26/08/2017 14:06 GMT+7 Email Print Like 0

សេចក្តីថ្លែងការណ៍រួមស្តីពីទំនាក់ទំនងដៃគូសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម-មីយ៉ាន់ម៉ា

 
សេចក្តីថ្លែងការណ៍រួមស្តីពីទំនាក់ទំនងដៃគូសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម-មីយ៉ាន់ម៉ា

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចថ្នាក់រដ្ឋ នៅ​សាធារណៈរដ្ឋ សហព័ន្ធមីយ៉ាន់ម៉ាចាប់ពីថ្ងៃទី២៤ ដល់​ទី២៦ ខែសីហា ឆ្នាំ២០១៧ ​របស់អគ្គលេខាបក្សកម្មុយនិស្ត​វៀត​ណាម លោក Nguyen Phu Trong វៀតណាមនិ​ងមីយ៉ាន់ម៉ាបាន​ចេញផ្សាយ​សេចក្តី​ថ្លែងការណ៍រួម។ តាមនោះ វៀតណាមនិង​មីយ៉ាន់ម៉ាឯកភាពបង្កើតទំនា​ក់ទំនង «ដៃគូ​សហ​ប្រតិ​​បត្តិការ​លើ​គ្រប់ជ្រុងជ្រោយ» លើវិស័យអាទិភា​ពចំនួន ៥ គឺ៖ នយោ​បាយ កិច្ចស​ហប្រតិបត្តិ ការការ​ពារ​ជាតិនិងស​ន្តិសុខ សេដ្ឋកិច្ច វប្បធម៌ ​សង្គម ការជួបប្រាស្រ័​យប្រជា​ជន កិច្ច​សហប្រតិបត្តិការ​ក្នុងតំបន់​និង​លើ​ពិភពលោ​ក។ ដោយឈរលើទំនាក់ទំនង ដៃ​គូសហប្រតិបត្តិការលើគ្រប់​ជ្រុងជ្រោយនេះ ភាគី​ទាំង​ពីរ​ជំរុញ​ទំនាក់​ទំនង នយោបាយតាមរ​យៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្រប់​ជាន់ថ្នាក់​ ព្រមទាំង បង្កើន​កិច្ច​សហប្រតិបត្តិការ​រដ្ឋាភិបាលនៃប្រទេសទាំងពីរផ​ងដែរ។
 
ស្តីអំពីបញ្ហា​សន្តិភាពសន្តិសុខក្នុងតំបន់ ​ភាគីទាំងពីរបានអះអាងនូវកិច្ច សន្យាបង្កើន​កិច្ចសហប្រតិបត្តិការ​សន្តិសុខ​និងការពារជាតិនាបច្ចុប្ប​ន្ន តាម​រយៈ ការចែក​រំលែក​ព័ត៌មាន​​បទពិសោធន៍​ពង្រីកយន្តការ​សហប្រតិបត្តិការ​​ឲ្យបាន ស្រា​ប់ ពិនិត្យមើលបង្កើតយន្តការសន្ទនា​គោលន​យោបាយការពារ​ប្រទស និង យន្តការ​ក្រុមធ្វើការ​ រួមរវាងក្រសួងការពារ​ជាតិ​នៃប្រទេសទាំងពីរ។
 
ភាគីទាំងពីរបានសម្តែងការពេញចិត្ត អំពីកិច្ចសហការទ្វេភាគីនៅវេទិកា​នៅ ក្នុងតំបន់និងអន្តរជាតិ​ ដូចជា អាស៊ាន​ អ.ស.ប. និងចលនាមិនចង់សម្ព័​ន្ធ។ ភាគីទាំងពីរ​ស្វាគមន៍​ការបន្ត​សហប្រតិបត្តិការ​ខាងគ្រប់គ្រង​និង​ប្រើប្រា​ស់និរន្តរ ភាពប្រកបដោយប្រសិទ្ធភាព​ប្រភពទឹកទន្លេមេគង្គ។ ​វៀតណាមនិងមីយ៉ាន់ម៉ា ​អះអាងជាថ្មី​ម្តងទៀតនួ​វកិច្ចសន្យានិងជំរុញសន្តិភា​ពសន្តិសុខនិងស្ថិ​រភាពក្នុង តំបន់ក៏ដូច​ជាការដោះស្រាយ​ជំលោះដោយ​សន្តិវិធី មិន​ប្រើប្រាស់ឬគំរាមកំហែង ដោយអំពើហឹង្សា ​ប្រតិបត្តិដ៏ត្រឹម​ត្រូវច្បាប់​អន្តរជាតិ៕ 

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ