01/10/2016 13:01 GMT+7 Email Print Like 0

សេចក្តីថ្លែងការណ៍រួមរវាងសាធារណរដ្ឋសង្គមនិយមវៀតណាមនិងសាធារណរដ្ឋហ្វីលីពីន


ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញជួបចរចាជាមួយប្រធានាធិបតីហ្វីលីពីន
លោក Rodrigo Duterte

ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ប្រធានាធិបតីហ្វីលីពីនលោក Rodrigo​ Duterte បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី២៩កញ្ញាឆ្នាំ២០១៦។ ​ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានាធិបតី លោក Rodrigo Duterte បានអញ្ជើញជួបសវនាការជាមួយប្រធានរដ្ឋលោក Tran Dai Quang ជួបសម្តែងការគួរសមអគ្គលេខាបក្ស លោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc។ ថ្នាក់ដឹកនាំទាំងពីររូបបានអះអាងសារជាថ្មីនូវស្មាតីនៃសេចក្តីថ្លែងការណ៍រួមជាប្រវត្តិសាស្ត្រ ដែលបានចុះហត្ថលេខានៅឆ្នាំ១៩៧៦ស្តីពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នឹងអះអាងឡើងវិញការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាមនិងហ្វីលីពីននាខែ​វិច្ឆិកា​​ ឆ្នាំ២០១៥ សំដៅលើកកំពស់និងបង្កើនទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ ស្តីពីវិស័យសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពរក្សាយន្តការសហប្រតិបត្តិការទ្វេភាគីនិងអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាស្រាប់។ ថ្នាក់ដឹកនាំនៃប្រទេសទាំង
ពីរបាន អះអាងសន្យានិងជម្រុញសន្តិភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជំលោះដោយសន្តិវិធីឈរលើមូលដ្ឋាន គោលការណ៍សារវន្តនៃច្បាប់អន្តរជាតិ ក្នុង​នោះមានអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)។ ថ្នាក់ដឹកនាំទាំងពីរក៏បានទទួលនូវតួនាទីរបស់ប្រទេសទាំងពីរនៅបណ្តាវេទិកាសហប្រតិបត្តិការតំបន់ឆ្នាំ២០១៧ តាមនោះ ភាគីនីមួយៗ សន្យាបំពេញល្អនូវតួនាទីជាប្រធានអាស៊ានរបស់ហ្វីលីពីននិងប្រធាន APEC របស់វៀតណាម។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏មានបំណងភាគីទាំងពីរនឹងផ្លាស់ប្តូរប្រកបដោយប្រសិទ្ធិភាពរាល់ដំណើរទស្សនកិច្ចក្នុងឆ្នាំជាន់​ខ្ពស់អាស៊ាននិង APEC នាពេលខាងមុខ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ