27/08/2018 09:15 GMT+7 Email Print Like 0

សៀវភៅទី៣ស្តីពីលោកប្រធានកហូជីមិញបានផ្សព្វផ្សាយនៅកាណាដា

 សៀវភៅត្រូវបានរៀបដាក់យ៉ាងរៀបរយនៅក្បែរូបគំនូ លោកប្រធានហូជីមិញនិងនាយឧត្តមសេនីយ៍ Vo Van Giap របស់វិចិត្រករកាណាដា Jean Maurice Gelinas 

 នៅ​​ទីក្រុង Toronto ប្រទេសកាណាដា ទើបនឹងប្រព្រឹត្តទៅពិធីផ្សព្វផ្សាយសៀវ ភៅថ្មីស្តីពីលោកប្រធាន ហូជីមិញ​រ​បស់​អ្នក​និពន្ធ បណ្ឌិត Nguyen Dai Trang សហប្រ ធានសម្ព័ន្ធសមាគមកាណាដា - វៀតណាម (CVS) និងជា សមាជិក​ក្រុមប្រឹក្សា ​ពាណិជ្ជកម្មកាណាដា-វៀតណាម​។
 
នេះជាសៀវ​ភៅទី៣ របស់បណ្ឌិត Nguyen Dai Trang ស្តីពីលោកប្រធានហូជីនិញ បន្ទាប់​ពីសៀវ​ភៅពីរ​ក្បាលបា​ន​ចេញ​មុន​នេះ ក្រោមចំណងជើងថា “ហូជីមិញ- ទឹកចិត្តនិងទេពកោសល្យរបស់ឥស្សរិយជន​ស្នេហាជាតិ ” និង “ហូជីមិញ​៖ មនុស្សសាស្ត្រនិងការអភិវឌ្ឍ” បានផ្សព្វផ្សាយដល់មិត្ត អ្នកអានកាលពីឆ្នាំ២០១០និង២០១៣។ បណ្ឌិត Nguyen Dai Trang ឲ្យដឹងថា លោកស្រី​បាន​ចំណាយ​ទាំង​កម្លាំង​កាយ​និង​កម្លាំង​ចិត្ត​សម្រាប់​ការ​បង្ហើយ​សៀវ​ភៅ ​ទី៣នេះ ព្រមទាំងសង្កត់ធ្ងន់ថា ថ្វីត្បិតដែលលោកស្រីជ្រើសរើស​ប្រធានបទបីគឺ ​សន្តភាព​ប្រជាធិបតេយ្យ​​និងសមភាព​ភេទដើម្បី សរសេរក្នុងសៀវ​ភៅ ព្រោះថា ទាំ​ងអស់​នេះសុទ្ធ​តែជាសតិ​អារម្មណ៍​ដែល​លោក​​ប្រធាន ហូជីមិញតែង​តែផ្តោត​ការយក​ចិត្តទុក​ដាក់កា​ល​នៅរ​ស់ហើយ​រហូតមក​ដល់ពេល​កនេះវានៅ​រក្សា​បាន​​តម្លៃដ ដែល។ លោកស្រីរូបនេះបានជឿជាក់ថា សៀវភៅទី៣នេះ​ គឺអាស្រ័យមួយផ្នែកទៅ លើ​ឯកសារ​ដើម​ដែល​យកមកពីសំណុំឯកសារវិមាន​សរ ដោយរដ្ឋាភិបាល អាមេរិកប្រកាសនាឆ្នាំ២​០១១នោះ នឹ​ង​ជួយ​ឲ្យមិត្ត​អ្នក​អា​​ន ជាពិសេស គឺជនបរទេស ​យល់ត្រឹម​ត្រូវជាងអំពីលោកប្រធានហូជីមិញរួមទាំងកេរ្តដំណែលដែល លោកម​រតម​ក​ផ​ងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ