13/11/2017 09:49 GMT+7 Email Print Like 0

សេចក្តីថ្លែងការណ៍វៀតណាម-អាមេរិក

ក្នុងឱកាសនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅរដ្ឋធានីហាណូយ ចាប់ពីថ្ងៃទី ១១ដល់ថ្ងៃទី ១២ ខែវិច្ឆិកាឆ្នាំ​២០១៧​របស់​ប្រធានាធិបតីអាមេរិក លោក Donald Trump តាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម។ សេចក្តីថ្លែងការណ៍នេះបានលើកច្បាស់ថា ថ្នាក់ដឹកនាំនៃ​ប្រទេសទាំងពីរបានអះអាងជាថ្មីនូវគោលបំណង រក្សាការជួបប្រាស្រ័យនិងផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ រួមទាំងពង្រឹងរាល់យន្តការសន្ទនាដែលមានស្រាប់ ក្នុងនោះមានកាណាលបក្សផងដែរ។


ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងប្រធានាធិបតីអាមេរិក លោក Donald Trump
នៅក្នុងសន្និសីទកាសែត (រូបថតៈ TTXVN)

ថ្នាក់ដឹកនាំទាំងពីររូបបានសន្យាធ្វើឲ្យស៊ីជម្រៅនិងបើកទូលាយទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី តាម​រយៈយន្តការជាផ្លូវការ ក្នុងនោះ មានទាំងកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីពាណិជ្ជកម្មនិងវិនិយោគ (TIFA)។ ថ្នាក់​ដឹកនាំនៃប្រទេសទាំងពីរបានគាំទ្រលើការប្រកាសនូវកិច្ចព្រមព្រៀង ពាណិជ្ជកម្មថ្មីៗមានតម្លៃ​១២​ពាន់​លាន​ដុល្លាអាមេរិកក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Donald Trump។

ថ្នាក់ដឹកនាំទាំងពីររូបបានអះអាងលើការសន្យារួមធ្វើឲ្យស៊ីជម្រៅ ថែមទៀតកិច្ចសហប្រតិបត្តិការការពារជាតិនិង​ប្តេជ្ញាទប់ទល់ជាមួយរាល់ការសាកល្បងសន្តិសុខក្នុងតំបន់។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើផែនការសកម្មភាព​​ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-អាមេរិក ដំណាក់កាល ២០១៨-២០២០សំដៅអនុវត្តនូវ​អនុស្សរណៈយោយល់គ្នាស្តីពីបង្កើនកិច្ច សហប្រតិបត្តិការការពារជាតិទ្វេភាគីឆ្នាំ២០១១ និងសេចក្តីថ្លែងការណ៍​ទស្សនវិស័យរួមស្តីពីទំនាក់ទំនងការ ពារជាតិឆ្នាំ២០១៥ តាមនោះរឹតបន្តឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានទទួលនូវតួនាទីជាមជ្ឈមណ្ឌលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន​) ក្នុងតំបន់។ភាគីទាំងពីរបានសន្យា ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាមេរិក-អាស៊ាន ​ឈរលើបណ្តាគោលការណ៍ដែលបានចែងក្នុងសេច ក្តីថ្លែងការណ៍ រួម Sunnylands ២០១៦។

ថ្នាក់ដឹកនាំទាំងពីររូបបានសម្តែងនូវការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីបណ្តាកម្មវិធីនិងការសាកល្បងអាវុធ​នុយក្លេអ៊ែរ​របស់សាធា ណរដ្ឋប្រជាធិបតេយ្យប្រជាមានិកកូរ៉េដែលរំលោភលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ភាគីទាំងពីរបានអះអាងជាថ្មីម្តងទៀតគោលជំហរអំពីសមុទ្រខាងកើត ដែលបានចែងក្នុងសេចក្តីថ្លែងការ​វៀត​ណាម-អាមេរិកនិងអាមេរិក -វៀតណាមមុននេះ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានអំពាវនាវឲ្យប្រតិបត្តិ ពេញ​លេញប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិ របស់ភាគីទាក់ទិននានានៅសមុទ្រខាង​កើត (DOC) ព្រមទាំងសម្រេចយ៉ាង ឆាប់ៗ នូវក្រមប្រតិបត្តិសម្រាប់ភាគីទាក់ទិននា នានៅសមុទ្រខាងកើត (COC) ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ