21/11/2018 09:34 GMT+7 Email Print Like 0

សេចក្តីថ្លែងការណ៍រួមវៀតណាម - ឥណ្ឌា


 ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind   ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម

 ក្នុង​ឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind  នា​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម។
 
សេចក្តី​ថ្លែងការណ៍រួមបានសង្កត់ធ្ងន់ថា ក្នុងដំណើរទស្សនកិច្ចនេះ  ប្រធានាធិបតីលោក Ram Nath Kovind និង​ប្រធាន​រដ្ឋវៀតណាម លោក Nguyen Phu Trong បានអះអាងបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការធ្វើ​ឱ្យស៊ី​ជម្រៅ​ថែម​ទៀត​ ទំនាក់ទំនងភាពជាដៃគូរយុទ្ធសា​ស្ត្រលើគ្រប់វិស័យក្នុងនោះបានឯកភា​ព រក្សាដំណើរ​ទស្សនកិច្ច​ជាប្រចាំទាំង​ថ្នាក់ជាន់ខ្ពស់និងនិងគ្រប់ជាន់ថ្នា​ក់ តាមទាំងកាណាល់បក្ស រដ្ឋ​ រដ្ឋា ភិបាល រដ្ឋសភា​ ស្ថាប័ន​នីតិ​រដ្ឋ និង​ការជួបប្រាស្រ័យប្រជាជ​នជាដើ​ម​។
 
ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យពាណិ​ជ្ជកម្មនិងវិនិយោគ ភាគីទាំងពីរបានយល់ស្រប ឲ្យកសាងយ៉ាងឆា​ប់ៗ រាល់​​ផែន​ការជាក់ស្តែង ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធ ភាពនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា សំដៅ​ជម្រុញ​​ពាណិជ្ជកម្ម​ទ្វេភាគីឲ្យបាន​ខ្លាំងក្លាថែម​ទៀត។ ភាគី​ទាំងពីរ​បាន​អំពាវ​នាវ​ឲ្យ​កាត់​បន្ថយ​របាំង​ពាណិជ្ជកម្ម ​ទាំងឧបសគ្គផ្នែកបច្ចេកទេសនិងរបាំងមិ​នមែនពន្ធគយ។ ភាគីវៀតណាម​បានស្វា គមន៍​និង​ព្រម​​ព្រៀង​បង្កើតលក្ខណៈងាយស្រួលសម្រាប់អាជី​វកម្មឥណ្ឌា ធ្វើការវិនិ ​យោគលើគ​ម្រោងថាម​ពលថ្មី​និង​ថាមពលក​កើតឡើងវិញនៅវៀតណាម​។ ភាគីឥណ្ឌា​ក៏បាន​ឯកភាព​និង​ព្រមព្រៀង​បង្កើត​លក្ខណៈ​ងាយ​ស្រួល​ សម្រាប់​សហគ្រា​សវៀត ណាមវិនិយោគ ជាពិសេសនៅក្នុងវិ​ស័យកសិកម្ម ការកែច្នៃផលិតផល​កសិកម្ម​ អាហារ​សមុទ្រ​​និង​គ្រឿងសង្ហារឹមនៅឥ​ណ្ឌា។

លោក​ប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind និងប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បាន​ព្រម​ព្រៀង​គ្នា ធ្វើកិច្ចសហប្រតិបត្តិការលើវិស័យផ្សេ​ងៗដូចជា កសិកម្ម កា​រអប់រំនិងបណ្តុះបណ្តាល វិ​ទ្យាសាស្ត្រនិ​ង​បច្ចេកវិទ្យាវប្បធ​ម៌ ទេសចរណ៍និងកា​រ​ជួបប្រាស្រ័យប្រជាជន​ជាដើម​។
 
ស្តីពី​កិច្ចសហប្រតិបត្តិការថ្នាក់តំបន់និងអន្តរជាតិ ថ្នាក់ដឹកនាំទាំងពីរបានចែក រំលែក​នូវទស្សនៈ​ទូទៅជា​ច្រើន​​ស្តីពីបញ្ហាតំ​បន់និងអន្តរជាតិដែលមានកា​រយកចិត្តទុកដាក់ដូចគ្នា។​ ភាគីទាំង​ពីរបាន​បញ្ជាក់​អំពីសារៈ​សំខាន់​​​នៃការកសាង​តំបន់អាស៊ីនិងមហាសមុ​ទ្រឥ​ណ្ឌា - ប៉ាស៊ីហ្វិកដោយសន្តិភាពនិ​ងវិបុល​ភាព ដោយ​ឈរលើ​មូល​ដ្ឋាន​​​គោរព​អធិបតេយ្យនិងច្បាប់អ​ន្តរជាតិ សេរី​ភាពនា​វាចរណ៍ - អាកាសចរណ៍ និង​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​​​មិនត្រូវការរារាំង​ណាមួយ​ឡើយ។ ប្រធានរដ្ឋវៀ​តណាម​លោក Nguyen Phu Trong បាន​អះអាង គាំទ្រ​គោល​​​​នយោបាយ​ “សកម្មភាព​ឆ្ពោះទៅទិសខាងកើត” របស់ឥណ្ឌា រួមវាយ​តម្លៃ​ខ្ពស់​ចំពោះការ​ដែល​ឥណ្ឌា​បាន​គាំទ្រ​​នូវ​តួនាទី​ស្នូលរបស់អាស៊ានក្នុងរចនាសម្ព័ន្ធតំប​ន់កំពុងបានកំណត់ជារូបរា​ង។ ភាគីទាំងពីរ​បានព្រម​ព្រៀង​គ្នាបន្ត​សហការយ៉ាង​ជិតស្និទ្ធជា​មួយគ្នានិង​គាំទ្រគ្នាទៅវិញ​ទៅមកនៅក្នុង​វេទិកាព​ហុភាគី​ជាពិសេស​នៅ​ក្នុង​​ក្របខ័ណ្ឌនៃ​អង្គការសហប្រជាជាតិ។ ជាពិសេស​ បានបញ្ជាក់សាជាថ្មីនូវការគាំទ្រគ្នាទៅវិ​ញទៅមក ក្នុង​ការចុះឈ្មោះ​ជាបេក្ខភាពសមា ជិកមិនអ​ចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គ​ការសហ​ប្រជាជាតិ ពោលគឺ​វៀត​ណាម​​ សម្រាប់អាណត្តិឆ្នាំ ២០២០-២​០២១ និងឥណ្ឌា សម្រាប់អាណត្តិឆ្នាំ ​២០២១​ - ២០២២៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ