02/04/2018 09:44 GMT+7 Email Print Like 0

សេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម

នាថ្ងៃទី៣១ មីនា ប្រមុខដឹកនាំប្រទេសទាំងបីក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) បានចេញសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចប្រជុំ កំពូល CLV លើកទី ១០។

សេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (រូបថត៖ VOV5)

តាមនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងបីបានសន្យាបង្កើនថែមទៀតនូវទំនាក់ទំនងសហប្រតិបតិ្តការលើគ្រប់វិស័យរវាងប្រទេសទាំងបី ហើយកសាងខឿនសេដ្ឋកិច្ចជាសមាជិក CLV ធ្វើសមារហណកម្ម អភិវឌ្ឍន៍ដោយចីរភាព​ និងវិបុលភាពជាចំណែកមួយដែលមិនអាចកាត់ផ្ដាច់ចេញបានពីទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ​២០២៥​។ ប្រទេសទាំងបីនឹងបន្តផ្តោតសំខាន់ទៅលើការអភិវឌ្ឍ ខេត្តជាប់ព្រំដែននៃតំបន់ CLV ហើយបង្រួញគំលាតអភិវឌ្ឍន៍ជាមួយប្រទេសសមាជិកអាស៊ានដទៃ។ ថ្នាក់ដឹកនាំប្រទេសទាំងបីបានអនុម័តលើផែនការ សកម្មភាព​ស្ដីពីការតភ្ជាប់ខឿនសេដ្ឋកិច្ច CLV ទាំងបីដល់ឆ្នាំ២០៣០។

រួមជាមួយគ្នានោះ ថ្នាក់ដឹកនាំកម្ពុជា ឡាវនិងវៀតណាម បានអះអាងនូវសារសំខាន់នៃការធានាសន្តិសុខ សុវត្ថិភាព​ និងបរិយាកាសស្ថិរភាពសំរាប់វិនិ យោគិន សហគ្រាស និងប្រជាជនក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV​។

តាមសេចក្ដីថ្លែងការណ៍រួមខាងលើថា ប្រទេសឡាវនឹងទទួលរៀបចំកិច្ចប្រជុំកំពូលតំបន់ CLV លើកទី ១១ នាឆ្នាំ២០២០៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ