាន កើន៣% ការនាំចេញកើនឡើងយ៉ាងខ្លាំង។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

“ជាពិសេស យើងត្រូវជំរុញខ្លាំងការវិនិយោគសាធារណះ។ យើងទើបបានបំផុសដែលប្រជាជនបានគាំទ្រ ជួយជ្រោមជ្រែងយ៉ាងខ្លាំងហើយ។ យើងត្រូវ​ពិភាក្សាវិធានការណ៍ជំរុញខ្លាំងវិនិយោគសាធារណៈ។ដូច្នេះការផ្តើមគំនិត​និង​ការប្តេជ្ញចិត្តអ្នកអនុវត្តនៅមូលដ្ឋាន និងស្ថាប័នគ្រប់ជាន់ថ្នាក់នឹងកំណត់ការជោគជ័យ​ឬ​បរាជ័យ ក្នុងការបញ្ជាណែនាំរបស់រដ្ឋាភិបាលដែរ៕”

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ