24/08/2019 11:35 GMT+7 Email Print Like 0

សេចក្តីថ្លែងការណ៍រួម វៀតណាម - អូស្ត្រាលី


 ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមជាលើកដំបូង របស់នាយករដ្ឋមន្ត្រីអូស្ត្ រាលី លោក Scott Morison ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម។
 

ក្នុង​ឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមជាលើកដំបូង របស់នាយករដ្ឋមន្ត្រីអូស្ត្ រាលី លោក Scott​ Morison ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់ នាយករដ្ឋមន្ត្រីវៀត ណាម​ លោក Nguyen Xuan Phuc ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម។
 
នាយក​រដ្ឋមន្រ្តីទាំងពីររូបបានកត់សម្គាល់ថា ភាពជាដៃគូសហប្រតិបត្តិការរវាងប្រ ទេសទាំងពីរ ត្រូវបាន​បង្កើត​ឡើង​ដោយឈរលើមូលដ្ឋាននៃការគោរពគ្នានិងការជឿទុកចិត្តគ្នាទៅវិញទៅមក ក៏ដូច​ជា​ភាព​ស្អិត​រមួត​កាន់​តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពគ្នា បើកទូលាយ​ទំនាក់​ទំនង​ទ្វេភាគី​ ដើម្បីឆ្ពោះទៅរំលឹកខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូត នៅឆ្នាំ ២០២៣។
 
ដោយ​ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួម អំពីការអភិវឌ្ឍបន្ថែមទៀត ភាពជាដៃគូយុទ្ធសាស្រ្ត  នាយក​រដ្ឋ​មន្រ្តីទាំង​ពីររូប​បាន​ឯកភាពគ្នា កសាងយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចអោយកាន់តែខ្លាំងក្លាថែមទៀត ដោយ​គោល​​ដៅ ក្លាយជាដៃគូពាណិជ្ជកម្មមួយក្នុងចំណោមដៃគូពាណិជ្ជកម្មកំពូលទាំង ១០ របស់គ្នាទៅវិញទៅមក។ ភាគី​ទាំង​ពីរនឹងបន្តរួមសហការដើម្បីសម្រួលដល់ការជ្រៀតចូលទីផ្សារសម្រាប់ផលិត ផលកសិ កម្មនិងជលផល, ជំរុញការ​តភ្ជាប់​ទ្វេភាគី បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ​សន្តិសុខ ថាមពល​និង​ក្តាប់​យក​នូវ​ឱកាស​ឌីជីថល​នៃ​អនាគត ក្នុងនោះមានសេដ្ឋកិច្ច ឌីជីថលនិង​រដ្ឋាភិបាលអេឡិចត្រូនិកផ​ងដែរ​។
 
នាយក​រដ្ឋមន្រ្តីទាំងពីររូបបានសង្កត់ធ្ងន់នូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការ​ជំរុញ​កាលានុវត្តន៍​ភាព​សេដ្ឋកិច្ច​ទ្វេភាគី​និង​សមាហរណកម្មសេដ្ឋកិច្ចក្នុងតំប​ន់ តាមរយៈ ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​និង​រាល់​កិច្ច​សហប្រតិ​បត្តិការ​នៅក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចពហុភាគី ក្នុងនោះមានទាំង APEC តែម្តង។ នាយក​រដ្ឋ​មន្រ្តីទាំង​ពី​រ​រូប​បាន​សន្យា​ថា​ រដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងសហការគ្នាដើម្បី​ធានាការ​អនុវត្ត​ដោយ​រលូន​នូវ​កិច្ច​ព្រម​ព្រៀង​គ្រប់​ជ្រុង​ជ្រោយ​និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក។ ភាគីទាំងពីរបាន​ឯកភាព​លើសារៈ​សំខាន់​នៃ​ការ​បញ្ច​ប់កិច្ចចរចាអំពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយដែលមានលក្ខណៈទំនើប ទូលំ​ទូលាយ​ មានគុណភាពខ្ពស់និងមានផលប្រយោជន៍ទៅវិញទៅមកនៅឆ្នាំនេះ។

ភាគី​ទាំង​ពីរបានលើកទឹកចិត្តដល់មូលដ្ឋាននានា ដើម្បីជំរុញកិច្ច​សហប្រតិ​បត្តិ​ការ​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​គណៈ​ប្រតិភូ​គ្រប់​ជាន់ថ្នាក់ ចែករំលែកចំណេះដឹងអំពីការគ្រប់គ្រង ជាពិសេសក្នុងការរៀបចំផែនការទីក្រុង ហេដ្ឋារចនា​សម្ព័ន្ធដឹកជញ្ជូន ការអប់រំនិងបណ្តុះបណ្តាល និងសហគ្រិនភាពច្នៃប្រឌិតជាដើម។
 
ភាគី​ទាំងពីរបានសន្យាថា នឹងបន្តកសាងរចនាសម្ព័ន្ធតំបន់មួយ បើកចំហ គ្រប ដណ្តប់ វិបុលភាព និង​មាន​សុវត្ថិភាព​ ដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ អធិបតេយ្យភាព ឯករាជ្យភាពនិងបូរណភាពទឹកដី។
 
នាយក​រដ្ឋមន្រ្តី​ទាំងពីរ​រូប​បាន​សម្តែង​នូវការ​ព្រួយ​បារម្ភ​យ៉ាង​ជ្រាល​ជ្រៅចំ​ពោះកា​បម្រែប​ម្រួល​នៅស​មុទ្រ​ខាង​កើត​ រួមទាំងការធ្វើយោធូបនីយកម្មនៃរចនាសម្ព័ន្ធកំពុងមានជម្លោះ។ នាយក​រដ្ឋមន្រ្តី​ទាំងពី​ររូបក៏​បាន​សម្តែង​នូវ​ការ​​ព្រួយបារម្ភចំពោះសកម្មភាព​រារាំងដល់​គម្រោង​ប្រេង ​និង​ឧស្ម័ន​ដែលបាន​ប្រតិបត្តិ​ការ​នៅសមុទ្រ​ខាងកើត។ ថ្នាក់​ដឹក​នាំទាំង​ពីររូបបាន​សង្កត់​ធ្ងន់លើសារសំខាន់​នៃសេរីភាពនាវាចរណ៍​និង​អាកាសចរណ៍​ ដោយ​គោរពតាមច្បាប់អន្តរជាតិនិងរក្សាសណ្តាប់ធ្នា​ប់ផ្អែកលើច្បាប់។ ថ្នាក់ដឹកនាំទាំ​ងពីររូប​បាន​អំពាវ​នាវអោយភាគីទាំងអស់អត់ធ្មត់និងជៀស វាងសកម្ម ភាពដែ​ល​អា​ច​ធ្វើឱ្យស្ថាន​ភាពកាន់​តែស្មុគ​ស្មាញ​ឡើង​។ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់សារសំខាន់ចំពោះការដែលប្រទេសនានា បន្តដោះស្រាយ​ជំលោះដោ​យ​សន្តិវិធី​ មិនគំរាមកំហែងឬប្រើប្រាស់កម្លាំង ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរ ជាតិជាពិសេស​គឺអនុសញ្ញា​អង្គការ​សហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨​២ (UNCLOS)។
 
នាយករដ្ឋមន្រ្តីទាំង​ពីររូបបានសង្កត់ធ្ងន់ពីសារសំខាន់នៃយន្តការដោះស្រាយជម្លោះរបស់ UNCLOS និង​បាន​អំពាវ​នាវ​​អោយគ្រប់ភាគី គោរពនិងប្រតិបត្តិតាមសាលក្រមនៃយន្តការទាំងអស់។ ទន្ទឹមជាមួយគ្នានោះ ថ្នាក់ដឹក​នាំទាំងពីរ​រូបបានអះអាងពីសារសំខាន់នៃ​ការអនុវត្តពេញលេញ និងប្រកប​ដោយប្រសិទ្ធភាព​នៃសេចក្តី​ថ្លែងការណ៍ស្តីពី​ការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រ​ខាងកើត (DOC)។ ភាគីទាំងពីរបានអំពា​វនាវ​អោយ​ក្រមប្រតិបត្តិរវាងអាស៊ាននិងចិ​ន គប្បីអនុវត្តឲ្យបានពេញ លេញតាមច្បាប់អន្ត​រជាតិ​ ជាពិសេស UNCLOS​ ដោយមិនបង្កអន្តរាយដ​ល់ផលប្រ យោជន៍របស់ភាគីទីបីឬសិទ្ធិរ​បស់ប្រទេស​នានា ក្រោមច្បាប់​ជាតិនិង​គាំទ្រចំពោះរចនា​សម្ព័ន្ធតំបន់គ្របដណ្តប់នាបច្ចុ​ប្បន្ន៕

 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ