13/06/2018 09:38 GMT+7 Email Print Like 0

សេចក្តីថ្លែងការណ៍រួមអាមេរិក-ស.ប.ប.ក. ឯកភាពបង្កើតទំនាក់ទំនងទ្វេភាគីថ្មី


 សេចក្តីថ្លែងការណ៍រួមអាមេរិក-ស.ប.ប.ក. ឯកភាពបង្កើតទំនាក់ទំនងទ្វេភាគីថ្មី

នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ​២០១៨ ​សេចក្តីថ្លែងការណ៍រួមរវាងអាមេ​រិកនិង ស.ប.ប​.ក. ត្រូវបាន​ប្រធានាធិបតី​អាមេរិក​ លោក Donald Trump និងថ្នា​ក់ដឹកនាំកូរ៉េខាង​ ជើង លោក Kim Jo​ng-un បាន​ចុះហត្ថលេខា​បន្ទាប់​ពី​ជំនួ​ប​​ជាប្រវត្តិសាស្ត្រនៅ​ សឹង្ហបុរី។ សេចក្តីថ្លែងកា​រណ៍រួមបានអះអាងថា​៖ ថ្នាក់ដឹក​នាំទាំង​ពីររូប​បាន​មាន​ការផ្លាស់​ប្តូរយោបល់​ លើគ្រប់ជ្រុងផ្រោយនិងស្មោះសរ ​អំពីបញ្ហាទាក់ទិនដល់ការបង្កើតទំនាក់​ទំនងថ្មី រវាង​ប្រទេស​ទាំងពីរហើយ​កសាង​យន្តការសន្តិភាពយូរអង្វែង ​និងស្ថិរភាពលើឧបទ្វីបកូរ៉េ។ ​លោក  Donald Trump និងលោក Kim​ Jong-un បានសន្យាបង្កើតទំនាក់ទំន​ងថ្មីអាមេរិក-កូរ៉េខាង​ជើង​តាមបំណងប្រាថ្នា របស់​ប្រជា​ជន​​នៃប្រទេសទាំងពីរ​ដើម្បី​សន្តិភាពនិងសម្បូររុង​រឿង។ វ៉ាស៊ីន​តោនិ​ង​ព្យុង​យ៉ាង​បាន​សន្យាចូល​រួមយ៉ាង​សកម្មការុករ​ក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិ​ធាតុឈ្លើយ សឹក (POW) និងទា​ហានបាត់ខ្លួនក្នុងសង្គ្រាម​ (MIA)​។ អះ​អាងជាថ្មីម្តង​ទៀតនូវ សេចក្តី​ថ្លែងការណ៍ Panmunjom ថ្ងៃទី២៧ ខែ​មេសា ឆ្នាំ​​២០១៨ ព្យុងយ៉ាបាន​សន្យា ឆ្ពោះ​ទៅ​ការលុបបំបាត់ទាំងស្រុងនុយក្លែអ៊ែរលើ​ឧបទ្វីបកូរ៉េ​៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ