29/08/2016 08:45 GMT+7 Email Print Like 0

សេចក្ដីថ្លែងការណ៍រួមវៀតណាមនិងប្រុយណេ


សេចក្ដីថ្លែងការណ៍រួមវៀតណាមនិងប្រុយណេ

សេចក្ដីថ្លែងការណ៍រួមវៀតណាម-ប្រុយណេ រួមមានចំណុចចំនួន២៤ ត្រូវបាន​ប្រកាសនាថ្ងៃទី២៨ ខែសីហា ឆ្នាំ​២០១៦ ក្នុងឱកាស​លោក Tran Dai Quang ប្រធានរដ្ឋវៀតណាម​អញ្ជើញទៅបំពេញ​ទស្សនកិច្ចនៅប្រុយណេ។ សេចក្តី​ថ្លែង​ការណ៍នេះ បានលកច្បាស់ថា៖ ប្រធានរដ្ឋលោក Tran Dai Quang និង ព្រះមហាក្សត្រ Haji Hassanal Bokiah បាន​ផ្លាស់​ប្តូរមតិអំពីទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហានានានៅក្នុងតំបន់ និងអន្តរជាតិ ដែល​បានយកចិត្តទុកដាក់ដូចគ្នា ដោយផ្អែកទៅលើស្មារតីមិត្តភាព និងស្និទ្ធិស្នាល។ តាម​នោះ ថ្នាក់ដឹកនាំទាំងពីររូប បាន​ឯកភាពរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ ទិវាបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ នាឆ្​ ២០១៧ ដោយមានសកម្មភាពជាច្រើន។ ថ្នាក់ដឹកនាំទាំង​ពីររូប ក៏បានសង្កត់ធ្ងន់​ទៅលើសារសំខាន់ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុង​វិស័យពាណិជ្ជកម្ម វិនិយោគ ជាពិសេសគឺក្នុងវិស័យថាមពលកសិកម្ម ជលផល អប់រំ ពលកម្ម សេវាកម្មអាកាសចរណ៍ និងការពារជាតិ។ ថ្នាក់ដឹក​នាំទាំងពីររូប ក៏បានសន្យារក្សា​សន្តិភាព ស្ថិរភាព និង​ភាពសម្បូររុង​រឿង ក្នុងតំបន់​ដែលក្នុងនោះមាន​ការជំរុញកសាង​សហគមន៍អាស៊ានផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ