19/03/2018 10:19 GMT+7 Email Print Like 0

សេចក្តីប្រកាសពិសេស

​នាថ្ងៃទី១៧ ខែមីនា ​ឆ្នាំ​២០១៨ គណៈ​កម្មា​ធិការ​មជ្ឈឹមបក្សកុម្មុយនិស្តវៀត​ណាម ​រដ្ឋសភា​ ប្រធានរដ្ឋ រដ្ឋា​ភិបាល​ គណៈកម្មាធិ ការមជ្ឈឹម​រណសិរ្សមាតុភូមិវៀតណាមបានចេញ​ សេចក្តីប្រកាសពិសេស។​ សេចក្តី​ប្រកាសនេះ​បានជូនដំ​ណឹង​ថា អតីតរដ្ឋមន្ត្រីរដ្ឋាភិបាល​សាធារណរដ្ឋសង្គមនិយម ​វៀត​​ណាម ​លោក Phan Van Khai បាន​ទទួល មរណភាព​នៅវេលាម៉ោង១៣និង១និ​ង៣០នា ទីថ្ងៃទី១៧ខែមីនា​ឆ្នាំ២០១៨​។
 
លោក Phan Van Kha​i កើតនាថ្ងៃទី២៥ខែធ្នូឆ្នាំ១៩​៣៣នៅស្រុក Cu Chi ទីក្រុងហូជីមិញ។ ​លោកចូល​រួមបដិវត្តន៍​កាលពីឆ្នាំ​១៩៤៧ ជាអតីតនាយករ​ដ្ឋមន្ត្រី សាធារណរដ្ឋសង្គមនិយ​មវៀត​ណាម និង​ជាសមាជិក​សភានីតិកាល​ទី៨​,៩,១០និ​ង ទី១១។
 
អស់រយៈពេល៧០ឆ្នាំ​ចូលរួមសកម្មភាពបដិវត្តន៍ លោកមានការរួមចំណែក ​យ៉ាងធំធេង​សម្រាប់បុព្វហេតុ​បដិវត្តន៍​របស់បក្ស និងជនជាតិ ដែលបានបក្សនិងរដ្ឋ ប្រគល់ជូនគ្រឿងឥ​ស្សរិយយសផ្កាយមាស​ និងគ្រឿង​ឥស្សរិយយស​ជាច្រើន​ទៀត របស់វៀត​ណាមនិងអន្តរ​ជាតិ​។
 
ដើម្បីសម្តែងការគោរពចំពោះ​អតីតនាយករដ្ឋមន្ត្រីលោក N​guyen Van Khai ពិធីបុណ្យសព​របស់លោក​នឹង​បានរៀបចំ​តាម​ការកាន់ទុក្ខថ្នា​ក់ជាតិ​។
 
ពិធីគោរពវិញ្ញាណក្ខ័ន្ធ​នឹងចាប់ផ្តើមពីម៉ោង៨ព្រឹក​ថ្ងៃទី២០ខែមីនាឆ្នាំ២០១៨​ រហូតដល់ថ្ងៃទី២១​ខែមីនា​ឆ្នាំ២០១៨​។
 
ទូរទស្សន៍​វៀតណាមនិងវិទ្យុស​ម្លេងវៀតណាមនឹង​ផ្សាយផ្ទាល់​ពិធីគោរព វិញ្ញាណក្ខ័ន្ធ ពិធីរំលឹក​វិញ្ញាណក្ខ័ន្ធ​និងពិធី​បញ្ចុះសពអតីត​នាយករដ្ឋមន្ត្រីលោក Phan ​Van Khai នៅទីក្រុងហូ​ជីមិញ និងទីក្រុង​ហាណូយ។
 
នាព្រឹកថ្ងៃទី​១៨ ខែមីនា ប្រជាជនជាច្រើន​កុះករ រួមទាំងតំណាងសមូហភា​ព អង្គការ​នានា បានទៅអុជធូប គោ​រពវិញ្ញាណក្ខ័ន្ធ​អតីតនាយក​រដ្ឋមន្ត្រី លោក Phan Van Khai ​នៅផ្ទះរបស់លោក ឃុំ Tan​ Thong Hoi ស្រុ​ក Cu Chi ទីក្រុង​ហូជីមិញ។ លោកស្រី ​Phan Thi Hoa ចៅមួយរូបនៃ​ត្រកូល Phan នៅស្រុក Cu Chi បាន​ចែក រំលែក​ថា៖
 
“គួរឲ្យសោកស្តា​យណាស់។ ពេលនៅរស់ អ្នកណាមកលេងផ្ទះ លោ​កតែងតែ ឲ្យគេបើកទ្វារ ទទួលយ៉ាងរាល់​ទាក់។​ នរណា​គ្មានការងារ​ធ្វើលោកដួយរកការងារឲ្យ គ្មានល​ទ្ធភាពទៅសាលា លោកដួ​យទាំង​កម្លាំង​កាយនិងការលើក​ទឹក​ចិត្ត​”៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ