07/06/2015 15:57 GMT+7 Email Print Like 0

សេចក្ដីថ្លែងការណ៍រួមវៀតណាមនិងប៊ុលហ្គារី

វៀតណាមនិងប៊ុលហ្គារី បានចេញសេចក្ដីថ្លែងការណ៍រួម វៀត​ណាម-ប៊ុលហ្គារី អំពីដំណើរទស្សន​កិច្ច​ជាផ្លូវការ​នៅ​ប៊ុលហ្គារី ពីថ្ងៃទី៤ ដល់​ថ្ងៃទី៦​ ខែមិថុនា ឆ្នាំ ២០១៥ របស់​នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Tan Dung ។ ក្នុងសេចក្ដីថ្លែងការណ៍នេះ បណ្ដាថ្នាក់ដឹកនាំប៊ុលហ្គារី បានអះអាងថា៖​វៀតណាមជាដៃគូសំខាន់របស់​ប៊ុលហ្គារី​ នៅអាស៊ីអាគ្នេយ៍ និងតំបន់ អាស៊ី-ប៉ាស៊ីហ្វីកដោយវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាម ក្នុងការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមនិងធ្វើសមាហរណកម្មអន្តរជាតិ។ នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Tan Dung បានអះអាងថា៖​វៀតណាមជានិច្ចកាលគោរព ​យក​ចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយមិត្ត​ប្រពៃណី​​ ដែលក្នុងនោះមានប៊ុលហ្គារីផង។  នាយករដ្ឋមន្ត្រីទាំងពីររូប បានឯកភាពថា៖​លើកទឹកចិត្ត ​បង្ក​លក្ខណៈ​​ងាយស្រួលជាងទៀត សំរាប់បណ្ដាស្ថាប័ន អង្គភាពអាជីវកម្ម នៃ​ប្រទេសទាំងពីរ បង្កើនកិច្ចសហ​ប្រតិបត្តិ​ការពាណិជ្ជកម្ម។

ភាគីទាំងពីរក៏បានសង្កត់ធ្ងន់ថា៖បន្តបង្កលក្ខណះងាយស្រួលអោយ​សហគមន៍ជនវៀតណាមនៅប៊ុលហ្គារី ក៏​ដូច​ជាសហគមន៍ជនប៊ុលហ្គារីនៅ​វៀតណាម ពង្រីកតួនាទីជាស្ពានតភ្ជាបរវាងប្រទេសទាំងពីរ រវាងប្រជាជាតិ​ទាំង​ពីរ។ ​ភាគីទាំងពីរបានសន្យាសហប្រតិបត្តិការស្អិតរមួតជាមួយគ្នា នៅ​អង្គការសហប្រជាជាតិ វេទិការ​សហ​ប្រតិបត្តិការ​អាស៊ី-អឺរ៉ុប (ASEM) ក្នុងបណ្ដាយន្តការសហប្រតិបត្តិការអាស៊ាន- EU ក៏ដូចជានៅបណ្ដាអង្គការ ​និងវេទិកាអន្តរជាតិនានាផងដែរ៕

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ