23/09/2015 09:31 GMT+7 Email Print Like 0

សេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីរបស់ថៃត្រូវមានយោបល់របស់ប្រជាជន


សេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីរបស់ថៃត្រូវមានយោបល់របស់ប្រជាជន (AP)

បណ្ដា​អតីតសមាជិក​ក្រុមប្រឹក្សាកែ​ទម្រង់​ជាតិ (NRC) បាន​អំពាវនាវ​រដ្ឋាភិបាល​ថៃ​អនុញ្ញាត​ឲ្យ​មហាជន​បាន​ឲ្យ​យោបល់​ក្នុងដំណើរ​ការ​តាក់​តែងរដ្ឋធម្មនុញ្ញ​ថ្មី ដោយការរៀបចំពិធីដោះសារបើក​ចំហរ ដើម្បីយក​យោបល់​និង​សំណូម​ពរផ្សាយ​បន្តផ្ទាល់​ កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​តាក់​តែង។ អតីត​សមាជីក​ NRC លោក Chirmsak Pinthong បាន​ឲ្យដឹង​ថា សេចក្តី​ព្រាង​រដ្ឋធម្មនុញ្ញថ្មី​ត្រូវបាន​ប្រជា​ជន​យល់ព្រម ក្នុង​ការ​ស្ទង់​យោបល់​ប្រជា​ជន​។ ស្ដីពី​ការជ្រើស​រើស​សមាជិក​គណៈកម្មាធិការ​ តាក់តែង​នាយករដ្ឋមន្ត្រី Prayuth Chan-ocha បានឲ្យដឹង​ថា លោក​កំពុង​ពិនិត្យ​បេក្ខជន​ ដែលបាន​ស្នើ​ក្នុងនោះ​មានអតីត​នាយក​រដ្ឋមន្ត្រី Anand Panyara​chun និង​អតីត​អ្នក​នាំ​ពាក្យព្រឹទ្ធ​សភា Meechai Ruchuphan និង​នឹងនាំចេញការ​សំរេច​ចិត្ត​បន្ទាប់​ ពីនាយក​រដ្ឋមន្ត្រី​ចូលរួម​មហាស​ន្និបាត​ ក្រុមប្រឹក្សាអង្គការ​សហប្រជាជាតិ​នៅក្រុង New York អាមេរិកត្រឡប់​មក​វិញ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ