09/08/2015 10:41 GMT+7 Email Print Like 0

សេចក្ដីថ្លែងការណ៍រួមវៀតណាម-ម៉ាឡេស៊ី

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ីរបស់នាយក រដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥ ប្រទេសទាំងពីរបានចេញសេចក្ដីថ្លែងការណ៍រួមស្ដីពីក្របខ័ណ្ឌទំនាក់ទំនងដៃគូយុទ្ធសាស្រ្តរវាងរដ្ឋាភិបាលវៀតណាមនិងរដ្ឋាភិបាលម៉ាឡេស៊ី។ សេចក្ដីថ្លែងការណ៍រួមនេះបានលើកច្បាស់ថាវៀតណាមនិងម៉ាឡេស៊ីឯកភាពបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រសំដៅជំរុញទំនាក់ទំនងទ្វេភាគី បង្កើនទំនុកទុកចិត្តនិងជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការដោយឈរលើមូលដ្ឋានគោរព​គ្នាទៅវិញទៅមក សមភាពនិងដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

នាយករដ្ឋមន្រ្តីវៀតណាមនិងនាយករដ្ឋមន្រ្តីម៉ាឡេស៊ីចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមស្ដីពីក្របខ័ណ្ឌទំនាក់ទំនងដៃគូយុទ្ធសាស្រ្ត

ភាគីទាំងពីរបានឯកភាពជំរុញខ្លាំងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងការពារជាតិរវាងប្រទេសទាំងពីរក៏ដូច​ជា​ជាមួយប្រទេសអាស៊ាននានាសំដៅរួចមណែកក្នុងការរក្សាសន្តិភាព ស្ថិរភាពនៅតំបន់។ ភាគីទាំងពីបា​នឯកភាពនឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបតិ្តការបង្ការប្រឆាំងបទល្មើស​ឆ្លងដែន និងកិច្ចព្រមព្រៀងទ្វេភាគីស្ដីពីការបង្ការប្រឆាំងបទល្មើសជួញដូរមនុស្សយ៉ាងឆាប់រហ័ស។

ភាគីទាំងពីរបានឯកភាពសហប្រតិបតិ្តការយ៉ាងស្អិតរមួយដើម្បីបង្កើនតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី​ឡើង​​១៥​ ពាន់លានដុល្លាអាមេរិកឬខ្ពស់ជាងនាឆ្នាំ២០២០។ ភាគីទាំងពីរបានសន្យានឹងជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការលើវិស័យថាមពល ជាពិសេសគឺវិស័យប្រេងឧស្ម័ន អគ្គីសនីនិងថាមពលក៏កើតឡើងវិញ ព្រមទាំងត្រៀម​ ខ្លួនជាស្រេចបើកកិច្ចសហប្រតិបតិ្តការលើវិស័យផ្សេងៗទៀតផង។ ស្ដីពីបញ្ហាសមុទ្រខាងកើត នាយករដ្ឋមន្រ្តីទាំងពីរបានសម្ដែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីបំរ៉ែបំរួលនាពេលថ្មីៗនេះ និងសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត។ ភាគីទាំងពីរក៏បានឯកភាពដែរថា តួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ានមានអត្ថន័យដ៏សែនសំខាន់ក្នុងការដោះស្រាយបញ្ហាពោលខាងលើ។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានសង្កត់ធ្ងន់ទៅលើកិច្ចសន្យាអនុវត្តយ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធិភាពនូវសេចក្ដីថ្លែងការណ៍រួមស្ដីពីការប្រតិបតិ្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ក៏ដូចជាសារសំខាន់នៃការទទួលបានក្រមប្រតិបតិ្តនៅសមុទ្រខាងកើត (COC) យ៉ាងឆាប់រហ័សផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ