26/10/2018 10:56 GMT+7 Email Print Like 0

សូកូឡាផលិត នៅខេត្តតៀនយ៉ាង (Tien Giang)

លោក​ ប៊ូយ​ Durassamy ជា​បុរសម្នាក់​មាន​ខ្សែ​ស្រឡៃនឹង​​វៀតណាម​ មាន​ទឹក​ចិត្ត​ស្រឡាញ់​សូកូ​ឡា​ បាន​​ស្ថាបនា​​​ពាណិជ្ជសញ្ញា Kimmy’s Chocolate ​ ហើយ​​​ប្តេជ្ញា​ចិត្ត​​សាង​វាលទំនាប​ទន្លេ​គឺឡុង ​ក្លាយ​ជា​វាល​​ដំណាំ​​កាកាវ​ធំ របស់​វៀត​ណាម​។​
 

 លោក​ប៊ូ​យ​ Durassamy (​អ្នក​ស្រុក​ហៅ​ថា​ Sammy) មាន​ម្តាយ​ជា​ជនជាតិ​វៀតណាម​ អាយុ​២៤ឆ្នាំ​ ​ទើបលោក​ចាក​ចេញពី​ស្រុក​កំណើត​ទៅ​នៅ​ប្រទេស​កាណាដា​។ ក្រោយ​មក​ នា​​លើក​អញ្ជើញ​មក​លេង​ស្រុក​កំណើត ​នៅ​ខេត្ត​តៀន​យ៉ាង (Tien Giang)  លោក​ឃើញ​អ្នកស្រុក​កាប់​ដើម​កាកាវ​ចោល​ច្រើន​ សាកសួរ​ទើ​ប​ដឹង​ដើម​កាកាវ​ផ្តល់​ផ្លែ​ច្រើន ​តែ​លក់​ទៅ​មិន​មាន​នរណា​ទិញ​ ឬ​ទិញ​ដោយ​តម្លៃ​ទាប​ មិន​គ្រប់​​គ្រាន់​ចិញ្ចឹ​ម​ជីវភាព​រស់​នៅប្រចាំថ្ងៃ​​។ ក្នុង​​ពេល​នោះ លោក​ប៊ូយ​ Durassamy បាន​ដឹង​ថា​នៅ​លើពិភពលោក​វាយ​តម្លៃ​ខ្ពស់ អំពី​គុណភាព​គ្រាប់​កាកាវ​វៀត​ណាម​។ សព្វថ្ងៃ​ តម្រូវការ​ប្រើប្រាស់​កាកាវ​លើពិភពលោក ​កំពុង​កើន​ឡើង​ ព្យាករណ៍​ដល់ឆ្នាំ​២០២០ ប្រភព​ផ្គត់​ផ្គង់​កាកាវ​នឹង​មិន​គ្រប់​តម្រូវ​ការ​។

កង្វល់​ចំពោះ​ស្ថានភាព​ជាក់​ស្តែង​នោះ លោក ប៊ូយ​ Durassamy មាន​គំនិត​ផលិត​ចេញ​ផលិតផល​សូ​កូឡា​ អំពី​គ្រាប់​​កាកាវ​វៀតណាម​ ហើយ​អាទិភាព​ជូន​ប្រជាជន​​វៀតណាម​ប្រើប្រាស់​។ មកដល់​ឆ្នាំ​២០១៥ លោក​បាន​វិល​ត្រឡប់​​មក​ស្រុក​កំណើត​ចូវ​ថាញ​​ (Chau Thanh) ខេត្ត​តៀនយ៉ាង​ (Tien Giang) ដើម្បី​សាង​​បំណង​ប្រាថ្នា​របស់​ខ្លួន​ ច្នៃបង្កើត​​ចេញ​ផលិតផល​សូកូឡា​វៀតណាម​​សុទ្ធ​សាធ​។



 លោក បូ​យ Durassamy មាន​ឈាម​ជ័រ​ជា​ជនជាតិ​វៀតណាម​ ជាមួយ​នឹង​បំណង​ប្តេជ្ញា​ផលិត​​ចេញ​ផលិតផល​សូកូឡាវៀតណាម​​​សុទ្ធសាធ​។ រូបថត៖ ឯកសារ​


កាកាវ​វៀតណាម​ បាន​ពិភពលោក​វាយ​តម្លៃ​ខ្ពស់ ​អំពី​គុណភាព​រួម​ជាមួយ​​ អត្រា​ក្លិន​ក្នុង​គ្រាប់​។​
រូបថត៖​ សើន​ងៀ



 កម្មករ​យក​​ស្នូល​គ្រាប់​កាកាវ​។
រូបថត៖​ សើន​ងៀ​



 
គ្រាប់​កាកាវ​បន្ទាប់ពី​កិណ្ឌនកម្ម​​ បាន​យកទៅ​ហាល​សម្ងួត​​។
រូបថត៖​ សើន​ងៀ​



 កាកាវ​ទុកសម្រាប់​​ផលិត​ម្សៅ ​និង​ផលិតផល​កាកាវ​ផ្សេង​គ្នា​។
រូបថត៖​ សើន​ងៀ​



កាកាវ​ដាក់​ចូល​ទៅ​ម៉ាស៊ីន​សម្ងួត​។
រូបថត៖​ សើន​ងៀ



 កាកាវ​ជ្រាយ​​បាន​លាយ​ច្របល់​ កិន​ម៉ដ្ឋ​ រក្សាសីតុណ្ហ​ភាពលំនឹង​ សម្រាប់​​ផលិត​​សូកូឡា​។
​រូបថត៖​ សើន​ងៀ​



 ចាក់​ពុម្ព​សូកូឡា​។
រូបថត៖​ សើន​ងៀ​



 Kimmy’s Chocolate ជា​ពាណិជ្ជសញ្ញា​សូកូឡាវៀតណាម​​សុទ្ធសាធ សម្រាប់ប្រជាជន​​វៀតណាម​។
​រូបថត៖​ សើន​ងៀ



 
លោក​ ប៊ូយ​ Durassamy ជំហាន​ដំបូង​សម្រេច​បាន​គោលបំណង​របស់​ខ្លួន ទុក​សម្រាប់​ប្រជាជន​​វៀត​ណាមនរ​​​ណា​
ក៏អាច​ពិសា​ផលិតផល​សូកូឡា​ ដែល​មាន​ប្រភព​ពី​ទឹក​ដីដើម​កំណើត​​ខ្លួន​។ រូបថត៖ ឯកសារ​

 

សព្វថ្ងៃ​ Kimmy’s Chocolate យក​វត្ថុធាតុ​របស់​ប្រជាកសិករ​​ដាំ​ដំណាំ​កាកាវ​នៅ​ពីរ​ស្រុក​ ចូវ​ថាញ (Chau Thanh) ​និង​ចើហ្គៅ (Cho Gao) ខេត្ត​តៀន​យ៉ាង (Tien Giang)​​។ ខាង​មុខ​ Kimmy’s Chocolate កំពុង​មាន​ទិសដៅ​បើកទូលាយ​តំបន់​វត្ថុធាតុ​នៅ​ខេត្ត​ត្រាវិញ​ (Tra Vinh) ជាមួយ​នឹង​លក្ខណៈ​ដីធ្លី​ងាយ​ស្រួល​​នៃ​តំបន់ដី​នេះ និយាយ​ដោយ​ឡែក​ និង​វាលទំនាប​ទន្លេ​គឺវ​ឡុង​និយាយ​រួម ​សម្រាប់​ដើម​កាកាវ​។​
 

កាកាវ​វៀតណាម​បាន​អ្នក​ច្នៃ​ពិភពលោក​រាប់​បញ្ចូល​​ក្រុម ដែល​​មាន​គុណភាព​ខ្ពស់​ រួម​ជាមួយ​នឹង​​ប្រទេស​ Ghana, កូតឌីវ័រ, ប្រេស៊ី​ល។ វៀត​ណាម​​ក៏ជា​ប្រទេស​តែ​មួយ​គត់ ​នៅ​អាស៊ី​ដាំនិង​នាំ​ចេញ​​​កាកាវ​កិណ្ឌនកម្ម ​ទុក​ធ្វើ​សូកូឡា​ពាណិជ្ជ​សញ្ញា​ Kimmy’s Chocolate ចាប់​ផ្តើម​មាន​រូបសណ្ឋាន​​។​ លោក​ប៊ូយ​ Durassamy រិះរក​រចនា​​​​ម៉ាស៊ីន​ បង្កើត​រោង​ចក្រ​​ផ្ទាល់ដៃ អស់​រយៈ​ពេល​​ពីរ​ឆ្នាំ​។ មកដល់​ខែ​មេសា ឆ្នាំ​២០១៧ ផលិត​ផល​ Kimmy’s Chocolate បាន​ចេញទៅ​ទីផ្សារ​​ជា​ផ្លូវ​ការ​​ ហើយ​ប្រជាកសិករ​ដាំដំណាំ​​កាកាវ​ ជា​អតិថិជន​​​ដំបូង​។​

ជា​ង​មួយ​ឆ្នាំ​ផលិតផលចេញ​ទីផ្សារ​ លោកប៊ូ​យ​ Durassamy ជំហាន​ដំបូង​​សម្រេច​គោល​បំណង​របស់​ខ្លួន ទុក​សម្រាប់​ប្រជាជន​វៀត​ណាម​​បាន​​ពិសា​ផលិតផល​សូកូឡា​ដែលមាន​ប្រភព​ពី​ទឹក​ដីដើម​កំណើត​​ខ្លួន​។ Kimmy’s Chocolate សព្វថ្ងៃមានផលិតផល​ជាង​២០​ប្រភេទ​​ ក្រៅពី​សូកូឡា​នៅមាន​ម្សៅ​កាកាវ​​ ប៊ើកាកាវ​ កាកាវ​ជ្រាយ​ ស្នូល​កា​កាវ​ ប៊ើ​សូកូឡា សូកូឡា​តែ​បៃតង​។ ទាំង​អស់​មាន​វត្ត​មាន​នៅ​ប្រ​ព័ន្ធ​ផ្សារទំនើប​ ប្រព័ន្ធ​ភោជនីយដ្ឋាន​ ដេប៉ូ​​ចែក​ចាយ​សម្រាប់​អតិថិជន​ និងភ្ញៀវ​ទេសចរ​អាច​ទិញ​បាន​នៅតាម​ខេត្ត​ក្រុង​ ក្នុង​ប្រទេស​។​
 
មិនត្រឹមតែ​​បង្កើតចេញ​​ផលិតផល​សូកូឡា​វៀតណាម​សុទ្ធសាធ​ លោក​​​ ប៊ូយ​ Durassamy​ នៅ​ដោះស្រាយ​បាន​ច្រក​​ចេញ​សម្រាប់​ដើម​កាកាវ​ ជួយឲ្យ​ប្រជា​កសិករ​មាន​ប្រភព​ចំណូល​លំនឹង​។ ការ​បង្កើត​ពាណិជ្ជសញ្ញា​សូកូឡា​មួយ​ មាន​អត្ថន័យ​ជ្រៅ​របស់​​​លោក​ប៊ូយ​ Durassamy ដូចជា​ផ្លុះ​ជំនោល​ខ្យល់ថ្មី​ដើម្បី​ស្តារកាកាវ​សាឡើង​វិញ​ ជូន​ប្រជា​កសិករ​វាល​ទំនាប​ទន្លេ​​គឺវឡុង​។ ជាក់ស្តែង​​​កាកាវ​​ជា​ប្រភេទ​ដើម​ឧស្សាហកម្ម​ងាយ​ដាំ​ ងាយ​ថែទាំ​ តម្លៃ​លំនឹង​ មាន​​អាយុកាល​​ដល់​៤០​ឆ្នាំ​​ បើមាន​ច្រក​នាំ​ចេញ​សមស្រប​ នេះជា​ដំណាំ​នាំ​មកនូវ​​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ខ្ពស់ ​ជូន​មាមីង​កសិករ​។​
 
វៀតណាម​​ធ្លាប់​ល្បី​ឈ្មោះ​ អំពី​​ដើម​​កាហ្វេ​នៅ​​តី​ង្វៀន (Tay Nguyen) លោក​ប៊ូយ​ Durassamy កំពុង​មាន​បំណង​ចង់​វាល​ទំនាប​​ទន្លេគឺវឡុង​ ជាមួយ​នឹង​សក្តានុភាព​មាន​ស្រាប់ មួយ​ជំហាន​ទៅ​មួយ​ជំហាន​ពង្រីក​ប្រៀប​ខ្លាំង​​ដើម​កាកាវ​ ដើម្បី​ដើម​កាកាវ​ក្លាយជា​ ​ដើម​ឧស្សាហកម្ម​ពិសេសដោយ​ឡែក​មួយ​ប្រភេទ ​ ពេល​រលឹក​ដល់​តំបន់ដី​ទន្លេ​ភូមិ​ភាគខាងត្បូង​​​នេះ។ នៅ​ទីនោះ មាន​ផលិតផល​សូកូឡា​មួយ​ មាន​រសជាតិ​ជាប់ចិត្ត​ធ្វើ​អំពី​ផ្លែ​កាកាវ​ក្នុង​ស្រុក​ របស់​ “លោក​តា​ចំណាស់​ម្នាក់” ខ្សែស្រឡៃ​វៀតណាម​ តែង​មាន​មោទនភាព​ចំពោះ​លក្ខណៈ​ភូមិស្រុក​ខ្លួន​៕​

 ផលិតផល Kimmy’s Chocolate សព្វ​ថ្ងៃ​មាន​នៅ​ក្នុង​ប្រព័ន្ធ​ផ្សារទំនើប​ ប្រព័ន្ធ​ភោជនីយដ្ឋាន​ ដេប៉ូ​​ចែក​ចាយ​ សម្រាប់​​អតិថិជន​និង​ភ្ញៀវទេសចរ​អាចទិញ​បាន​នៅតាម​ខេត្ត​​ ក្រុ​ង​​ក្នុងប្រទេស​​។









 

 អត្ថបទ៖ សើន​ងៀ រូបថត៖ សើន​ងៀ​និង​ឯកសារ​


បណ្តាអត្ថបទបានផ្សាយ