13/03/2018 09:38 GMT+7 Email Print Like 0

សៀវភៅ “Truong Sa - កន្លែងយើងមកដល់”៖ សារស្ដីពីសេចក្ដីស្នេហាចំពោះមាតុ ប្រទេស


អ្នកកាសែត Nguyen My Tra (នៅកណ្ដាល) ក្នុងពិធីបង្ហាញមុខសៀវភៅ "Truong Sa - កន្លែងយើងមកដល់"


នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ រោងបោះពុម្ភផ្សាយ Kim Dong បានបង្ហាញមុខសាធារណៈ​ជន​នូវសៀវភៅរូបថតក្រោមចំណងជើងថា “Truong Sa - កន្លែងយើងមកដល់” របស់លោកស្រី Nguyen My Tra អ្នកកាសែតនៃគណៈកម្ម ការផ្សាយជាភាសាបរទេសវិទ្យុសម្លេងវៀតណាម។ សៀវភៅនេះរួមមានរូបថត ប្រមាណ​១៥០​ សន្លឹក ដែលត្រូវបានបែងចែកជាជំពូកចំនួន៥។

សៀវភៅនេះពិពណ៌នាភាពស្រស់ស្អាតនៃប្រជុំកោះ Truong Sa ក៏ដូចជាជីវភាពរស់នៅរបស់បណ្ដាយុទ្ធជនលើកោះផងដែរ។ អ្នកកាសែត Nguyen My Tra ឲ្យដឹងថា៖ “តាមរយៈសៀវភៅនេះ នាងខ្ញុំមានគោលបំណងចង់រីក​រាល​ដាល​សេចក្ដី ស្នេហាចំពោះកោះសមុទ្រមាតុប្រទេស។ នាពេលមកដល់ប្រជុំកោះ Truong Sa នាងខ្ញុំមានការចាប់អារម្មណ៍ដ៏ពិសេសណាស់ ដែលធ្វើឲ្យការទុក្ខព្រួយទាំងអស់របស់ខ្លួនឯងក្លាយទៅជាអ្វីៗដ៏តូចតាច បើប្រៀបនឹងឧត្តមគតិរួម។ ឧត្តមគតិនោះបានដាស់តឿនឲ្យនាងខ្ញុំចង់ធ្វើអ្វីៗដ៏ធំធេង”។

វាយតំលៃអំពីសៀវភៅ “Truong Sa - កន្លែងយើងមកដល់” អ្នករិះគន់រូបថត Vu Huyen អតីតអនុប្រធានសមាគមន៍សិល្បករថតរូបវៀតណាម និងជាអតីត អគ្គនិពន្ធនាយកទស្សនាវដ្ដីរូបថតបានឲ្យដឹងថា៖

“អ្នកនិពន្ធជាអ្នកកាសែតមួយរូបដែលជំនាញខាងសរសេរ ហើយឥឡូវនេះ គួបផ្សំជាមួយនឹងការថតរូប។ ខ្ញុំគិត​ថា​ នេះជាការគួបផ្សំល្អណាស់ ដែលធ្វើឲ្យសៀវភៅនេះគួររំភើបចិត្តយ៉ាងខ្លាំង។ រូបថតទាំងអស់ក្នុងសៀវភៅសុទ្ធតែរស់រវើក និងស្មោះសរណាស់”។

សៀវភៅ “Truong Sa - កន្លែងយើងមកដល់” ត្រូវបានបង្ហាញជាភាសាវៀតណាម-អង់គ្លេស ហើយត្រូវបានបោះ​ពុម្ភផ្សាយដោយរោងបោះពុម្ភផ្សាយ Kim Dong ក្នុងទូសៀវភៅកោះសមុទ្រវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ