05/09/2016 10:34 GMT+7 Email Print Like 0

សេចក្តីថ្លែងការណ៍រួមវៀតណាម-ឥណ្ឌា


នាយករដ្ឋមន្ត្រីទាំងពីររូបអញ្ជើញជាក្សិណសាក្សីពិធីចុះហត្ថលេខា
លើឯកសារសហប្រតិបត្តិការជាច្រើន

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីសាធារណរដ្ឋឥណ្ឌា លោក Narendra Modi បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចនៅវៀតណាម។ ក្នុងឱកាសនេះ ភាគីទាំងពីរបានចេញសេចក្តីថ្លែង ការណ៍រួមវៀតណាម-ឥណ្ឌា។

ដំណើរទស្សនកិច្ចវៀតណាមរបស់នាយករដ្ឋមន្ត្រី Modi បានប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃ​ទី​២​និង​ទី​៣​ ខែកញ្ញា​ តាម​សេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ។​ ក្នុងដំណើរទស្សនកិច្ចលើកនេះ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra  Modi បានអញ្ជើញជួបចរចារជាមួយនាយករដ្ឋមន្ត្រី​វៀត ណាម លោក Nguyen Xuan Phuc និងធ្វើកសិណសាក្សីពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិងជួបសម្តែងការគួសមជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋនិងរដ្ឋសភាវៀតណាម។ នៅក្នុងបណ្តាជំនួប ថ្នាក់ដឹកនាំវៀតណាមនិងឥណ្ឌាសុទ្ធតែបានចាត់ទុកថា ទំនាក់ទំ​នងរវាងវៀតណាមនិងឥណ្ឌាបានសាងឡើងដោយឈរលើគ្រឹះរឹងមាំនិងមូលដ្ឋាន​នៃ ទំនាក់ទំនងអំពីវប្បធម៌ ប្រវត្តិសាស្ត្រនិងការយល់ដឹងជឿទុកចិត្តគ្នា​ក៏ដូចជាគាំទ្រគ្នា ទៅវិញទៅមកលើបណ្តាបញ្ហាតំបន់និងអន្តរជាតិ។ ឈរលើ​មូលដ្ឋាននៃទំនាក់ទំនងយ៉ាងល្អប្រសើបច្ចុប្បន្ននោះ ឆ្លើយតបនឹងបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ វៀតណាមនិងឥណ្ឌាបានឯកភាពគ្នា លើកកំពស់ទំនាក់ទំនងយុទ្ធ សាស្ត្រឲ្យក្លាយទៅជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។ 

ថ្នាក់ដឹកនាំទាំងពីររូបក៏បានអះអាងជាថ្មីម្តងទៀតគោលបំណងនិងការប្តេជ្ញាសហប្រតិបត្តិការសំដៅរក្សាសន្តិភាព​ ស្ថិរភាពការអភិវឌ្ឍន៍និងភាពសម្បូររុងរឿងនៅទ្វីបអាស៊ី និងលើពិភពលោក។        ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រី Narendra Modi និងនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញជាកសិណសាក្សីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាព័ត៌មានបានផ្សាយ