02/02/2017 07:53 GMT+7 Email Print Like 0

សេដ្ឋកិច្ចឆ្នាំ២០១៧ត្រូវបានរំពឹងទុកថាទទួលបានកំណើនតាមទិសវិជ្ជមាន


សេដ្ឋកិច្ចឆ្នាំ២០១៧ត្រូវបានរំពឹងទុកថាទទួលបានកំណើនតាមទិសវិជ្ជមាន
 

គោលដៅកំណើនសេដ្ឋកិច្ច GDP ទូទាំងប្រទេសក្នុងឆ្នាំ២០១៧នឹងទទួលបាន ៦,៧% សន្ទស្សន៍អតិផរណាក្រោម ៤%។ ធ្វើការវាយតម្លៃអំពីកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០១៧នេះ អ្នកជំនាញការសេដ្ឋកិច្ចច្រើនរូបបានចាត់ទុកថាវៀតណាមនៅតែមានឧត្តមភាពបើប្រៀបនឹងប្រទេសជាច្រើនក្នុងតំបន់និងមានប្រៀបខ្លាំងជាច្រើនក្នុង​ការទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស។ តាមនោះយោងតាមការព្យាករណ៍កំណើន GDP ក្នុងឆ្នាំ​២០១៧​នេះ​ អាចទទួលបាន ២០៥,៥ ពាន់ លានដុល្លារអាមេរិក។ សាស្ត្រាចារ្យរង-បណ្ឌិត Pham Tat Thang អ្នកស្រាវជ្រាវជាន់ ខ្ពស់នៃក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមបានចាត់ទុកថា៖        “ឆ្នាំ២០១៧ជាឆ្នាំអំណោយផលសម្រាប់ខឿនសេដ្ឋកិច្ចវៀតណាម។​ ពោលគឺ ក្នុងឆ្នាំ២០១៧នេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនមានសុពលភាព។ ជាពិ​សេស​ វៀតណាមឆ្លៀតយកបានឱកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប សហភាព​អឺរ៉ុប កូរ៉េខាងត្បូង និងជប៉ុននោះគឺ​ប្រការនេះនឹងបើកចេញលទ្ធភាពនាំចេញយ៉ាងល្អប្រសើរសម្រាប់​វៀត​ណាមដែរ”៕​

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ