15/09/2016 10:31 GMT+7 Email Print Like 0

សេចក្តីថ្លែងការណ៍រួមវៀតណាម-ចិន

ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនចាប់ពីថ្ងៃទី១០ ដល់ ថ្ងៃទី១៥កញ្ញានោះ នាថ្ងៃទី១៤កញ្ញាឆ្នាំ២០១៦ ប្រទេសទាំងពីរបានចេញសេចក្តីថ្លែង​ការណ៍រួម។​ សេចក្តីថ្លែងការណ៍នេះបានលើកច្បាស់ថា ក្នុងរយៈពេលបំពេញទស្សន​កិច្ចនេះ នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសម្តែងការគួរសមអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិនលោក Xi Jinping  ជួបចរចារជាមួយនាយករដ្ឋមន្ត្រី លោក Li Keqiang និងជួបពិភាគ្សាជាមួយថ្នាក់ដឹកនាំមួយចំនួនរបស់រដ្ឋាភិបាលចិន។ លោក Nguyen Xuan Phucក៏បានអញ្ជើញចូលរួមផ្សារណាត់ចិន-អាស៊ាននិងសន្និសីទ​កំពូលពាណិជ្ជកម្មនិងវិនិយោគចិន-អាស៊ានលើកទី១៣នៅខេត្តណាននីងរួមទាំង ទស្សនាតំបន់ស្វយ័ត​ Zhuang Guangxi និងតំបន់រដ្ឋបាលពិសេសហុងកុងផងដែរ។


នាយករដ្ឋមន្ត្រីវៀតណាម​លោក Nguyen Xuan Phuc ជាមួយប្រធានរដ្ឋចិន លោក Xi Jinping

នៅក្នុងជំនួបទាំងនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់និងទទួលបានមនសិការយ៉ាងទូលាយអំពីការធ្វើឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ចិនក្នុងសភាពការណ៍ថ្មីក៏ដូចជារាល់បញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា។​ភាគីទាំងពីរបានឯកភាព​ រក្សាប្រពៃណី ជួបប្រាស្រ័យរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរនិងរដ្ឋទាំងពីរបន្តបង្កើនការជួប ប្រាស្រ័យ សហប្រតិបត្តិការលើវិស័យការទូត ការពារជាតិនិងប្រតិបត្តិច្បាប់។ ភាគីទាំងពីរបានឯកភាពអនុវត្តរាល់វិធានការសំដៅជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ នាំមកផលប្រយោជន៍ជាក់ស្តែង​សម្រាប់ប្រជាជននៃប្រទេស ទាំងពីរ។ ភាគីទាំងពីរបានផ្លាស់ប្តូអំពីបញ្ហានៅសមុទ្រ ដោយបានឯកភាព គោរព​មនសិការរួមសំខាន់ៗ ដែលទទួលបានរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងរដ្ឋទាំងពីរគឺ “កិច្ចព្រមព្រៀងស្តីពីគោលការណ៍សារវ័ន្តបញ្ជាណែនាំដោះស្រាយ បញ្ហាលើសមុទ្ររវាងវៀតណាមជាមួយចិន”។

ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិង ឯកសារមួយចំនួនក្នុងនោះមាន “កិច្ចព្រមព្រៀង ពន្យាពេលនិងបំពេញបន្ថែមនូវផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មវៀតណាម-ចិន ដំណាក់កាល ២០១៧-២០២១” និង “កិច្ចព្រមព្រៀងពាណិជ្ជកម្មព្រមដែន (ធ្វើវិសោធន កម្ម)រវាងវៀតណាមជាមួយចិន” ជាដើម៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ