09/04/2015 13:08 GMT+7 Email Print Like 0

សេចក្ដីថ្លែងការណ៍រួមវៀតណាម-ចិន

ទទួលសេចក្ដីអញ្ជើញរបស់អគ្គលេខាបក្សកុម្មុយនីស្តនិងជាប្រធាន​រដ្ឋចិន លោក Xi Jinping អគ្គលេខា​បក្ស​កុម្មុយនីស្ត​វៀតណាម លោក Nguyen Phu Trong បានទៅបំពេញទស្សនកិច្ចនៅចិន ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ​ខែមេសា ឆ្នាំ ២០១៥។ ​ក្នុងរយៈពេលស្នាក់នៅចិន​ លោក Nguyen Phu Trong បានជួបសន្ទនាជាមួយ  ​លោក​ Xi Jinping ជួបចរចារជាមួយនាយករដ្ឋមន្ត្រីចិន​លោក  ​Lǐ Kèqiáng…លៗ នៅក្នុងជំនួបទាំងនេះ ភាគី​ទាំង​​ពីរ​បានមូ​លមតិជាឯកច័ន្ទថា៖​ដំណើរទស្សនកិច្ចលើកនេះទទួលបានជោគជ័យជាច្រើន រួមចំណែ​ក​សំ​ខាន់​​ក្នុងការជំរុញទំនាក់ទំនងវៀតណាមនិងចិន អោយបានអភិវឌ្ឍន៍ស្ថិរភាព ខ្លាំងក្លា ​ដើម្បីផ​ល​ប្រយោជន៍​របស់​ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកបង្កើនសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និង​ការ​អភិវឌ្ឍន៍​នៅក្នុងតំបន់និងលើសកលលោក។ ភាគីទាំងពិរក៏បានផ្លាស់ប្តូរមតិដោយស្មោះត្រង់អំពីប​ណ្ដា​បញ្ហា​នៅ​លើសមុទ្រ ហើយសង្កត់ធ្ងន់ថា៖ ភាគីទាំងពីរត្រូវគោរពរាល់កិច្ចព្រមព្រៀងដែលថ្នាក់ដឹកនាំនៃប្រ​ទេស​ទាំងពីរ​ទទួលបាន អនុវត្តយ៉ាងមឹងមាត់កិច្ចព្រមព្រៀងស្ដីពីបណ្ដាគោល​ការណ៍ជាសារវ័ន ក្នុងការដោះ​ស្រាយ​បណ្ដា​បញ្ហានៅសមុទ្រ វៀតណាមនិងចិន។ គ្រប់គ្រងល្អរាល់ការខ្វែងគំនិតនៅលើសមុទ្រ អនុវ​ត្ត​យ៉ាង​ពេញ​លេញ​ និងប្រសិទ្ធិភាព ៖សេចក្ដីថ្លែងការណ៍ ស្ដីពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និង​ឈានទៅការកសាងក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត ​(COC) យ៉ាងឆាប់ៗ រក្សាទំនាក់​ទំ​នង​រួម​វៀតណាមនិងចិនក៨ដូចជាសន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត…លៗ

សេចក្ដីថ្លែងការណ៍រួមវៀតណាម-ចិន
ក្នុងរយៈពេលស្នាក់នៅចិន ភាគីទាំង ២ បានចុះហត្ថលេខាលើ “ផែនការសហប្រតិបត្តិការរវាងបក្សកម្មុ​យ​និស្ត​​វៀតណាមនិងបក្សកម្មុយនិស្តចិនក្នុងដំណាក់កាល ២០១៦-២០២០”  “កច្ចព្រមព្រៀងអំពី កិច្ចសហ​ប្រតិបត្តិ​ការ​​ក្នុងការធ្វើបត្យាប័នរវាងវៀតណាមនិងចិន” “កិច្ចព្រមព្រៀងស្តីពីបណ្ដាបញ្ហាលើវិស័យពន្ធ​ចំពោះ​គំរោងការ​ណ៍រកធនធានប្រេងឧស្ម័ន្ធនៅឈូងសមុទ្រ Bac Bo រវាងវៀតណាមនិងចិន” ​“អនុស្សារណៈ​យោ​គ​យល់​​គ្នាទៅវិញទៅមករវាងក្រសួងការពារ ប្រទេសវៀតណាមនិងក្រសួងការពារជាតិចិន​លើវិ​ស័យ​រក្សា​សន្តិភាព​ របស់អ.ស.ប.” “អនុស្សារណៈយោគយល់គ្នាស្តីពីការបង្កើតក្រុមការងារ​សហប្រតិបត្តិការ​ខាង​ហេដ្ឋា​រចនា​សម្ព័ន្ធលើដីគោក” (MOU) ជាដើម។ អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen ​Phu Tron​g បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះអគ្គលេខាធិការបក្សកម្មុយនិស្តចិននិងជាប្រធានរដ្ឋចិន លោក Xi Jinping អំពីសណ្ឋារកិច្ចដ៏មហោឡារឹកស្មោះសរនិងមិត្តភាព។ ក៏ក្នុងឱកាសនេះដែរ លោក​ Nguyen​ Phu Trong បានអញ្ជើញលោក Xi Jinping មកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលខាងមុខ។ លោក​ Xi Jinping ទទួលបានសេចក្តីអញ្ជើញពោលខាងលើ៕ 
 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
 



 
បណ្តាព័ត៌មានបានផ្សាយ