25/03/2018 11:14 GMT+7 Email Print Like 0

សេចក្ដីថ្លែងការណ៍រួមវៀតណាម-កូរ៉េខាងត្បូងឆ្ពោះទៅអនាគត


 ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (ខាងស្ដាំ) និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ 

ក្នុងឱកាសដំណើរទស្សន​កិច្ចថ្នាក់រដ្ឋរបស់ប្រធានាធិបតី​កូរ៉េខាងត្បូងលោក Moo​n Jae-in មកកាន់​វៀតណាម​ចាប់​ពីថ្ងៃ​ទី២២ដល់ទី២៤​ ​ខែមីនា ​ប្រទេសទាំងពីរ បាន​ចេញសេចក្ដីថ្លែងការណ៍រួម​នាថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១​៨។

​ក្នុងនោះ ភាគីទាំងពីរអះអាងថា នឹងបន្តពង្រឹងថែមទៀតនូវគ្រឹះស្ថានទំនាក់ ទំនង​សហប្រតិបតិ្ត​ការដើម្បី​ផលប្រយោជន៍​ដូចគ្នា ព្រមទាំងជំរុញ បើ​កទូលាយ និងធ្វើ​ឲ្យស៊ីជំរៅ​ថែម​ទៀត​នូវ​កិច្ច​សហប្រតិបតិ្ត​ការលើគ្រប់​វិស័យ​ ឆ្ពោះទៅការ តម្លើង​ទំនាក់ទំនងភាពជាដៃគូសហ​ប្រតិបត្តិការយុទ្ធសា​ស្ត្រវៀត​ណាម-កូរ៉េខាង ត្បូងនាពេល​ខាង​មុខ។ ភាគីទាំងពីរបានឯកភា​ពលើការបង្កើននិងធ្វើឲ្យស៊ីជំរៅ ថែ​មទៀត​នូវ​យន្ត​ការ​ជួប​ប្រាស្រ័យ​ ផ្លាស់ប្ដូរ និងជួបសន្ទនារវាង​បណ្ដាស្ថាប័នចំណុះ រដ្ឋាភិបាល អាជ្ញា​ធរតំបន់ រដ្ឋសភា ប​ក្សនយោបាយ និងអង្គការសង្គម​នានា សំដៅបន្តពង្រឹងគ្រឹះស្ថានដ៏រឹងមាំ​សំរាប់ការអភិវឌ្ឍទំនាក់ទំនងភាពជា​ដៃគូ​ សហប្រតិបតិ្តការ​យុទ្ធសាស្ត្រ​ទ្វេភាគី។
 
ប្រទេសទាំងពីរនឹងជំរុញកា​រអភិវឌ្ឍកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មប្រកប​ដោយតុល្យភាព និងចីរភា​ព សំដៅសម្រេច​គោលដៅទទួលបានទំហំពាណិជ្ជកម្ម​ ទ្វេភាគីចំនួន១០០ពាន់លា​នដុល្លាអាមេរិកនាឆ្នាំ​២០២០​។

ថ្នាក់ដឹកនាំនៃប្រទេសទាំ​ងពីរបានសង្កត់ធ្ងន់ទៅលើសារសំ​ខាន់នៃសន្តិភាព ​ស្ថិរភាព សុវត្ថិភាព​និង​សេរីភាព​ខាង​នាវាចរណ៍ អាកាស​ចរណ៍ ក៏ដូចជាការដោះ ស្រាយជម្លោះដោយសន្តិវិធី​ គោរពតាមច្បាប់អន្តរ​ជាតិ​ អនុវត្តន៍​ប្រកបដោ​យ ប្រសិទ្ធភាព​និងពេញ​លេញ​នូវសេចក្ដី​ថ្លែងការណ៍​ស្ដីពីការ​ប្រតិបត្តិ​របស់​ភាគីនា​នានៅ​សមុទ្រ​ខាង​កើត (DOC) និងជំរុញការចុះហត្ថលេខាលើក្រ​មប្រតិបត្តិនៅ សមុទ្រខាង​កើត​ ​(COC) យ៉ាង​ឆាប់​ៗ​។
​ 
ថ្នាក់​ដឹកនាំនៃប្រទេសទាំងពីរឯ​កភាពគ្នាថា ការដោះស្រាយបញ្ហា​នុយក្លេអ៊ែរ រប​ស់ស​.ប.បកូរ៉េ​ប្រកប​ដោយ​សន្តិភាព​ និង​បង្កើតសន្តិភាពដ៏ស្ថិត​ស្ថិរនៅឧ​បទ្វីប កូរ៉េ​ ជាបញ្ហាគន្លឹះ​ចំពោះសន្តិ​ភាព ​វិបុលភាព​មិនត្រឹម​តែសំរាប់​ឧបទ្វីបកូ​រ៉េប៉ុ​ណ្ណោះ ទេ ថែមទាំងសំរាប់ពិភ​ពលោកទៀតផង។ វៀតណា​មស្វាគមន៍និងគាំទ្រ​យ៉ាង​ សកម្ម​ចំពោះការ​ខំប្រឹងប្រែងរបស់រដ្ឋាភិបាល​កូរ៉េខាងត្បូង សំដៅដោះស្រា​យ ប្រកប​ដោយ​សន្តិភាព​នូវបញ្ហានុយក្លេអ៊ែ​ររ​បស់ស.ប.បកូរ៉េនិ​ងជំរុញកិច្ចស​ន្ទនា ​អន្តរៈកូរ៉េ​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ