16/05/2017 10:50 GMT+7 Email Print Like 0

សេចក្តីថ្លែងការណ៍រួមវៀតណាម-ចិន


 សេចក្តីថ្លែងការណ៍រួមវៀតណាម-ចិន

ទទួល​សេចក្តីអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្ស កម្មុយនិស្តចិន ប្រធានរដ្ឋ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន លោក Xi Jinping ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និង​លោក​ជំទាវ​បាន​អញ្ជើញ​ទៅ​ ​បំពេញ​ទស្សនកិច្ចនៅចិននិងចូលរួមវេទិការជាន់ខ្ពស់សប្រតិបត្តិការអន្តរជាតិ «ខ្សែក្រវ៉ាត់និងផ្លូវ» ដែល​បាន​​ប្រារព្ធឡើងនៅរដ្ឋធានីប៉េកាំង ចាប់ពីថ្ងៃទី ១១ ដល់ទី ១៥ ខែ​ឧសភា ឆ្នាំ ២០១៧។ ភាគី​ទាំង​ពីរ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍រួមក្នុង ដំណើរទស្សនកិច្ចលើកនេះ។ សេចក្តីថ្លែងការណ៍រមបានឲ្យដឹងថា៖ ភាគីទាំងពីរ បង្កើន​​ការ​ជួបប្រាស្រ័យនិងកិច្ចសហប្រតិបត្តិការលើវិស័យការទូតការពារប្រ ទេសសន្តិសុខ នីតិប្រតិបត្តិ ជាពិ​សេស​​គឺពាណិជ្ជកម្ម។ ភាគីទាំងពីរឯកភាព អនុវត្ត​លើ​ឡ្រប់​ជ្រុង​ជ្រោយ​និង​ប្រកប​ដោយ​ប្រសិទ្ធភាព​សេចក្តី​ថ្លែង​ការណ៍​ ស្តីអំពី ការប្រតិបត្តិរបស់ភាគីនានាលើសមុទ្រខាងកើត (DOC) ហើតឆ្ពោះទៅការកសាង ក្រម​ប្រតិ​បត្តិ​​​សំរាប់ភាគីនានានៅសមុទ្រខាងកើត (COC) ដោះស្រាយការខ្វែងគំ និតលើសមុទ្រ ជៀស​វាង​ធ្វើ​ស្មុគ​ស្មាញ​ជំលោះ​ ​រក្សាសន្តិភាពស្ថិរភាព​លើសមុទ្រ ខាងកើត។ ភាគីវៀត​ណាម​អះអាង​គោរព​រគោល​នយោបាយ​ប្រទេស​ចិន​​តែ​មួយ គាំទ្រទំនាក់ទំនងត្រើយទាំង​ពីរអភិវឌ្ឍន៍​សន្តិភាព ដើម្បីបុព្វហេតុឯក​ភាពធំរបស់​ចិន។ ទន្ទឹម​នឹង​​នោះ វៀ​តណាមនិងចិន​បន្តបង្កើនសហការនៅវេទិកា​រពហុភាគី នៅ​ក្នុងតំបន់និងអន្តរជា​តិ ផ​ងដែរ៕
 

 តាម VOV5 - ​វិទ្យុសំឡេង​​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ