
វៀតណាម-បារាំងចេញសេចក្តីថ្លែងការណ៍រួម
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមរបស់ប្រធានាធិបតីបារាំងលោក Francois Hollande នោះ វៀតណាមនិងបារាំងបានចេញសេចក្តីថ្លែងការណ៍រួម។ សេចក្តីថ្លែងការណ៍នេះបានលើកច្បាស់ថា ភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការបង្កើនថែមទៀតរាល់ការជួបប្រាស្រ័យ ការផ្លាស់ប្តូរគណៈ ប្រតិភូគ្រប់ជាន់ថ្នាក់។ភាគីទាំងពីរឯកភាពជម្រុញការចុះហត្ថលេខានិងអនុម័តយ៉ាងឆាប់ៗលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) ។ ភាគីទាំងពីរបានឯកភាពបង្កើនការសន្ទនាយុទ្ធសាស្ត្រការពារជាតិនិងបើកទូលាយកិច្ចសហប្រតិបត្តិការអំពីសន្តិសុខ សុវត្ថិភាពនាវាចរណ៍និងអាកាសចរណ៍។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ភាគីទាំងពីរបានអះអាងគោរពធម្មនុញ្ញ អ.ស.ប សេចក្តីថ្លែងការអន្តរជាតិស្តីពីសិទ្ធិមនុស្ស គោរពអធិបតេយ្យភាព របបនយោបាយរបស់គ្នាទៅវិញទៅមក។ ភាគីទាំងពីរបានសង្កត់ធ្ងន់នូវសារៈសំខាន់នៃការដោះស្រាយជម្លោះដោយសន្តិវិធី មិនប្រើប្រាស់អំពើហឹង្សាឬគំរាមកំហែងប្រើអំពើហឹង្សា ដោយឈរលើមូលដ្ឋានគោលការណ៍រួមនៃច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញា អ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ បន្ទាប់ពីសាលក្រមរបស់តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍នាថ្ងៃទី១២ ខែកក្កដាឆ្នាំ២០១៦មក ភាគីទាំងពីរបានអះអាងគោរពការយកច្បាប់ជាធំ ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តយ៉ាងពេញលេញសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងគាំទ្រគ្នាទៅវិញទៅ មក ដើម្បីសម្រេចបានឆាប់ៗក្រមប្រតិបត្តិតំបន់សម្រាប់ភាគីនានានៅសមុទ្រខាងកើត(COC)”៕
តាម VOV5-វិទ្យុសម្លេងវៀតណាម