12/11/2017 10:45 GMT+7 Email Print Like 0

សេចក្តីថ្លែងការណ៍រួមវៀតណាម-អូស្ត្រាលី


 សេចក្តីថ្លែងការណ៍រួមវៀតណាម-អូស្ត្រាលី

ក្នុងឱកាសនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Malcolm Turnbull មកចូលរួមសន្និសីទជាន់ខ្ពស់ APEC ២០១៧ នៅទីក្រុងដាណាំង ភាគកណ្ដាលវៀតណាម ហើយមានការចរចាជាមួយនាយករដ្ឋមន្ត្រី ប្រទេសម្ចាស់ផ្ទះ លោក Nguyen Xuan Phuc ភាគីទាំងពីរបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមវៀតណាម-អូស្ត្រាលី។ តាមនោះ នាយរដ្ឋមន្ត្រី​ទាំងពីររូបបានចាត់ទុកថា៖ ដោយឈរលើមូលដ្ឋានសហប្រតិបត្តិការដ៏រឹងមាំនិងសក្តានុភាពសហប្រតបត្តិការ​ស្អិតរមួតទ្វេភាគីទំនាក់ទំនងវៀតណាម-អូស្ត្រាលីគប្បីត្រូវបានលើកកំពស់ឡើងកំរិតដៃគូយុទ្ធសាស្ត្រ។ ភាគីទាំងពីរក៏បានសន្យាអនុវត្តពេញលេញកម្មវិធីធ្វើសកម្មភាពវៀតណាម - អូស្ត្រាលី ដំណាក់កាល២០១៦-២០១៩ ជំរុញនិងធ្វើឲ្យស៊ីជម្រៅថែមទៀតកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគផ្ទាល់ ដើម្បីនាំទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីធ្វើសមាហរណកម្មថែមទៀតក្នុងសេដ្ឋកិច្ចតំបន់។ ភាគីទាំងពីរបន្តសហប្រតិបត្តិការលើវេទិកាអន្តរជាតិនិងតំបន់ជាពិសេសនៅសន្និសីទជាន់ខ្ពស់អាស៊ីបូព៌ារក្នុងនោះអាស៊ានដើរតួនាទីស្នូល។ នាយករដ្ឋមន្ត្រី​វៀត​ណាម លោក Nguyen Xuan Phuc បានអះអាងថា៖ វៀតណាមនឹងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសអាស៊ាននានានិងអូស្ត្រាលី ដើម្បីត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អូស្រ្តាលីនាខែមិនាឆ្នាំ ២០១៨ នៅទីក្រុង Sydney អូស្រ្តាលី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ