08/06/2017 12:54 GMT+7 Email Print Like 0

សេចក្តីថ្លែងការណ៍រួមស្តីពីការធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្របើកទូលាយវៀតណាម-ជប៉ុន

ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលគាល់ព្រះចៅអធិរាជនិងមហេសីជប៉ុន ជួបចរចារជាមួយនាយករដ្ឋមន្ត្រី លោក Shizo Abe ជួបសំណេះសំណាលជាមួយមជ្ឈដ្ឋាននយោបាយ​និងសេដ្ឋកិច្ចមួយចំនួននៅជប៉ុន និងរួមជាមួយលោក Shizo Abe ចួលរួមនិងថ្លែង មតិនៅសន្និសីទពន្លឿន​វិនិយោគវៀតណាម។លើសពីនេះទៅទៀត នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយថ្នាក់ដឹកនាំគណៈ បក្សនិងតំណាងសហគ្រាសជប៉ុនមួយចំនួនផងដែរ។

នាយករដ្ឋមន្ត្រីទាំងពីររូបដោយឯកភាពគ្នាចេញសេចក្តីថ្លែងការណ៍រួមស្តីពីទិសដៅនិងវិធានការ
ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្របើកទូលាយរវាងប្រទេសទាំងពីរ។  

ក្នុងបណ្តាជំនួប ភាគីទាំងពីរបានសម្តែងនូវការសោមនស្សរីករាយចំពោះការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់ជ្រុងជ្រោយនិងជាក់ស្តែងនៃទំនាក់ទំនងទ្វេភាគី វៀត ណាម-ជប៉ុន។

ភាគីទាំងពីរបានចែករំលែកនូវគោលបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការលើ វិស័យការពារជាតិ-សន្តិសុខ និងបង្កើនកិច្ចសហប្រតិបត្តិការទប់ទល់ជាមួយបញ្ហាសន្តិសុខក្រៅប្រពៃណីមួយចំនួនដូចជាសន្តិសុខបណ្តាញ​អិនធឺណែត ប្រឆាំងភេរវកម្មអន្តរជាតិ ឧក្រិដ្ឋកម្មឆ្លងដែនជាដើម។ ភាគីទាំងពីរបានឯកភាពរួមសហការជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីដោយខិតខំប្រឹងប្រែងសម្រេចគោលដៅបង្កើនតម្លៃប្រាក់ពាណិជ្ជកម្មទ្វេដង។

ភាគីទាំងពីរបានឯកភាពរឹតបន្តឹងកិច្ចសហប្រតិបត្តិការកលើការកែលំអបរិស្ថាននៅវៀតណាម តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពដំណាក់កាលទី ៦ នៃគោលគំនិតរួមវៀតណាម-ជប៉ុនស្តីពីការកែលំអបរិស្ថាននិងប្រព័ន្ធច្បាប់ ជាពិសេសលើកទឹកចិត្តឲ្យសហគ្រាសជប៉ុនធ្វើការវិនិយោគចូលវៀតណាមច្រើនថែមទៀត។ ភាគីទាំងពីរបានអះអាងថា នឹងបន្តសហការយ៉ាងជិតស្និទ្ធិដើម្បីរៀបចំប្រកបដោយជោគជ័យរាល់សកម្មភាពរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុន បង្កើនគាំទ្រគ្នាទៅវិញទៅ​មក​លើបណ្តាវេទិកាតំបន់និងអន្តរជាតិ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

 

 

បណ្តាព័ត៌មានបានផ្សាយ