12/07/2017 11:17 GMT+7 Email Print Like 0

សេចក្តីថ្លែងការណ៍វៀតណាម-ហូឡង់


 ក្នុងឱកាសនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ
នៅហូឡង់នោះ វៀតណាមនិងហូឡង់បានចេញសេចក្តីថ្លែងការណ៍រួម

សេចកក្តីថ្លែងការណ៍រួមនេះបានលើកច្បាស់ថា នាយករដ្ឋមន្ត្រីទាំងពីររូបបានសន្យាបន្តរក្សាការជួបប្រាស្រ័យ​ជាន់ខ្ពស់និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់។ នាយករដ្ឋមន្ត្រីទាំងពីររូបបានទទួលស្គាល់ ចំ​ពោះ​ការដែលវៀតណាមនិងហូឡង់នឹងរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ​២០១៨​និង​ឯកភាពរឹតបន្តឹងកិច្ចសហប្រតិបត្តិការដើម្បីរៀបចំប្រកបដោយជោគជ័យរាល់សកម្មភាពសម្រាប់សេក្តីថ្លែងការណ៍ដ៏ពិសេសនេះ។

ភាគីទាំងពីរបានអះអាងនូវសារៈសំខាន់នៃការជម្រុញពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី បង្កើតបរិយាកាសងាយស្រួលសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​វៀត​ណាម​ - EU (EVFFTA)។ នាយករដ្ឋមន្ត្រីទាំងពីររូបបានពិភាក្សាលើបណ្តាវិធានការបើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាពិសេសលើវិស័យសន្តិសុខនាវាចរណ៍ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ