30/08/2018 09:24 GMT+7 Email Print Like 0

សេចក្ដីថ្លែងការណ៍រួមវៀតណាម-អេហ្ស៊ីប៖ ពង្រឹងជំនឿទុកចិត្តយុទ្ធសាស្ត្ររវាង ប្រទេសទាំងពីរ


 ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (ខាងឆ្វេង) និងប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah Al Sisi ប្រកាសលទ្ធផលនៃជំនួបចរចាក្នុងសន្និសីទកាសែត 

 ក្នុងក្រប​ខ័ណ្ឌដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅអេហ្ស៊ីប របស់ប្រធានរដ្ឋវៀត ណាមលោក Tran Dai Quang និងលោក​ជំទាវ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ​២០១៨ ប្រទេស​ទាំងពីរបានចេញសេចក្ដីថ្លែងការណ៍រួម។
 
សេចក្ដីថ្លែង​ការណ៍រួមនេះបានលើកច្បាស់ថា៖ ក្នុងដំណើរទស្សនកិច្ច ប្រធានរដ្ឋលោក Tran Dai Quang បានជួបចរចា​ជាមួយប្រធានាធិបតីលោក Abdel Fattah Al Sisi ជួបសវនាការជាមួយប្រធានរដ្ឋសភាលោក Ali Abdel Aal ​និងនាយករដ្ឋមន្រ្តីលោក Mostafa Madbouly។
 
សេចក្ដីថ្លែង​ការណ៍រួមនេះក៏បានបញ្ជាក់ថា ដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ ប្រធានរដ្ឋលោក Tran Dai Quang ជា​សញ្ញា​​សម្គាល់​សំខាន់មួយក្នុងទំនាក់ទំនង រវាងប្រទេសទាំងពីរក្នុងឱកាសរំលឹកខួបលើកទី៥៥នៃ​ទិវា​បង្កើត​ទំនាក់​ទំនង​ការទូតវៀតណាម-អេហ្ស៊ីប។ ភាគីទាំងពីរមានជំនឿថា លទ្ធផលនៃដំណើរទស្សនកិច្ច លើកដំបូង​របស់​ប្រធាន​រដ្ឋ​វៀតណាមនឹងរួមចំណែកបង្កើនការជឿទុកចិត្តខាង នយោបាយ ពង្រីកកិច្ច​សហប្រតិ​បតិ្តការ​លើ​វិស័យ​ពាណិជ្ជកម្ម វិនិ​យោគ កសិកម្ម អប់រំនិងបណ្ដុះ​បណ្ដាល ព្រមទាំង​ជំរុញការ​ជួប​ប្រាស្រ័យ​វប្បធម៌​និង​ការ​ជួប​ប្រា​ស្រ័យ រវាងប្រជាជននៃប្រទេស​ទាំងពីរផងដែរ។
​ 
ថ្នាក់​ដឹកនាំទាំងពីររូបបានឯកភាពគ្នាថា ចាំបាច់ត្រូវបង្កើនការផ្លាស់ប្ដូរគណៈ ប្រតិភូ​គ្រប់​ជាន់​ថ្នាក់​តាម​រយៈ​កាណាល់​រដ្ឋាភិបាល​ រដ្ឋសភា មូលដ្ឋាន ប្រជាជន និង សហគ្រាសរវាងប្រទេសទាំងពីរ ព្រមទាំង​បន្ត​ពង្រីក​ប្រសិទ្ធភាព​នៃយន្តការ​សហ​ប្រតិបតិ្តការនាបច្ចុប្បន្នដូចជាគណៈកម្មាធិការអន្តររដ្ឋាភិ​បាល ការពិគ្រោះយោ បល់​នយោ​បាយ​និងយន្តការផ្សេងៗទៀត សំដៅពង្រឹងជំនឿទុកចិត្តយុ​ទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ។​ ភាគី​ទាំងពីរ​បាន​អំពាវនាវឲ្យសហគមន៍អន្តរជាតិសហការ គ្នាដើម្បីរាំងស្កាត់និង​ដោះស្រាយ​ជម្លោះ​ប្រដាប់​អាវុធ​ដោយ​សន្តិវិធីដ៏​សមស្របទៅនឹងធម្មនុញ្ញអ.ស.បនិងច្បា​ប់អន្តរជាតិ​។
 
ថ្នាក់​ដឹក​នាំ​ទាំងពីររូប​បានផ្លាស់ប្ដូរទស្សនៈយ៉ាងពេញលេញនិង​ជ្រាលជ្រៅ អំពីបញ្ហាតំបន់និងអន្តរជាតិនានា​។ ភាគី​ទាំងពីរ​ចាត់ទុកថា សន្តិភាព ស្ថិរភាពនៅ អាស៊ីអាគ្នេយ៍ មជ្ឈឹមបូព៌ានិង​ទ្វីប​អាហ្វ្រិក​ឬកន្លែង​ផ្សេង​ណាក៏​ដោយ​លើពិភព​​លោក ក៏ជាកត្តាគន្លឹះដើម្បីអនុវ​ត្តន៍គោលដៅអភិវឌ្ឍ កសាងជីវភា​ពរស់ប្រកប ដោយ​វិបុល​ភាព​សម្រាប់​មនុស្សលោកផងដែ​រ៕ ​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ