24/09/2018 10:07 GMT+7 Email Print Like 0

សេចក្តីប្រកាសពិសេសស្តីពីមរណភាពរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang


 ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang 

 នាថ្ងៃ​ទី២៣ ខែកញ្ញា ឆ្នាំ​២០១៨ គណៈប្រតិបត្តិមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម; រដ្ឋសភា​នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម; ប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាម; រដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយម វៀតណាម; គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត ណាម សូមជម្រាបជូននូវដំណឹងថា សមាជិក​ការិយា​ល័យ​នយោបាយ ​និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម វៀតណាម លោក Tran Dai Quang បាន​ទទួល​មរណ​ភាព​​នៅវេលាម៉ោង១០និង៥នាទី នាថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៨ នៅមន្ទីរពេទ្យយោធាលេខ ១០៨ ដោយ​ជំងឺ​ធ្ងន់ធ្ងរ ទោះបី ជាមានការខិត​ខំប្រឹងប្រែង​អស់ពី​សមត្ថភាព​យ៉ាងណា​ក្តីពី​សំណាក់​ក្រុម​វេជ្ជ​បណ្ឌិត​ជាតិ​និង​អន្តរ​ជាតិ​ រួមជាមួយការ យកចិត្តទុកដាក់ជាទីបំផុតរប​ស់បណ្តាថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបា​លក៏ដោយ​។
 
លោក​ប្រធានរដ្ឋ Tran Dai Quang បានកើតនៅថ្ងៃទី១២ខែតុលា ឆ្នាំ១៩៥៦ នៅឃុំ Quang Thien ស្រុក Kim Sơn ខេត្ត ​Ninh Binh។ ប្រធានរដ្ឋ លោក Tran Dai Quang បានចូលបក្សកុម្មុយនិស្តនាថ្ងៃទី២៦ខែកក្កដាឆ្នាំ១៩៨០; ជា​សមាជិក​មជ្ឈឹមបក្ស នីតិកាលទី១០, ១១និង១២; សមាជិកការិយាល័យនយោបាយ នីតិកាលទី១១និង១២; កាន់ដំណែង​ប្រធានរដ្ឋពីខែមេសាឆ្នាំ២០១៦រហូតដល់បច្ចុប្បន្ន; ជាប្រធានក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខ; សមាជិក​អចិន្ត្រៃយ៍បក្សទ័ពមជ្ឈឹម; សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សនគរបាលមជ្ឈឹម; សមាជិក​សភា​នីតិកាល​ទី១៣ និង១៤និងជាប្រធានគណៈកម្មាធិការបញ្ជាណែនាំកំណែទម្រង់យុត្តិ​ធម៌មជ្ឈឹម​។
 
ក្នុងអំឡុង​ពេលប្រតិបត្តការការងារ ប្រធានរដ្ឋ លោក Tran Dai Quang បានរួម​ចំណែក​ដ៏ធំ​ធេង​សម្រាប់​បុព្វ​ហេតុ​បដិវត្តន៍​ដ៏រុងរឿងរបស់បក្សនិងប្រទេសជា​តិ។ លោកបានបក្សនិងរដ្ឋប្រគ​ល់ជូន នូវ​គ្រឿង​ឥសរិ្សយ​យស​ដ៏​ឧត្តុង​ឧត្តមជាច្រើន។ ម​រណភាពរបស់លោកជាការបាត់បង់ដ៏ធំធេងស​ម្រាប់បក្ស រដ្ឋនិងប្រជាជ​នវៀត​ ណាម​។
 
ដើម្បី​សម្តែងនូវសេចក្តីនឹករលឹក ចំពោះវិញ្ញាណក្ខ័ន្ធរបស់ប្រធានរដ្ឋលោក Tran Dai Quang គណៈ​ប្រតិ​បត្តិ​មជ្ឈឹម​បក្ស​កុម្មុយនិស្តវៀតណាម; រ​ដ្ឋសភានៃសាធារណរដ្ឋសង្គ​មនិយម​វៀត​ណាម; ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គម​និយ​មវៀតណាម; រដ្ឋាភិ បាលនៃសាធារណរដ្ឋសង្គមនិយមវៀ​តណាម; គណៈកម្មាធិការ​មជ្ឈឹម​រណសិរ្សមាតុ​ភូមិ វៀតណាមបានសម្រេចចិត្ត រៀបចំពិធីបុណ្យសពលោក​ប្រធានរដ្ឋ Tran Dai Quang ដោ​យពិ​ធី​កាន់​ថ្នាក់​ជាតិ​។
 
គណៈកម្មការ​ទទួលរៀបចំបុណ្យសពលោកប្រធានរដ្ឋ Tran Dai Quang រួមមានសមាជិកចំនួន៣៧នាក់ ដឹក​នាំដោយ​អគ្គលេខាបក្ស លោក Nguyen Phu Trong។ ពិធី​គោរពវិញ្ញាណក្ខ័ន្ធ​លោកប្រធានរដ្ឋ Tran Da​i Quang បានចាប់​ផ្តើមពីម៉ោង៧ ព្រឹកថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៨ នៅផ្ទះបុណ្យសពជាតិ លេខ ៥ Tran Thanh Tong នៃ​ទីក្រុង​ហាណូយ។ ពិធីរំលឹកវិញ្ញាណក្ខ័ន្ធនឹងបានរៀបចំនៅវេលាម៉ោង៧និង៣០នាទី ថ្ងៃទី២៧ខែកញ្ញា​នៅផ្ទះ​បុណ្យ​សព​ជាតិ។ ពិធីបញ្ចុះសពបានប្រព្រឹត្តទៅពីម៉ោង១៥ និង៣០នាទីក្នុងថ្ងៃដដែល នៅស្រុក​កំណើត​រប​ស់​លោក​ប្រធាន​រដ្ឋ តាមអាស័យដ្ឋាន ភូមិ១៣ ឃុំ Quang Thien ស្រុក Kim Son ខេត្ត Ninh Binh។
 
ទូរទស្សន៍​ជាតិនិងវិទ្យុសម្លេងវៀតណាមនឹងផ្សាយបន្តផ្ទាល់ពិធីគោរពវិញ្ញាណក្ខ័ន្ធ ពិធីរំលឹក​វិញ្ញាណក្ខ័ន្ធ​និង​ពីធី​បញ្ចុះ​សព​លោកប្រធានរដ្ឋ Tran Dai Quang នៅទីក្រុងហាណូយទីក្រុងហូជីមិញ និងស្រុក Kim Son ខេត្ត Ninh Binh៕ ​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ