01/09/2020 13:42 GMT+7 Email Print Like 0

សេចក្តីសន្និដ្ឋានរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នៅក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍រដ្ឋាភិបាលស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩


លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc (រូបថត៖ baochinhphu.vn)
 

នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមបានប្រកាសសេចក្តីសន្និដ្ឋានរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នៅក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍រដ្ឋាភិបាលស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត កូវីដ ១៩ ដែលកិច្ចប្រជុំនេះបានប្រារព្ធឡើងកាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២០។
 
ជាក់ស្ដែង លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា ក្នុងរយៈពេលខាងមុខ ជំងឺរាតត្បាតគ្រោងនឹងបន្តការឆ្លង រាលដាល ហើយអាចនឹងបន្តមានករណីឆ្លងក្នុងសហគមន៍ដែរ។ ហេតុ ដូច្នេះ ក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ត្រូវបន្តផ្ដោតសំខាន់ លើការប្រុងប្រយ័ត្ន មិនអត្តនោម័ត មើលស្រាលជំងឺរាតត្បាតទាល់តែសោះ។  លើសពីនេះទៅទៀត ត្រូវកំណត់បានថា ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនឹងអូសបន្លាយរយៈពេលវែង តាមនោះ គួរតែបង្កើតរបៀបរស់នៅឲ្យសមស្របនឹងស្ថានភាពនៃជំងឺរាតត្បាត។ ទន្ទឹមជាមួយគ្នានោះ វិស័យសុខាភិបាលចាំបាច់ត្រូវពន្លឿនការស្រាវជ្រាវវ៉ាក់សាំង។ ហើយត្រូវបន្តធ្វើឲ្យល្អប្រសើរប្រកបដោយប្រសិទ្ធភាពថែមទៀតនូវការងារឃោសនាដើម្បីប្រជាជនមានការប្រុងប្រយ័ត្នក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផង និងមិនត្រូវភ័យស្លន់ស្លោឡើយ។
 
ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានប្រគល់ឲ្យលោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh សហការជាមួយបណ្ដាក្រសួងជាអាទិ៍៖ ការបរទេស នគរបាល ការពារប្រទេស សុខាភិលបាល គមនាគមន៍ និងដឹកជញ្ជូន ដើម្បីដោះស្រាយបញ្ហាមួយចំនួនដូចជា៖ ត្រៀមរៀបចំនិងសម្របសម្រួល ជើងហោះហើរដើម្បីទទួលពលរដ្ឋវៀតណាមវិលត្រឡប់មកស្រុកកំណើតវិញ និងជួយសម្រួលដល់អ្នកជំនាញ វិនិយោគិន ពលករដែលមានជំនាញខ្ពស់ឆ្លងចូលប្រទេស ក៏ដូចជាសិក្សាស្រាវជ្រាវ រៀបចំកញ្ចប់សន្តិសុខសង្គមសម្រាប់ដំណាក់កាលទី២ ផងដែរ៕

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ