29/05/2015 15:08 GMT+7 Email Print Like 0

សួនច្បាក្នុងថូកែវ

សិល្បៈ​ terrarium (ដាំ​ដើម​ឈើលម្អ​ក្នុង​ថូ​កែវ) ទើប​នឹង​ហូរ​ចូល​កាន់​ប្រទេស​វៀត​ណាម​ប៉ុន្មាន​ឆ្នាំថ្មី​ៗ​នេះ ប៉ុន្តែ​សព្វ​ថ្ងៃ​កំពុង​ក្លាយ​ជាចំ​ណាប់​អារម្មណ៍​ចូល​ចិត្ត​របស់​យុវ​វ័យ​នៅ​ហាយ​ណូយ​។

តាម​បង​ង្វៀន​តៀន​យុង ម្ចាស់​ហាង​កាហ្វេ Green Oasis (វិថី​ឡេថាញ់​តុង) ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ចូល​ចិត្ត​សិល្បៈ terrarium ដំបូង​បំផុត​នៅហា​ណូយ គឺសិល្បៈ​ដាំដើម​ឈើលម្អ​ក្នុង​ថូកែវ បង​បាន​ស្វែង​យល់​តាម​រយៈ​ទំព័​រផ្សាយ​ពាណិជ្ជកម្ម​មួយចំនួន​របស់​បរទេស។ រិះរក​ប្រភេទ​ឈើមួយ​ចំនួន​សម្រាប់​ដាំសាក​ល្បង ចាប់​ពីខែ​កុម្ភៈឆ្នាំ​២០១៤ ឃើញ​ថាយុវវ័យជា​ច្រើនចូល​ចិត្ត បងចាប់​ផ្តើមបើក​ហាង​កា​ហ្វេ Green Oasis ដើម្បី​លក់​ផលិត​ផលនិង​ណែនាំ​របៀប​ដាំ ជូនដល់អ្នកចូល​ចិត្តផលិត​ផល​ដើមឈើលម្អ​ក្នុង​ថូកែ​វ។


ដើម្បីបង្កើតផលិតផលថូកែវដើមឈើ terrarium អ្នកលេងត្រូវបំរុងវត្ថុធាតុផ្សេងៗជាច្រើនដូចជា៖ ដីម​មោក​មាន​ជីវ​ជាតិ ថ្មអាចម៍ផ្កាយ  ខ្សាច់ស្អាត ដើមឈើ។ល។

ស្រទាប់ដីបានទិញមកពីហាងលក់ដើមឈើលម្អ សម្រាប់ដាក់ចូលក្នុងថូ​កៃវ ដើម្បី​ផ្តល់​ជីវជាតិ​ឲ្យដើម​ឈើ​និង​​មិន​​​​ចាំ​​​បាច់​​ចំណាយ​ពេ​ល​វេលាច្រើ​ន​ថែ​ទាំ។

ប្រភេទដើមឈើតូចបានដាំក្នុងថូកែវ ស្ទើតែទាំងអស់គឺឈូកថ្មដាឡាត។

អ្នកលេងប្រើបន្ថែមថ្មអាចម៍ផ្កាយនិងផ្ទាំងស្លែដើម្បីរក្សាកម្រិតសំណើមឲ្យដើមឈើ នៅ​ក្នុង​ដំណើរ​លូត​លាស់​របស់​ឈើ។

ពេលដាំដើមឈើចូលក្នុងថូ អ្នកលេងត្រូវប៉ិនប្រសប់និងហ្មត់ចត់ដើម្បីរក្សាឲ្យដើមឈើមិនធ្វើឲ្យខូចប្លង់។

ជាមួយថូកែវដែលមានមាត់តូច អ្នកលេងត្រូវប្រើឧបករណ៍ដើម្បីគាបដើមឈើដាក់ចូលដើម្បីដាំ។

តាម​ការកែច្នៃ​របស់​អ្នក​លេង គ្រាន់​តែប៉ុន្មាន​នាទី​ប៉ុណ្ណោះ ថូកែវ​ចិញ្ចឹម​ត្រី ថូ​ប្រតិ​កម្ម ឬ​ក្រឡ​ពិសោធន៍ បាន​ក្លាយ​ជា​ថូដើម​ឈើ terrarium ប្លែក​ភ្នែក ប្រៀប​ដូច​ជាសួន​ច្បាតូច​មួយ។ ដើម្បី​ធ្វើបាន​ជាផលិត​ផល​ថូឈើ terrarium ត្រូវឆ្លង​កាត់​ជាច្រើន​ដំណាក់​ការ អ្នក​លេង​ត្រូវ​ការ​ភាព​ប៉ុន​ប្រសប់​និង​ភាព​ហ្មត់ច​ត់​ក្នុង​ពេល​ប្រើ​ឧបករណ៍​គាប​ ដើមឈើដាក់ចូលទៅក្នុង​ថូ។ ប្រការ​សំខាន់​គឺអ្នកលេង​ត្រូវជ្រើស​រើសដើម​ឈើងាយ​រស់ ងាយ​ថែទាំ​និង​លូតលាស់​យឺត ដើម្បី​ជៀសវាង​ធ្វើឲ្យបែក​ប្លង់របស់​ថូឈើ។

សព្វថ្ងៃ ដើមឈើមួយចំនួនបាន​អ្នកលែងតែងតែ​យកមកដាំ​គឺដើមឈូកថ្ម ដើមដំបង​យក្ខ នាំ​មកពីដាឡាត ដោយ​មាន​តម្លៃពី​២០.០០០ទៅដល់​៥០.០០០វៀត​ណាមដុ​ង។ ក្រៅពី​នោះក៏​មាន​ដើមឈើពីបរទេស​មួយ​ចំនួ​ន​បាន​នាំ​ចូលមក​ដើម្បីដាំពិសោធន៍​ដែរ។

ថូដើមឈើ terrarium មាន​ពីរប្រ​ភេទ គឺថូបើក​គម្រប់​និងថូបិទ​គម្រប់។ ថូបិទ​គម្រប់​តែង​រក្សា​បាន​ចំហាយទឹក ដូច្នេះអ្នក​លេងនឹង​មិនខាតពេលវេលា​ច្រើន​ដើម្បី​ថែទាំ​វា។ ក្រៅពី​នោះ ដើម្បី​ឲ្យដើម​ឈើអាច​លូត​លាស់​នៅ​ក្នុង​ថូ  អ្នកលេង​តែងដាក់បន្ថែម​ស្រទាប់​ថ្មអាចម៍ផ្កាយ ដើម្បី​ជំនះការ​ស្រុត​ដើម​ឈើចុះ ផ្ទាំង​ស្លែតូច​សម្រាប់​រក្សា​សំណើម​ឲ្យដើម​ឈើ ហើយដាក់​បន្ថែម​ស្រទាប់​ធ្យូង​គីមី សម្រាប់​ប្រឆាំង​ការរីក​ចម្រើន​របស់​ផ្សិត​និង​បាក់​តេរី​នៅ​ក្នុង​ថូ។

ទោះបីហាង​កាហ្វេ Green Oasis ទើបបើក​លក់​ជាង​មួយ​ឆ្នាំ ប៉ុន្តែ​មក​ដល់​សព្វ​ថ្ងៃ​បាន​ក្លាយជា​ទីក​ន្លែង​ជិត​ស្និទ្ធ​សម្រាប់ ​អ្នកចូលចិត្តដាំដើមឈើ​តាម​សិល្បៈ terrarium។ អ្នក​លេងសុទ្ធតែ​ជាយុវវ័យ ដែល​ស្វែង​រក​ដើម្បី​រៀន​របៀប​ធ្វើនិង​យកថូterrarium ដែលធ្វើដោយ​ដៃ​ឯង យកទៅ​ជូនមិត្ត​ភក្តិ សាច់ញាតិ ដាក់​ក្នុង​បរិយាយ​កាស​ធ្វើ​ការ ឬ​ដាក់​ទីកន្លែង​រៀន​របស់​ខ្លួន៕

ថូដើមឈើ terrariumមួយចំនួនបានកែច្នៃក្លាយជាសួនច្បាតូចខុសពីគ្នា៖











 ហាងកាហ្វេ Green Oasis ជាទីកន្លែងកំពុងក្លាយជាបរិយាកាសខៀវបរិសុទ្ធដែលមិត្តយុវវ័យចូលចិត្តសិល្បៈ terrarium។

 អត្ថបទ៖ ងឹនហា រូបថត៖ ខាញ់ឡុង

បណ្តាអត្ថបទបានផ្សាយ