20/11/2018 09:38 GMT+7 Email Print Like 0

សើនត្រា (Son Tra) - អំណោយព្រះជាម្ចាស់ប្រទាន

ព្រះជាម្ចាស់​ប្រទាន​ជូន​ខេត្ត ដាណាំង​ (Dang Nang) មិនត្រឹមតែ​ផ្ទៃសមុទ្រ​ វាលខ្សាច់ពណ៌​ស ពន្លឺ​ព្រះ​អាទិត្យពណ៌លឿង​។ ល។  នៅទាំង​ប្រទាន​​​ឧបទ្វីប​សើន​ត្រា (Son Tra)​ ​រហស្ថាន​ ស្រស់​បំព្រង​​ ​ស្ថិត​នៅ​ចម្ងាយ​​ពីកណ្តាល​​​ទីក្រុង​​មិន​ឆ្ងាយ​​ប៉ុន្មានទេ​។​ សើន​ត្រា (Son Tra)​ បាន​វាយ​តម្លៃ​​ជា​ឧបទ្វីប​ “ពិសេស​​​មួយ​គ្មាន​ពីរ​” នៅ​វៀតណាម​ ដោយ​ក្រៅ​ពី​ទីតាំង​សំខាន់នៃ​​សន្តិសុខ​​ការពារជាតិ​ នេះនៅ​ជាឧបទ្វីប​មាន​​ប្រព័ន្ធ​ជីវចម្រុះ​​ព្រៃធម្មជាតិ ​ផ្សារភ្ជាប់​នឹង​សមុទ្រ​តែមួយ​​គត់​នៅ​វៀតណាម​​។ ហេតុនេះ​​ហើយ ឧបទ្វីប​សើន​ត្រា (Son Tra) ​ឆាប់​រហ័ស​បាន​រដ្ឋាភិបាល​​កំណត់ ​ជា​ព្រៃ​ហាម​ខាត់​​ បង្កើត​មូលដ្ឋាន​ជូន​ផែនការ​អភិវឌ្ឍន៍​​ក្លាយជា​តំបន់​អភិរក្ស​​ធម្មជាតិ​ ​​ជា​តំបន់​ទេសចរណ៍​ជាតិ​តាម​​ទិសដៅ​រឹង​មាំ​ ​ធានាសន្តិសុខ​​ការពារ​ជាតិ​​ ការពារ​បរិស្ថាន ​និង​អភិរក្ស​ពិពិធ​ជីវសាស្រ្ត​ជាដើម​។​

 ព្រះទ័យ​​​ទូលាយ​​នៃ​ធម្មជាតិ​​

ធម្មជាតិ​តែង​តឹងរឹង​​ ពិបាក​បាន់​ស្មាន់ ​ប៉ុន្តែមាន​​ចិត្ត​ទូលាយ​ប្រទាន​​ឧបទ្វីប​សើន​ត្រា (Son Tra) នូវ​​​សម្រស់​ស្រស់​ស្អាត និង​ភាព​សម្បូរ​​កម្រ​មានទី​ណា​ប្រៀប​បាន​។ សើន​ត្រា (Son Tra) ​នៅ​រដូវ​​ស្លឹក​ឈើ​ជ្រុះ​ តំបន់​ព្រៃត្រាច​​ចេញ​​ផ្កាពណ៌​​ក្រហម​ឆ្អៅ​ស្អាត​​ ដូច​ព្រៃ​អ៊ឺរ៉ុបនា​​រដូវ​ស្លឹក​ឈើ​ជ្រុះ​​​។ ជួនកាល​ ចៃដន្យ​​មាន​ភ្ញៀវ​ធំ​ស្រោច​ដង​ព្រៃព្រឹក្សា​​ ហើយ​ក៏​រាំង​ទៅ​ដោយ​មិន​ដឹង​ខ្លួន​ ទុកឲ្យ​​​រស្មី​ចែង​​ចាំងពន្លឺ​​ផ្លេកៗ​លើស្លឹក​​ឈើ លើ​ត្រួយ​ស្មៅ​​។​

បន្ទាប់​ពី​ជំនោល​ភ្ញៀវធ្លាក់​​ ទូទាំង​ដងព្រៃ​ស្ងប់​ស្ងាត់​ បែរ​ជារំអុក​ទៅ​ដោយ​សំឡេង​រៃ​យំ បក្សី​ហូរ​កញ្ជៀវ ​ ហ្វូង​ស្វា​អែរ​​អូត​​ដណ្តើម​គ្នា​ឆី​​ ទី​ណានោះ​​មាន​សំឡេង​ស្វាក្រិស​ជើង​ប្រផេះ មេហ្វូង​បញ្ចេញ​សំឡេង​អុក​ៗ ហៅ​កៀង​ហ្វូង​ លាន់​ពេញ​ព្រៃ​ព្រឹក្សាលើ​ដងភ្នំ​ចោត​។​

រដូវ​អាកាស​ធាតុ​មិនទៀង​ ជួនកាល​ភ្លៀវជូនកាល​រាំង​​ រួម​ជាមួយ​នឹង​សំឡេង​ធម្មជាតិ​នោះ​ ធ្វើ​ឲ្យ​នរណា​លើក​ដំបូង​​បោះ​ជំហាន​មកដល់​សើន​ត្រា (Son Tra) ក៏មិនអាច​​វាង​ចាកអារម្មណ៍​ភ័យ​ផង​ រំញូច​ចិត្ត​ស្វែង​យល់ផង​​ ស្រមៃ​​ដូច​កំពុង​ធ្វើ​ដំណើរ​វង្វេងផ្លូវ​​នៅ​កណ្តាល​ព្រៃ​ជ្រៅ​រហស្ថាន​ពោរពេញទៅ​ដោយ​អាថ៌កំបាំង​។​

នៅពីលើ​ដើមឈើ​សំឡឹង​ចុះ​ សើន​ត្រា (Son Tra)​ មើលទៅ​ដូច​ជា​​​កោះ​​ឯកោមួយ​​​ ដោយ​ទិសទាំង​បី​សុទ្ធតែ​ប្រសប់​នឹង​​សមុទ្រ​ ខាង​ស្តាំ​ជាប់​ខ្នង​ភ្នំ​ហាយ​វឹន (Hai Van) ​​ខាង​ឆ្វេង​ជាប់​កោះ​គូឡៅចាំ (Cu Lao Cham) ​នៅទិស​មួយ​​ជាប់​នឹង​​ដី​គោក​ តែ​ជា​តំបន់​មាន​កម្រិ​ត​នគរូបនីយកម្ម​​ខ្ពស់​។​ និយាយ​អំពី​ផ្នែក​ធម្មជាតិ​ គម្លាត​អំពី​ភូមិសាស្រ្ត​ ក៏ដូចជា​​កម្លាំង​ឥទ្ធិពល​ដោយ​​បទដ្ឋាន​នគរូបនីយកម្ម​ខ្លាំង​ក្លា​ ​ដូចជា​​ក្រុ​ងដាណាំង​ នឹង​​ធ្វើ​ឲ្យ​សើន​ត្រា (Son Tra) ​ពិបាក​អាចកកើត​​និង​អភិវឌ្ឍន៍​ទៅ​​ជា​បរិស្ថាន​​ធម្មជាតិ​​រហស្ថាន​​មួយ​​ដ៏​សុក្រិតបាន​។ ប៉ុន្តែ​សើន​ត្រា (Son Tra) ​បាន​ធ្វើ​ឲ្យ​អ្នក​វិទ្យាសាស្រ្ត​ក្នុងនិងក្រៅ​ប្រទេស ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ពេល​ឃើញថា​​វា​កំពុង​រក្សានូវ​​រតន​វត្ថុ​បំប្រួញ​តូចមួយ ​អំពី​ពិភព​​សត្វ​រុក្ខជាតិ​​លើ​ផែន​ដី​។​


សើន​ត្រា (Son Tra)​ មាន​រុក្ខជាតិ​ជិត​១០០០ប្រភេទ​ ក្នុង​នោះ​មាន​រុក្ខជាតិ​មាន​តម្លៃ​ព្យាបាល​ជំងឺ​ខ្ពស់​
ចំនួន​១៤៣​ប្រភេទ​ រុក្ខជាតិ​មាន​តម្លៃ​ខាង​លម្អរ​១៤០​ប្រភេទ​ រុក្ខជាតិ​កម្រ​មាន​២២​ប្រភេទ​
និង​រុក្ខជាតិ​មានតម្លៃ​ផ្សេង​ៗ​រាប់រយ​ប្រភេទ​។​ រូបថត៖ ថាញ​ហ័រ



 សើន​ត្រា (Son Tra) ​ជា​ស្ថានីយ៍​គយ​គន់​​ “ក្សត្រិយានី​​” ស្វាក្រិស​ជើង​ប្រផេះ រស់​នៅ​បែប​ធម្មជាតិ​​
ស្អាតបំផុត​​លើពិភពលោក​។  រូបថត៖ ថាញ​ហ័រ


 ប្រភេទ​មេអំបៅ​ស្អាត​នៅ​កោះ​សើន​ត្រា (Son Tra)។
រូបថត៖ ថាញ​ហ័រ​​


 
សើន​ត្រា (Son Tra) ​ជា​បរិស្ថាន​​រស់​នៅ​ឧត្តមភាព​​សម្រាប់​​សត្វ​ព្រៃ​ ក្នុងនោះ​មាន​ប្រភេទ​បក្សី​​កម្រ​។
រូបថត៖ ថាញ​ហ័រ







 
ព្រៃសើន​ត្រា (Son Tra) ​មាន​ប្រព័ន្ធ​រុក្ខជាតិ​សម្បូរ​បែប​និង​ពិពិធ​ ដោយ​មានរុក្ខជាតិ​​ជិត​១០០០​ប្រភេទផ្សេង​គ្នា​
ក្នុង​នោះ​មាន​រុក្ខជាតិ​​កម្រ​២២​​ប្រភេទ​។​ រូបថត៖ ថាញ​ហ័រ



 ព្រៃសើន​ត្រា (Son Tra)​ មាន​ដើមឈើ​ចំណាស់​ ក្នុង​នោះ​មាន​ដើម​ឈើ​​អាយុ​រាប់​រយ​ឆ្នាំ​។
រូបថត៖ ថាញ​ហ័រ



 កំពូល​ភ្នំ​ក្តា​រអុក​ (បានកើ - Ban Co) ជា​ស្ថានីយ៍​គយគន់​ស្អាតមួយ​ ស្ថិត​​នៅ​លើ​កំពូល​សើន​ត្រា ​(Son Tra)​
កន្លែង​ផ្សារភ្ជាប់​នឹង​​រឿងព្រេង​​ ស្តី​​ពី​ការ​ប្រកួត​អុក​​រវាង​ទេវៈ​ទាំងពីរ​អង្គ​។
រូបថត៖ ថាញ​ហ័រ​



 
អ្នកថតរូប​ក្រុង​ដាណាំង​ប្រមាញ់​​សម្រស់​ទាក់ចិត្ត​ ​នៃ​ប្រភេទ​ស្វាក្រិស​ជើង​ប្រផេះ រស់នៅ​​បែប​ធម្មជាតិ​​​លើ​ឧបទ្វីប​
សើន​ត្រា (Son Tra)​។ រូបថត៖ ថាញ​ហ័រ​

 

សាកធ្វើ​រូបមន្ត​ប្រៀបធៀប​តូច​មួយ​ យើង​ខ្ញុំ​នឹង​សឲ្យ​ឃើញ​ច្បាស់​ភាព​ខុសប្លែក​អស្ចារ្យ​នេះ។ ឧទាហរណ៍​ ទោះបី​ស្រូប​យក​ត្រឹម​តែ​០,០០១៤% នៃ​ផ្ទៃដីទូទាំងប្រទេស​ ប៉ុន្តែ​ចំនួន​អំបូរ​រុក្ខជាតិ​នៅ​សើន​ត្រា (Son Tra)​ បែរ​ជា​​ស្រូប​ឡើង​ដល់​​៣៧,៨៣% ​នៃ​សរុប​អំបូរ​រុក្ខជាតិ​នៅវៀត​ណាម​​ និង​ស្រូប​យក​៩,៣៧%​ ចំនួន​ប្រភេទ​​រុក្ខជាតិ​​របស់​វៀតណាម​។ ​ឬ​បើ​ប្រៀបធៀប​នឹង​តំបន់​​អភិរក្ស​ធម្មជាតិ ​ដែល​មាន​ផ្ទៃដី​ធំ​លើស​រាប់​រយ​ដង​ ជួន​កាលលើស​​រាប់ពាន់​ដង​ ដូច​ជា​សួន​ឧទ្យា​​ជាតិ​ Impenetrable El (Argentina) តំបន់​អភិរក្ស​ធម្មជាតិ​ Patagonia (Chile) តំបន់​អភិរក្សកោះ​ Sable (កាណាដា) សួន​ឧទ្យាន​ជាតិ​ Iguazú (Argentina) សួនឧទ្យាន​ជាតិ​ Kimberley (អូស្រ្តាលី) ជាដើម នឹង​ឃើញ​ភាពសម្បូរ​បែប​អំ​​ពី​សត្វ​រុក្ខជាតិ​​របស់​សើន​ត្រា (Son Tra)​​ គឺ​មិនចាញ់ទីកន្លែង​ណាមួយ​ឡើយ​។​

តំបន់​អភិរក្ស​ធម្មជាតិ​សើន​ត្រា (Son Tra)​ ស្ថិត​​នៅ​សង្កាត់​ថ័រក្វាង​​ (Tho Quang) ខណ្ឌ​សើន​ត្រា (Son Tra)​ ចម្ងាយពី​ក្រុង​ដាណាំង​ប្រហែល​​១០គីឡូម៉ែត្រ​ ទៅ​ទិស​ខាង​ឦសាន​។ សើន​​ត្រា (Son Tra)​ មាន​ផ្ទៃដី​ជាង​៤.៤០០​ហិកតា​ ប្រវែង​១៣គីឡូ​ម៉ែត្រ​ ជាមួយនឹង​បរិវេណ​ប្រហែល​៦០​​គីឡូម៉ែត្រ​ កន្លែង​ទូលាយ​បំផុត​​ប្រហែល​៦គីឡូម៉ែត្រ​​ កន្លែងចង្អៀត​​​បំ​ផុត​​ប្រហែល ​២ គីឡូម៉ែត្រ​ កម្ពស់​មធ្យម​៣ ៥០​ ម៉ែត្រ​​ កំពូល​ខ្ពស់​បំផុត​៦៩៦​​ម៉ែត្រ​​។ ព្រៃ​សើន​​ត្រា (Son Tra)​អាច​បង្កើត​អ៊ុក​ស៊ីសែន​​​គ្រប់ចំនួន​​ជូន​មនុស្ស​​៤លាន​នាក់​ ផ្គត់​ផ្គង់​ទឹក​​ស្អាត​ ៧០០០ ម៉ែត្រ​គិប ​ក្នុង​មួយថ្ងៃ​។
ពិសេស​​នៅទី​នេះ ជា​ផ្ទះ​ជម្រក​ជ្រក​កោន​សម្រាប់​​​ស្វាក្រិស​ជើង​ប្រផេះ ស្វា​កម្រ​ ៩០​ប្រភេទ​​ ដែល​មាន​ឈ្មោះនៅក្នុង​​​បញ្ជី​ក្រហម​ពិភពលោក​ ស្តីពី​សត្វ​មាន​អាសន្ន​និង​មាន​នៅ​​ក្នុង​​​បញ្ជី​ហាម​ជួញ​ដូរ​លើ​សកល​លោក​របស់​ ​CITES ​។


តាម​ការ​អះអាង​របស់​អ្នក​វិទ្យាសាស្រ្ត​ សើន​ត្រា (Son Tra)​​ ជា​ពិភពលោក​បំប្រួញ​តូច​មួយ​​ នៃ​ប្រភេទ​សត្វ​ព្រៃ​លើ​ផែន​ដី​ ដោយ​មាន​២៨៧​ប្រភេទ​ ក្នុង​នោះ​មាន​ហ្គែន​កម្រ​២៩​ប្រភេទ​។ ពិសេស​ នៅ​ទី​នេះបាន​ចាត់ទុក​ជា​ “អាណាចក្រ​” នៃ​ស្វាក្រិស​ជើង​ប្រផេះ​ “ក្សត្រិយានី​” នៃប្រភេទ​ស្វា​ និង​ជា​ប្រភេទ​ស្វា​​មាននៅ​តែ​តំបន់​ឥណ្ឌូ​ចិន​ កំពុង​ប្រឈម​មុខ​​នឹង​ហានិភ័យ​​បាត់​ពូជ​​​ខ្ពស់​ ទៅ​អនាគត​​ជិត​។ តាម​ការ​គិត​គូរ​នៃ​អង្គការ​​វិទ្យាសាស្រ្ត​​ទំនុក​ចិត្ត​ក្នុង​និង​ក្រៅប្រទេស​ សើន​ត្រា (Son Tra)​ សព្វថ្ងៃ​ជាទីកន្លែង​មាន​ចំនួន​ស្វាក្រិស​ជើង​ប្រផេះ​​រស់​នៅ​ច្រើន​បំផុត​ ប្រហែល​៤០០​ក្បាល​ (តាម​មូលនិធី​អភិរក្ស​ស្វាក្រិស​​របស់​អាមេរិក​)​ ជួន​កាល​ឡើង​ដល់​១.៣០០​ក្បាល​ (តាម​អង្គ​អភិរក្ស​​ពិពិធ​ជីវសាស្រ្ត​ GreenViet របស់​វៀតណាម​)។ ហើយ​សើន​ត្រា (Son Tra)​​ ក៏​ជា​ទីកន្លែង​អាច​មើល​ស្វាក្រិស​ជើង​ប្រផេះ​រស់​នៅ​ក្នុង​បរិស្ថាន​ធម្មជាតិ​ស្អាត​និង​ងាយ​បំផុត​លើពិភព​លោក​។​

ទន្ទឹម​នោះ​ ព្រៃ​សើន​ត្រា (Son Tra)​នៅ​មាន​រុក្ខជាតិ​ជិត​ ១០០០ ប្រភេទ​ ក្នុង​នោះ​មាន​រុក្ខ​ជាតិ​​មានតម្លៃ​ព្យាបាល​ខ្ពស់​១៤៣ប្រភេទ រុក្ខជាតិ​លម្អរ​មាន​តម្លៃ​១៤០​ប្រភេទ​ រុក្ខជាតិ​កម្រមាន​២២​ប្រភេទ​ និង​រុក្ខជាតិ​ផ្សេង​​មាន​រាប់​រយ​ប្រភេទ។​

មិនត្រឹមតែ​សម្បូរ​ចំនួន​ប្រភេទសត្វរុក្ខជាតិ​ កំណកកើត​ពិសេស​ផ្នែក​ខាង​ធម្មជាតិ​ ភូមិ​សាស្រ្ត​ ជាមួយ​នឹងកំណ​វប្បធម៌​មានអាយុចំណាស់​ បានកម្លាយ​សើន​ត្រា (Son Tra)​ ទៅជា​ទីតាំង​ធម្មជាតិ​កាកកប់​នៃ​ទីក្រុង​ដាណាំង​។ ហេតុនេះ មិនមែន​ចៃដន្យ​ សើន​ត្រា (Son Tra)​ មាន​រហសនាម​ដោយ​សោភ័ណពាក្យ​​ផ្សេង​ៗដូចជា​៖ “កោះគជ់” “ស្វិត​បៃតង” “ថង់ទឹក” “ស្ថានីយ៍​ឆ្មាំ​ប្រមុខ” “រនាំង​វាំងនន្ទ​ចំពោះ​មុខ​មហាសមុទ្រ​”។ល។​ របស់​ដាណាំង​។​

តម្លៃ​អស្ចារ្យទាំង​អម្បាមាណ​នេះ សឲ្យ​ឃើញ​ថា​​សើន​ត្រា (Son Tra)​ ពិតជា​អំណោយ​មិនអាច​កាត់​ថ្លៃបាន​ ដែល​ព្រះជាម្ចាស់​មាន​ព្រះទ័យ​ទូលាយ​ប្រទាន​ជូន​ដាណាំង​និយាយ​ដោយ​ឡែក​ និង​វៀតណាម​និយាយ​រួម​។​

កំណប់ទ្រព្យ​និង​ចំណោទ​អាជីវកម្ម​រឹងមាំ​

បច្ចុប្បន្ន​ សម្រស់​ស្អាត​ ភា​ព​ស្តុក​ស្តម្ភ​​និង​កម្លាំងទាក់ទាញ​នៃ​ “រតនវត្ថុ​”​ សើន​ត្រា (Son Tra)​ អាច​គិត​ជា​បរិមាណ​យ៉ា​ង​​ងាយ​ស្រួល ​ដោយ​តឹក​តាង​​វិទ្យា​សាស្រ្ត​។ សម័យ​អតីត​កាល​ ទីនេះ​បាន​មនុស្ស​ស្គាល់​និង​លើក​សរសើរ​​​តាម​រយៈរឿង​ដំណាល​ខ្លី​​ ហើយ​ចាប់ពីនោះ​បង្កបង្កើត​បាន​​ទេសភាព​ស្អាត​ បង្កប់​ភាព​អាថ៌​កំបាំង​ទេវកថា​​ដូចជា ​កំពូល​ភ្នំ​ក្តារ​អុក​ ភ្នំង៉េ​ (Nghe) ​(តោ)​ ឆ្នេរ​ខាង​ជើង ឆ្នេរខាង​ត្បូង​ ឆ្នេរ​អ្នក​សច្ចចាំង​ ឆ្នេរ​រ៉ាង​ (Rang) ឆ្នេរ​ណោម (Nom) ជាដើម​។

ពេលវេលា​ឆ្លងកាត់​ រឿង​ដំណាលខ្លី​​ចាស់ៗ​ទោះបី​​សាបរលាប​ទៅ តែ​សម្រស់​​សោភ័ណ​នៃ​សើន​ត្រា (Son Tra)​ នៅអត្ថិភាពពេញ​លេញ​​។ ជួន​កាល​​មាន​អ្នក​និយាយ​លេង​សប្បាយ​ថា សើន​ត្រា​ (Son Tra) ​ដូចជា​ទេពអប្សរ​​​កំពុង​លង់លក់​ក្នុងសុបិន​​​​ពិភពរហស្ថាន​​ សម្រាប់​តែ​ភ្ញាក់​ខ្លួន​​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​គ្នា​ ប្រាថ្នា​ចង់​ប្រឡោកឈ្វេង​​យល់ ​និង​ចង់​បាន​​ធ្វើ​ជា​​​កម្មសិទ្ធិ​របស់​ខ្លួន​។

ហើយ​ការពិត​សើន​ត្រា (Son Tra)​ សព្វថ្ងៃ​ស្អាតជាង សង្ហារជាង​ និង​មាន​ភាព​ពុះកញ្ជ្រោល​ជាង​។ ឧបទ្វីប​តូច​ស្អាត​នេះ ល្បី​ឈ្មោះ​​ដល់ថ្នាក់​ ហាក់​ដូចជា​វា​មាន​ឈ្មោះ​នៅ​លើ​គ្រប់​ផែន​ទី​ទេសចរណ៍​របស់ពិភពលោក​។​


 ត្ត​ឡិញ​អឹង​ (Linh Ung) នៅលើ​​​ឧបទ្វីប​​សើន​ត្រា (Son Tra) ​ល្បី​ឈ្មោះ​​ជាមួយ​នឹង​រូប​សំណាក​​ព្រះម៉ែគង់ស៊ីអីន​​ខ្ពស់​
បំផុត​វៀតណាម​ មាន​កម្ពស់​​៦៧​​ម៉ែត្រ​ ប្រហាក់ប្រហែល​​អគារ​៣០​ជាន់​។ រូបថត៖ ថាញ​ហ័រ​





 តំបន់​សម្រាក​លំហែ​កាយ​​លំដាប់​អន្តរជាតិ​ Inter Continental Danang Sun Peninsula Resort ​ជាស្ថាបត្យកម្ម​
អស្ចារ្យ​ស្ថិត​​នៅ​ក្បែរ​ខ្នង​ភ្នំ​​ឧបទ្វីប​សើន​ត្រា (Son Tra)​ នេះក៏ជា​ទីកន្លែង​​ប្រ​ព្រឹត្ត​ទៅ​​ព្រឹត្តិការណ៍​សំខាន់​បំផុត
​នៃ​សប្តាហ៍​កំពូល​ APEC ​ឆ្នាំ​២០១៧ ​​វៀតណាម​​ធ្វើជាម្ចាស់​ផ្ទះ។ រូ​បថត៖ ឯកសារ



 សម្រស់​ស្អាតទាក់អារម្មណ៍​នៃ​បឹង​​បៃតង​ ជា​បឹង​ទឹក​ធម្មជាតិ​នៅ​លើ​ឧបទ្វីប​សើន​ត្រា (Son Tra)​។​
រូបថត៖ ថាញ​ហ័រ​



 ការ​ប្រឡង​រត់​​ម៉ារ៉ាតុង​អន្តរជាតិ​ ប្រព្រឹត្តទៅ​តាម​ផ្លូវ​មាត់​​សមុទ្រ​ស្អាត​ នៅ​​ក្រោម​ជើង
​ឧបទ្វីប​សើន​ត្រា (Son Tra)​។​ រូបថត៖ ថាញ​ហ័រ



 
ផ្លូវ​​ឡេ​ឌឹក​ថ័រ (Le Duc Tho) ដង​ផ្លូវ​តភ្ជាប់​ឧបទ្វីប​សើន​ត្រា (Son Tra) ​នឹង​ទិស​ខាង
លិច​​ទន្លេ​​ហាន​ (Han)។  រូបថត៖ ថាញ​ហ័រ



 
ផ្សារ​គ្រឿង​សមុទ្រ​ភូមិ​នេសាទ​ថ័រក្វាង​​ (Tho Quang) ​ដំណើរ​ការ​នៅ​រាល់​ព្រឹក​ព្រលឹម​ ក្រោម​​ជើង​
ឧបទ្វីប​សើន​ត្រា (Son Tra)​។ រូបថត៖ ថាញ​ហ័រ​



 សម្រស់​ស្រស់​បំព្រង​នៃ​ឧបទ្វីប​​សើន​ត្រា (Son Tra)​ ក្បែរ​ទន្លេ​ហាន​ (Han)
និង​បរិយាកាស​ទីក្រុង​ដាណាំង​។​ រូបថត៖ ថាញ​ហ័រ​

 

ចំពោះ​ភ្ញៀវទេសចរណ៍​ សើន​ត្រា (Son Tra)​ ជា​ទីកន្លែងទស្សនា​មិន​​អាច​រំលង​ក្នុង​ដំណើរ​ស្វែង​យល់​ទីក្រុង​សមុទ្រ​ស្រស់​​ស្អាត​ដាណាំង​។ ពីព្រោះ​នៅទី​នោះ មិនត្រឹមតែ​មាន​ធម្មជាតិ​រហស្ថាន​ មាន​ដង​ព្រៃព្រឹក្សា​ស្អាត​ប្រដូច​ព្រៃ​រដូវ​ស្លឹក​ឈើ​ជ្រុះនៅ​​លោក​ខាង​លិច​ ​មាន​សម្រស់​​ស្រទន់​​ល្វិត​ល្វន់​នៃ​ “ក្សត្រិយានី” ស្វាក្រិស​ជើង​ប្រផេះ នៅ​ទាំង​មាន​​ឆ្នេរ​សមុទ្រ​រហស្ថាន​​ថ្លាឈ្វេង​ មណ្ឌល​សម្រាក​លំហែកាយ​​លំដាប់​អន្តរជាតិ​ និង​ទាំង​សំណង់​ស្ថាបត្យកម្ម​វប្បធម៌​​បុរាណ​ពោរពេញ​ភាព​អរូបី​។​

តាម​យថា​កម្ម​ សើន​ត្រា (Son Tra) ​ក៏ដូចជា​ហាឡុង (Ha Long) ភង់​ញ៉ា​ - កែបាង (Phong Nha – Ke Bang) របស់​វៀតណាម​ ឆ្ងាយជាង​ទៀត​​​​ គឺព្រៃ​ជាតិ Amazon ​ (ប្រេស៊ីន​) ភ្នំ​Fuji (ជប៉ុន) វាលទំនាប​ Okavango (Botswana) សួន​ឧទ្យាជាតិ​ Serengeti (Tanzania) ជាដើម​។​ នោះវា​កើត​មក​​មិនត្រឹមតែ​​សម្រាប់​អត្ថិភាព​​ដូច​​ជីវិតពិត​​មួយ​​​ ហើយក៏​សាប​សូន្យទៅ​​តាម​ច្បាប់​ធម្មជាតិ​ យ៉ាង​នេះ​វា​ត្រូវការ​អាជីវកម្ម​សមស្រប់​ ដើម្បី​បម្រើ​ជូន​ផលប្រយោជន៍​ត្រឹម​ត្រូវ​របស់​មនុស្ស​ដូចជា​៖ ស្វែង​យល់ ស្រាវជ្រាវ​ សិក្សា ទស្សនា និង​ទេសចរណ៍​ជាដើម​។​

ទោះបី​យ៉ាងណា ការ​ប្រជ្រៀត​​របស់​មនុស្ស​ទៅ​លើ​សើន​ត្រា (Son Tra)​ ហាក់ដូចជា​ដើរ​លើស​ព្រំដែន​រង​បន្ទុក​នៃ​ធម្មជាតិ ​ក៏ដូចជា​នរណា​ស្រឡាញ់​និង​មាន​ភារកិច្ច​ចំពោះ​វា​។ រំលោភ​បំពាន​លើ​សេចក្តី​កំណត់​និង​ប្រកាស​របស់​រដ្ឋាភិបាល​ បុគ្គល​និង​អង្គការ​មួយ​ចំនួន​​បាន​ស្វែង​រក​គ្រប់​វិធី​​អាជីវកម្ម​សើន​ត្រា (Son Tra) ​មិនមែន​ភាព​​មេត្តា​​ ធ្វើ​ឲ្យ​ទេសភាព​ធម្មជាតិ​បែកបាក់​ហិនហោច​ បរិស្ថាន​រស់​នៅ​ធម្មជាតិ​ត្រូវ​ច្របូក​ច្របល់​ បង្ក​ឥទ្ធិពល​ធ្ងន់​ធ្ងរ​​ មិនត្រឹម​តែ​ជីវរស់​នៅ​ធម្មជាតិ​ នៃ​ប្រភេទសត្វ​រុក្ខជាតិ​ព្រៃ​ នៅទាំង​ជីវភាព​រស់​នៅ​យូរ​អង្វែង​របស់​មនុស្ស​ផង​។ ប្រការ​នោះ បាន​ធ្វើ​ឲ្យ​មតិមិនពេញ​ចិត្ត​​​ ជួន​កាល​មាន​ពេល​កំហឹងពុះកញ្ជ្រោល​​ បង្ខំ​រដ្ឋាភិបាល​ត្រូវ​ចាត់វិធានការ​ដោះស្រាយ​​ដ៏​ហ្មឹង​មាត់​បំផុត​។​

អត្ថិភាព​និង​អភិវឌ្ឍន៍យ៉ាង​​​រឹង​មាំ​​នៃ​សើន​ត្រា (Son Tra)​ ពិតជា​​ចំណោទ​​ពិបាក​ ចំពោះ​តម្រូវការ​ទាមទារ​ជាក់ស្តែង​របស់​មនុស្ស​និង​សង្គម​ ពីព្រោះ​កំណប់​ទ្រព្យ​មិន​មាន​ជា​ប្រភព​ធនធាន​ធម្មជាតិ​​អមតៈ​។ ប៉ុន្តែ​ បើនឹង​វៃឆ្លាត​ជាង​ ​មនុស្ស​ចេះរបៀប​រស់​នៅ​សម្រប់រួម​ជាមួយ​នឹង​​ធម្មជាតិ​ ចេះការពារ​ធម្មជាតិ​ ទុក​ព្រៃ​សើន​ត្រា (Son Tra)​ ជានិច្ចនិរន្ត​រ៍​ជា​អំណោយ​​​មិនអាចកាត់​ថ្លៃបាន​ ដែល​ព្រះជាម្ចាស់​មាន​ព្រះទ័យ​ទូលាយ​ប្រទាន​ឲ្យ​។ ហើយ​នោះ​ក៏ជា​របៀប​​​ដែលប្រជាជន​ រដ្ឋ​អំណាច​ដាណាំង​ និង​ទាំង​រដ្ឋាភិបាល​កំពុង​ចេញ​កម្លាំង​ការពារ​ទាំង​បេះដូង​ ទាំង​នីតិវិធី​ជាក់​ច្បាស់៕​

 គោល​ការណ៍​ឡើង​ផែន​ការ​សំខាន់​មួយ​ចំនួន​របស់​រដ្ឋាភិបាល​ចំពោះ​សើន​ត្រា (Son Tra)​៖

ឆ្នាំ​១៩៧៧៖ បង្កើត​តំបន់​ព្រៃ​ហាម​​ខាត់​ឧបទ្វីប​សើន​ត្រា (Son Tra)​
ឆ្នាំ​២០១១៖​ ផែនការ​សើន​ត្រា (Son Tra) ជា​ទីកន្លែងមួយ​ក្នុង​ចំណោមទីកន្លែង​ទាំង​៤៧​​មាន​សក្តានុពល​អភិវឌ្ឍន៍​​ក្លាយជា​តំបន់ទេសចរណ៍​ជាតិ​ (គំហើញ​ដល់​ឆ្នាំ​២០៣០)។​
ឆ្នាំ​២០១៣៖ ផែនការ​សើន​ត្រា (Son Tra) (Son Tra)​ ក្លាយជា​តំបន់អភិរក្សា​ធម្មជាតិ​រួមមាន​សត្វ​កម្រ​​ (គំហើញ​​ដល់​ឆ្នាំ​២០៥០)​។
ឆ្នាំ​២០១៤៖ ផែន​ការ​សើន​ត្រា (Son Tra)​ ក្លាយជា​តំបន់​អភិរក្ស​​ធម្មជាតិ​ (​គំហើញ​ដល់​ឆ្នាំ​២០៣០)។


 អត្ថបទ៖ ថាញហ័រ រូបថត៖ ថាញ​ហ័រ ឯកសារ
 


បណ្តាអត្ថបទបានផ្សាយ