02/04/2015 14:50 GMT+7 Email Print Like 0

សេចក្តីថ្លែងការណ៍ហាណូយជាបេតិក​ភ័ណ្ឌនិង​ជាការបោះ​ជំហានដ៏ធំ​១ក្នុងសក​ម្មភាពរ​បស់ IPU

មហាសន្និបាតសហភាពអន្តរសភាពិភពលោក​លើកទី១៣២​ (IPU 132) ​បានសម្រេច​គោល​ដៅ​នៃ​របៀបវារៈ​ដែល​​បាន​​​ដា​ក់ចេញទាំង​ស្រុង។ ការដែល IPU អនុម័តសេចក្តីថ្លែងការណ៍​ហាណូយ បានឆ្លុះ​បញ្ជាំង​នូវ​ទស្សនៈ​​វិស័យ ការសន្យារបស់បណ្តាសមាជិក IPU គឺដើម្បីការ​អភិវឌ្ឍន៍​ដ៏ចីរភាព។ ជោគជ័យ​របស់ IPU132 សម្តែង​​នូវការចូលរួមសកម្ម​ និងសម្លែង​ខ្លាំងក្លាររបស់ IPU ក្នុង​ជីវភាពខាងនយោបាយលើសកលលោក និ​ង​កំ​ណត់​​ទិសដៅ​សម្រាប់ការអភិវឌ្ឍន៍របស់ ជាបន្តរបស់មនុស្សលោក។ ប្រធានរដ្ឋ​សភាវៀតណាម និង​ជាប្រ​ធាន ​IPU132 លោក Nguyen Sinh Hung បាន​អះ​អាង​ដូច្នេះ​ក្នុងសន្និសីទកាសែត នារសៀលថ្ងៃទី១ខែ​មេសា​ឆ្នាំ​២០១៥ ដោយ​ជូនដំណឹងរាល់លទ្ធផលជាក់ស្តែងដែល​ទទួលបាននៅ IPU132នេះ។

លោក Nguyen Sinh Hung ថ្លែងមតិក្នុងសន្និសីទកាសែត

ធ្វើជាសហអធិបតីសន្និសីទកាសែត ប្រធាន IPU លោក Saber Choudhury បានវាយ​តម្លៃ​ខ្ពស់​ចំពោះ​ការងារ​ត្រៀម​​រៀបចំ ក៏ដូច​ជារាល់​ការ​រួមចំណែកជាក់ស្តែងរបស់វៀតណាម នៅសន្និបាតលើកនេះ។ លោកមាន​ប្រសា​សន៍ ថា៖

“ខ្ញុំចាត់ទុកថា សេចក្តីថ្លែងការណ៍ហាណូយ​ជាការគូសសញ្ញា១ សរឲ្យឃើញនូវមនសិការរបស់យើង គឺប្រែ​ក្លាយ​ពាក្យសំដី​ទៅជាសកម្មភាព។ សេចក្តីថ្លែងការណ៍ហាណូយ បានសម្តែង​យ៉ាងត្រឹម​ត្រូវតាម​អត្ថន័យ​របស់​​​វា។ ទី១នេះជា សំណើ​របស់រដ្ឋសភាវៀតណាម។ ទី២​ត្រូវបានអនុម័តនៅទីក្រុង​ហាណូយ និងទី៣ នេះ​ជា​​បេតិក​ភ័ណ្ឌ និងជាការរួមវិភាគទាន​របស់វៀតណាម​សម្រាប់​ពិភពលោក”។

ក្នុងការឆ្លើយសម្ភាសន៍ថា សេចក្តីថ្លែងការណ៍ហាណូយនឹងមានឥទ្ធិពល​យ៉ាងម៉េច ចំពោះរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានសង្កត់​ធ្ងន់ថា៖​ “នាពេលខាងមុខ រដ្ឋសភាវៀតណាម​នឹងលាត​ត្រដាង​អនុវត្ត​ការ​​ផ្លាស់​ប្តូរថ្មី​យ៉ាងសកម្ម កសាងច្បាប់ឲ្យជិតស្និទ្ធិ នឹងគោលដៅសហសវត្ស និងកម្ម​វិធីសកម្មភាព នោះ​គឺ​យក​​​ប្រជាជន​ជាមជ្ឈមណ្ឌល។ រដ្ឋសភាត្រូវ​មានសកម្ម​ភាព និងប្រែ​ក្លាយសកម្មភាព​នោះទៅ​ជា សកម្មភាព​របស់​​រដ្ឋាភិបាល​របស់រដ្ឋ​អំណាចគ្រប់ជាន់ថ្នាក់ និងរបស់ប្រជាជនម្នាក់ៗ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ