16/01/2017 10:36 GMT+7 Email Print Like 0

សេចក្ដីថ្លែងការណ៍រួមវៀតណាម-ចិន


សេចក្ដីថ្លែងការណ៍រួមវៀតណាម-ចិន

ក្នុងឱកាស​មកបំពេញទស្សនកិច្ចជាផ្លូវការនៅចិន ចាប់ពីថ្ងៃទី​១២​ដល់​ថ្ងៃទី១៥​ខែ​មករា ឆ្នាំ២០១៧​ របស់​អគ្គ​លេខា​បក្ស ​លោក Nguyen Phu Trong តាម​សេចក្ដី​អញ្ជើញ​របស់​​អគ្គលេខា​បក្ស និង​ជា​ប្រធានរដ្ឋ​ចិន ​លោក Xí Jìnpí​ng ​ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​ ចេញសេចក្ដីថ្លែងការណ៍រួម។ សេចក្ដីថ្លែងការណ៍រួមបាន​លើក​ច្បាស់ថា៖ ភាគី​ទាំង​​ពីរអះអាងថា៖ វៀតណាម​និង​ចិនបន្ត​រក្សា​ទិសស្លោក៖ អ្នក​ជិត​ខាង​មិត្តភាព កិច្ចសហ​ប្រតិបត្តិ​ការ​លើ​គ្រប់​​វិស័យ ស្ថិរភាព​យូរ​អង្វែង​ ឆ្ពោះទៅ​អនាគត និង​ស្មារតី៖ ”អ្នកជិត​ខាង​ល្អ មិត្ត​ភក្តិល្អ ​សម​មិត្ត​ល្អ និង​ដៃគូ​ល្អ”​។ ​ភាគី​ទាំង​ពីរ​ត្រូវ​គោរពគ្នាទៅវិញ​ទៅមក បង្កើន​ការផ្លាស់ប្តូរយុទ្ធសាស្ត្រ បង្កើន​ទំនុក​ទុក​ចិត្ត​ខាង​នយោ​បាយ ​ដោះស្រាយ​ជំ​លោះអោយសមស្រប ជំរុញកិច្ច​សហ​ប្រតិបត្តិ​ការ ដើម្បីផលប្រយោជន៍​ដូច​គ្នា រួមវិភាគ​ទាន​ច្រើន​​ថែម​ទៀត​ចំពោះ​ការជំរុញ​សន្តិភាព​ស្ថិរភាព និង​ភាព​សម្បូររុង​រឿង​ក្នុង​តំបន់និង​អន្តរជាតិ។

​ភាគី​ទាំងពីរ​បានឯកភាពអនុម័ត ជំរុញជំនួបប្រាស្រ័យ ចាត់តាំងបេសកជន​ពិសេស បង្កើត​ខ្សែទូ​រស័ព្ទ Hotline ពង្រឹងនិង​ពង្រីកទំនាក់​ទំនង​ប្រពៃណី ផ្លាស់​ប្តូរ​គណៈប្រតិភូជាន់​ខ្ពស់​វៀតណាម-ចិន ផ្លាស់ប្តូរ​មតិ​ជា​មួយ​​គ្នា អំពី​បញ្ហា​សំខាន់ៗ​របស់​បក្សទាំង​ពីរ រដ្ឋទាំងពីរ និង​ស្ថាន​ភាព​ក្នុងតំ​បន់ និង​​អន្តរជាតិ កំណត់​​និង​បញ្ជា​​ណែ​នាំ អោយ​ទំនាក់ទំនងរវាងវៀតណាម និងចិន​អភិវឌ្ឍន៍​ខ្លាំង​ក្លាក្នុង​ដំណាក់​កាល​ថ្មី។

​ភាគីទាំងពីរបានចាត់ទុកថា៖ វៀតណាមនិងចិន​សុទ្ធតែ​ក្នុង​ដំណាក់​កាល​សំខាន់​ អភិវឌ្ឍន៍​​សេដ្ឋកិច្ច​​ស​ង្គម ការ​អភិវឌ្ឍន៍​របស់ប្រទេស​​នេះ ជាឱកាស​សំខាន់​សំរាប់ប្រ​ទេសមួយ​ទៀត ប្រមូល​ផ្តុំជំរុញ លើក​កម្ពស់​​ប្រសិទ្ធិភាព​កិច្ច​សហ​ប្រតិ​បត្តិការ​ ក្នុង​​វិស័យ​​ផ្សេង​ៗ ដូច​ជា​៖ ការ​ទូត ការ​ពារ​ជាតិ សន្តិ​សុខ ​និង​អនុវត្ត​ច្បាប់ ​បង្កើនថែ​មទៀ​ត​កិច្ច​​​សហ​ប្រតិបត្តិ​ការ​​​ជាក់​ស្ដែង​ ក្នុងវិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម …លៗ
 
ភាគីទាំងពីរបានពិភាក្សាយ៉ាងស្មោះត្រង់ ចំពោះបញ្ហានៅសមុទ្រខាងកើត ហើយ​សង្កត់​ធ្ងន់ថា៖ ​ត្រូវគោរព អនុវត្ត​តាម​គោល​ការណ៍​រួម​ដែល​បាន​បក្ស​ទាំង​ពីរ រដ្ឋ​ទាំង​ពីរ ទទួល​បាន ប្រើ​ប្រាស់​ល្អយន្តការ​ចរចារ​ថ្នាក់​រដ្ឋាភិ​បាល ស្ដី​​អំ​ពី​ព្រំដែន​វៀត​ណាម​-ចិន។
 
ភាគីទាំង​ពីរបានឯកភាពអនុវត្ត ប្រកបដោយប្រសិទ្ធិភាព៖ ”សេចក្តីថ្លែងការណ៍​រួម​​អំពី​ប្រតិបត្តិ​សំរាប់​ភាគី​នានា​ នៅសមុទ្រខាងកើត(DOC) ” ឯកភាព​​ជំរុញ​​ការ​ក​សាង៖ ”​ក្រម​ប្រតិបត្តិការ​នៅសមុទ្រខា​ង​កើត​ (COC)” គ្រប់​​គ្រងការ​​ខ្វែង​​​​គំនិត​​នៅ​សមុទ្រ​​ប្រកប​​ដោយ​ល្អប្រ​សើរ​ រក្សា​​បរិយាកាស​​សន្តិភាព ស្ថិរភាព​នៅ​សមុទ្រ​​ខាង​​​កើត។
 
ភាគីទាំងពីរបានឯកភាពបង្កើន កិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌ​ទំនាក់​ទំនង​​ពហុភាគី ដូចជា៖ អង្គ​ការ​សហប្រជា​ជាតិ វេទិ​កា​សហប្រតិ​បត្តិការ សេដ្ឋកិច្ច​​អាស៊ី​-ប៉ាស៊ីហ្វីក​ (APEC) អាស៊ាន-ចិន និងរួម​គ្នា​រក្សា​សន្តិ​ភាព​ស្ថិរភាព និង​ភាព​សម្បូររុងរឿង ក្នុងតំបន់និងអន្តរជាតិ៕

 

តាម​VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ