15/08/2015 11:48 GMT+7 Email Print Like 0

សេដ្ឋកិច្ចក្រិកមានកំណើនដោយចៃដន្យ


សេដ្ឋកិច្ចក្រិកមានកំណើនដោយចៃដន្យ (Image: VNA)

នាថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៥ ស្ថាប័នស្ថិតិ ELSTAT  បានប្រកាសទួរលេខបានឲ្យដឹងថា៖ ខឿនសេដ្ឋកិច្ចរបស់ក្រិកមានកំណើនដោយចៃដន្យក្នុឆមាសទី២ ឆ្នាំ២០១៥ ដោយមិនអើពើដល់ស្ថានភាពអស្ថិរភាពនយោបាយនិងគ្រោះអាសន្ន មិនអាចទូទាត់និងត្រូវចាកចេញពីតំបន់ចាយប្រាក់អឺរ៉ូ (Eurozone)។ តាមនោះ GDP របស់ក្រិកបានកើនឡើង ០,៨% ពីខែមេសាដល់ខែមិថុនា។ តួរលេខនេះ បានហួសការព្យាករណ៍របស់មជ្ឈដ្ឋានអ្នកវិភាគដែលបានចាត់ទុកថា៖ ខឿនសេដ្ឋកិច្ចរបស់ក្រិកនឹងថយចុះដល់ ០,៨%។ ទោះបីជាគ្មានព័ត៌មានជាផ្លូវការ នៅឡើយក្តី ប៉ុន្តែ អ្នកវិភាគជាច្រើនបានចាត់ទុកថា៖ ផ្នែកទេសចរណ៍អភិវឌ្ឍន៍គឺជាវិស័យដ៏សែនសំខាន់របស់ខឿនសេដ្ឋកិច្ចក្រិក។ នេះគ៏ជាកត្តា ដែលជួយខឿនសេដ្ឋកិច្ចទប់ទល់នឹងភាពអស្ថិរភាពនៅប្រទេសនេះ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ