31/07/2015 14:11 GMT+7 Email Print Like 0

សេចក្ដីថ្លែងការណ៍រួមវៀតណាម-ចក្រភពអង់គ្លេស

នាថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៥ វៀតណាមនិងចក្រភពអង់គ្លេសបានចេញសេចក្ដី​ថ្លែងការណ៍រួមស្ដី​អំពី​ដំណើរ​ទស្សន​កិច្ច​ជាផ្លូវការនៅវៀតណាមរបស់ នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសលោក David Cameron ចាប់​ពីថ្ងៃ​ទី​២៩​ដល់​ថ្ងៃ​ទី ៣០ខែកក្កដាឆ្នាំ២០១៥​។ តាមនោះ ក្នុងក្រប​ខ័ណ្ឌ​ដំណើរទស្សនកិច្ច លើកនេះ លោក David​ Cameron បាន​ជួបចរចារ ជាមួយនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung។ ថ្នាក់ដឹកនាំទាំង២រូបបានអះអាងថា កិច្ចសហប្រតិបតិ្តការ សេដ្ឋកិច្ចបន្តជា​អាទិភាពចម្បង​ក្នុងទំនាក់ទំនងទ្វេភាគីនិងជឿជាក់ថា នាពេលកិច្ច ព្រម​ព្រៀង​ FTA រវាងវៀតណាម និងEUត្រូវបានចុះហត្ថលេខា កិច្ចសហប្រតិបតិ្ត ការពាណិជ្ជ​កម្ម​វិនិយោគ​រវាង​វៀត​ណាម និងចក្រភពអង់គ្លេសនឹងបានជំរុញយ៉ាងខ្លាំងក្លាថែម​ទៀត។

ជំនួបចរចាររវាងរដ្ឋាភិបាលវៀតណាមជាមួយរាជរដ្ឋាភិបាលចក្រភពអង់គ្លេស

នាយករដ្ឋមន្រ្តីទាំង២រូបបានឯកភាពជំរុញការកសាង អនុស្សរណៈយោគយល់គ្នា​ស្ដីពីកិច្ច​សហប្រតិបតិ្ត​ការ​លើវិស័យ​​ការពារជាតិ ឧស្សាហកម្មការពារជាតិ បណ្ដុះ​បណ្ដាល​នាយទា​ហាន​និង​អ្នក​ជំនាញ​ការ​នៃ​ក្រសួង​ការពារ​ជាតិ និងបន្តចែករំ​លែក​បទពិសោធន៍​ទាក់ទិន​ដល់សកម្មភាពការពារជាតិនានាទៀតផង។

នាយករដ្ឋមន្រ្តីទាំង២រូបបានឯកភាពបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យប្រ​ឆាំង បំរ៉ែបំរួលអាកាសធាតុ។ស្ដីពី​បញ្ហាតំបន់និងអន្តរជាតិដែលយកចិត្តទុកដាក់​​ដូចគ្នា នាយករដ្ឋមន្រ្តីទាំង២​រូប បាន​អះអាង​ជាថ្មី​ម្ដង​ទៀត​នូវកិច្ចសន្យារក្សា​សណ្ដាប់​ធ្នាប់​ នាវាចរណ៍ដោយឈរលើ​គោលការណ៍ នៃច្បាប់អន្តរជាតិ ជាពិ​សេសគឺ​អនុសញ្ញា​អ.ស.ប ស្ដីពីច្បាប់ សមុទ្រឆ្នាំ១៩៨២។ភាគីទាំង២ក៏បានអះ​អាងជាថ្មី​ម្ដង​ទៀត​នូវសារៈ​សំខាន់​នៃការ​គោរព​និង​អនុវត្តយ៉ាងពេញលេញ​ សេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិ​របស់ភាគី​នានា នៅសមុទ្រខាងកើត​(DOC) និង​ធ្វើសុក្រិតនូវ​ក្រមប្រតិបតិ្តនៅសមុទ្រខាងកើត (COC) យ៉ាងឆាប់​រហ័សផងដែរ៕

តាមVOV5 – វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ