16/08/2015 13:12 GMT+7 Email Print Like 0

សួនឧទ្យានជាតិ Phong Nha – Ke Bang ត្រូវបាន UNESCO ទទួល​ស្គាល់​ជាបេតិក​ភ័ណ្ឌ​ធម្មជាតិ​លើកទី២

នាយប់ថ្ងៃទី១៤ខែសីហាឆ្នាំ២០១៥ នៅទីក្រុង Dong Hoi ​ខេត្ត Quang Binh (ភាគកណ្ដាល​វៀតណាម) លោក​ស្រី Katherine Muller Marin ប្រធានាការិយាល័យដំ​ណាង​អង្គការ​អប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌​នៃ​អង្គការ​សហ​ប្រជា​ជាតិ (UNESCO)​ ប្រចាំនៅវៀតណាម និង​អនុរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ កីឡា និងទេសចរណ៍​វៀតណាម​លោក​ស្រី Dang Thi Bich Lien បាន​ប្រគល់ជូនលិខិត​ទទួល​ស្គាល់ សួនឧទ្យានជាតិ​ Phong Nha – Ke Bang ជាបេតិក​ភ័ណ្ឌធម្ម​ជាតិ ពិភពលោក លើកទី២ ។​ បន្ទាប់នោះ គឺការបាញ់កាំជ្រួច​ផ្កានៅលើ​ទន្លេ Nhat Le ចាប់​ផ្តើម​អោយ​ពិធី​បុណ្យរូង​ភ្នំ Quang Binh ឆ្នាំ ២០១៥។ ថ្លែងមតិ​នៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀត​ណាម  លោក NguyenXuan Phuc បានសង្កត់​ធ្ងន់ថា៖


សួនឧទ្យានជាតិ Phong Nha – Ke Bang

“ ខ្ញុំស្នើអោយគ្រប់ក្រសួង ស្ថាប័ន និងអ្នកវិទ្យាសាស្ត្រនានា ត្រូវបន្តរួមវិភាគ​ទាន​ច្រើនថែម​ទៀត ដើម្បី​រួម​ជា​មួយ​ខេត្ត Quang Binh រក្សា អភិរក្ស និងពង្រីកសួន​ឧទ្យាន​ជាតិ Phong Nha – Ke Bang ប្រកបដោយ​និរន្តរ​ភាព​។ រួម​ជាមួយនោះ អនុវត្ត​តាម​សំណូម​ពរ​នានា អំពីការអភិរក្ស របស់អង្គការ UNESCO រួមចំណែក​លើក​កំ​ពស់​ជីវភាព​រស់​នៅរបស់​ប្រជាជន អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមជាពិសេសគឺអភិវឌ្ឍន៍ទេស​ចរណ៍​ខេត្ត Quang Binh និយាយ​ដោយឡែក និង​ប្រទេសទាំង​មូល៕”
 

តាម​ VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ